៦-ក្រុងព្រះសីហនុ កោះឬស្សី កោះទន្សាយ ៣ថ្ងៃ ២យប់ / 111$
ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
ខេត្តព្រះសីហនុ ស្ថិតនៅភាគខាងត្បូងនៃ ប្រទេសកម្ពុជា មានចំងាយផ្លូវ ២៣២គម ពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាម ផ្លូវជាតិលេខ៤ ឆ្លងកាត់តាមខេត្តកណ្តាល និងកំពង់ស្ពឺ។ ខេត្តព្រះសីហនុមាន ផ្ទៃក្រឡា៨៦៨គម២ ចែកចេញជា ស្រុកចំនួន ៣ ឃុំចំនួន ២២ ដែលមានប្រជាជនសរុបចំនួន ២២១,៣៩៦នាក់។ ខេត្តព្រះសីហនុ មានទីក្រុងឈ្មោះថា ក្រុងព្រះសីហនុ ។ ប្រជាជនភាគច្រើនប្រកបរបរ ជាអ្នកជំនួញ និងនេសាទសមុទ្រ។ សក្តានុពលដ៏ធំធេង របស់ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ គឺជាច្រកកំពង់ផែអន្តរជាតិ សំរាប់ការនាំចេញ និងនាំចូលទំនិញ។ ខេត្តព្រះសីហនុ មានតំបន់ទេសចរណ៏ ជាច្រើនដូចជា ក្បាលឆាយ ឆ្នេរអូរឈើទាល ឆ្នេរដើមជ្រៃ ឆ្នេរឯករាជ កោះរុង ។ល។
ថ្ងៃទី១: ភ្នំពេញ-ក្រុងព្រះសីហនុ
-ម៉ោង៦ព្រឹក ធ្វើដំណើរទៅខេត្តព្រះសីហនុ
-ទទួលទានអាហារ ពេលព្រឹកនៅភោជនីយដ្ឋានមិត្តភាព
-ទទួលទានអាហារ ថ្ងៃត្រង់នៅភោជនីយដ្ឋាន
-ជូនទៅទស្សនានៅ រមណីយដ្ឋានក្បាលឆាយ និងឆ្នេរអូរឈើទាល
-ទទួលទានអាហារ ពេលល្ងាចនៅភោជនីយដ្ឋាន
-ជូនទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី២: ក្រុងព្រះសីហនុ - កែប
-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
-ធ្វើដំណើរតាមទូកទៅទស្សនាកោះឬស្សី
-ទទួលទានអាហារថ្ងៃត្រង់នៅលើកោះ
-បន្តដំណើរដោយ រថយន្តទៅកាន់ខេត្តកំពត និងកែបដើម្បីទស្សនាកំសាន្ត នៅលើកោះទន្សាយ
-បន្ទាប់មកទទួលទាន អាហារល្ងាចជាមួយ ម្ហូបសមុទ្រ
-សំរាកនៅ ផ្ទះសំណាក់លើកោះទន្សាយនាពេលរាត្រី។
ថ្ងៃទី៣: កែប-កំពត-ភ្នំពេញ
-ទទួលទានអាហារ ពេលព្រឹកនៅភោជនីយដ្ឋាន
-ជូនទៅទស្សនា ភ្នំសរសៀរ និង ផ្សារកំពតដើម្បីទិញ អាហារសមុទ្រ
-ទទួលទានអាហារ ថ្ងៃត្រង់នៅក្រុងកំពត
-ចេញដំណើរត្រឡប់មក ភ្នំពេញវិញ។