៩-ភ្នំ​ពេញ​ ​បាត់​ដំបង ​ប៉ៃលិន​nbsp៣ថ្ងៃ​ ២យប់​ / 111$​
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី ​១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​គ្នា​បាន​
ក្រុង​ប៉ៃលិន ​ស្ថិត​នៅ​ភាគ​ខាង​លិច ​នៃ​ប្រទេស​កម្ពុជា​ មាន​ចំងាយ​ផ្លូវ​៣៧១​គម​ ពី​ទី​ក្រុង​ភ្នំ​ពេញ​តាម​ ផ្លូវ​ជាតិ​លេខ​៥ ​និង​លេខ​១០​ ឆ្លង​កាត់​ខេត្ត​ចំនួន​៥ ​គឺ​ ខេត្ត​កណ្តាល​ កំពង់ស្ពឺ​(ផ្សារ​ឧត្តុង្គ)​ កំពង់ឆ្នាំង​ ពោធិសាត់​ និង​ បាត់​ដំបង​។ ​ប៉ៃលិន​មាន​ ផ្ទៃ​ដី​ប្រមាណ​ជា​ ៨០៣ ​គម២​ ចែក​ចេញ​ជា​ខណ្ឌ​ចំនួន​២ ​សង្កាត់​ចំនួន​៨ ​និង​ភូមិ​ចំនួន​៤៩ ​ហើយ​ក្រុង​នេះ​មាន​ប្រជា​ជន​ប្រមាណ​ ៧០,៤៨២​នាក់​។​ ប្រជាជន​មាន​មុខ​របរ​ជា​ កសិករ​ធ្វើ​ស្រែ​ចំការ​ហើយ​ក្រុង​ប៉ៃលិន​មាន​ទីតាំង​ ស្ថិត​នៅ​តំបន់​ជុំ​វិញ​ បឹង​ទន្លេ​សាប​ និង​មាន​តំបន់​រមណីយ​ដ្ឋាន​ភ្នំយ៉ាត​ រមណីយ​ដ្ឋាន​ភ្នំ​កុយ​ រមណីយ​ដ្ឋាន​អូអែប ​រមណីយ​ដ្ឋាន​ក្បាល​អូតាវ៉ៅ​ (ប្លង់ភ្នំខៀវ)​។​

ថ្ងៃ​ទី១: ​ភ្នំ​ពេញ​-​បាត់​ដំបង​-​ប៉ៃលិន​ ​ ​

-​ម៉ោង​៥​ព្រឹក ​ចេញ​ដំណើរ​ពី ​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​កាន់ ​ទី​ក្រុង​ប៉ៃលិន​
-​ទទួល​ទាន ​អាហារ​ពេល​ព្រឹក​ នៅ​ភោជនីយដ្ឋានក្នុង ​ខេត្ត​កំពង់​ឆ្នាំង​ និង​បន្ត​ដំណើរ​ ទៅ​ខេត្ត​បាត់​ដំបង​
-​ទទួល​ទាន ​អាហារ​ថ្ងៃ​ត្រង់ ​នៅ​ភោជនីយ​ដ្ឋាន​ ខេត្ត​បាត់​ដំបង​ និង​ទស្សនា​ភ្នំ​សំពៅ​ ល្អាង​ល្ខាន​ផ្កា​ស្លា​ ល្អាង​ល្ខោន ល្លាង​អសុភ ​និង​បន្ត​ដំណើរ​ទៅ​កាន់​ក្រុង​ប៉ៃលិន​
-​សំរាក​នៅ​សណ្ឋាគារ​ ដ៏​ស្រស់​ស្អាត​
-​បន្ត​ដំណើរ​ទៅ​កាន់​ភ្នំ​យ៉ាត ​ជា​រមណីយ​ដ្ឋាន​វប្បធម៍ ​ប្រវត្តិសាស្រ្ត​ និង​វត្ត​ចាស់​សាង​សង់​តាម​របៀប​កូឡា​
-​ទទួល​ទាន​អាហារ ​ពេល​ល្ងាច ​នៅ​ភោជនីយ​ដ្ឋាន​
-​ជូន​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​

ថ្ងៃ​ទី២​: ក្រុង​ប៉ៃលិន​-​ទល់​ដែន​កម្ពុជា​-​ថៃ​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក ​នៅ​ភោជនីយ​ដ្ឋាន​
-​ទស្សនា​ព្រំ​ប្រទល់​កម្ពុជា​ថៃ​ ទិដ្ឋ​ភាព​ព្រំ​ប្រទល់​ និង​ចូល​ទិញ​ទំនិញ​នៅ​ផ្សា​ថៃ​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ភោជនីយ​ដ្ឋាន​ទស្សនា ​ភ្នំ​ខៀវ​ជារមណីយ​ដ្ឋាន ​ធម្មជាតិ​មាន​ទឹក​ធ្លាក់​ ជា​ដំណាក់​ៗ​យ៉ាង​ត្រជាក់​
-​បន្ត​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង​ និង​ទស្សនា​បឹង​កំពីងពួយ​​ ជា​មួយ​ទេសភាព​វាល​ស្រែ​
-​ទទួល​ទាន​អាហារ​ ថ្ងៃ​ត្រង់​នៅ​ភោជនីយ​ដ្ឋាន​ និង​ជូន​ទៅ​សំរាក​នៅ​សណ្ឋាគារ​

ថ្ងៃ​ទី៣:​ បាត់​ដំបង​-​ពោធិសាត់​-​ភ្នំ​ពេញ

-​ទទួល​អាហារ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​
-​ទស្សនា​ភ្នំ​បាណន់​ ចំការ​ទំពាំង​បាយ​ជូរ​ និង​ចូល​ទិញ​ទំនិញ​ ផ្សារ​ណាត់​ខេត្ត​បាត់​ដំបង​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ភោជនីយ​ដ្ឋាន​
-​ធ្វើ​ដំណើរ​បន្ត​មក​កាន់​ខេត្ត​ពោធិសាត់​
-​ទស្សនា​រមណីយ​ដ្ឋាន​ អ្នក​តា​ឃ្លាំង​មឿង​ ដែល​ជា​ទី​សក្ការៈ​បូជា​ បុព្វ​បុរស​ជំនាន់​ដើម​ក្នុង​ខេត្ត​ពោធិសាត់​
-​ធ្វើ​ដំណើរ​ត្រឡប់​មក​ទី​ក្រុង​ភ្នំពេញ​ដោយ​សុវត្តិភាព​។

 

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396027

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម