៥-កោះកុង​nbsp៣ថ្ងៃ​ ២យប់​ / ​111$​
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន​
កោះ​កុង​ ស្ថិត​នៅ​ភាគ​និរតី​ នៃ​ប្រទេស​កម្ពុជា​ មាន​ចំងាយ​ផ្លូវ​ ២៨៥​គម​ ពី​រាជ​ធានី​ភ្នំ​ពេញ​  ដោយ​ធ្វើ​ដំណើរ​តាម ​ផ្លូវ​ជាតិ​លេខ​៤ ​និង​លេខ​៤៨​ ឆ្លង​កាត់​តាម​ ខេត្ត​កណ្តាល​ កំពង់​ស្ពឺ​ និង​ព្រះ​សីហនុ​។​ ខេត្ត​កោះ​កុង​ មាន​ផ្ទៃ​ក្រឡា ​១១,១៦០​គម២​ ចែក​ចេញ​ជា​ស្រុក​ចំនួន​ ៦​ ឃុំ​ចំនួន​ ៣៣​ និង​ភូមិ​ចំនួន​ ១៣៣​ ដែល​មាន​ប្រជាជន ​សរុប​ចំនួន​ ១១៧,៤៨១​នាក់​(​១​១​នាក់​/​គម​២​) ហើយ​មាន​ទី​ក្រុង​ឈ្មោះ​ថា​ ខេមរ​ភូមិន្ទ​។​ ដោយ​សារ ​ខេត្ត​កោះ​កុង​ ជា​ច្រក​ព្រំ​ដែន​រវាង ​ប្រទេស​ថៃ ​និង​កម្ពុជា ​ដូច្នេះ​ប្រជា​ជន​ភាគ​ច្រើន​ជា​អ្នក​ជំនួញ​ ហើយ​មួយ​ចំនួន​ទៀត​ប្រកប​មុខរបរ ​កសិកម្ម​ជា​ចំបង​។ ​ខេត្ត​កោះ​កុង​ មាន​តំបន់​ទេសចរណ៍​ ជា​ច្រើន ​ដូច​ជា ​ទឹក​ធ្លាក់​តាតៃ​ ទឹក​ធ្លាក់​កោះ​ប៉ោ​ សា​ហ្វារី​វើល​ សហ​គមន៍​ធម្មជាតិ​ ពាម​ក្រសោប​ (ព្រៃ​កោង​កាង​) ​។​ល​។​

ថ្ងៃ​ទី១:​ ភ្នំ​ពេញ​-​កោះ​កុង​

-​ម៉ោង​ ៥:៣០​ ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះ​កុង​
-​ទទួល​ទាន​ អាហារ​ពេល​ព្រឹក ​នៅ​ភោជនីយ​ដ្ឋាន ​មិត្តភាព
-​ទស្សនា​ ឧទ្យាន​ជាតិ​ បុទុម​សាគរ​
-​ទទួល​ទាន​ អាហារ​ថ្ងៃ​ត្រង់​ នៅ​អាហារ​ដ្ឋាន​
-​គយគន់​ ព្រះ​អាទិត្យ​លិច ​លើ​ស្ពាន​កោះកុង​
-​បន្ទាប់​មក ​ទទួល​ទាន​អាហារ ​ពេល​ល្ងាច​
-​សម្រាក​នៅ ​ខេត្ត​កោះកុង​។​

ថ្ងៃ​ទី២​: កោះកុង​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​
-​ចេញ​ដំណើរ​ទៅ ​ទស្សនា​ទេសភាព​នៅ ​ព្រៃ​កោងកាង​ បន្ត​ការ​ទស្សនា​នៅ ​ទឹក​ធ្លាក់​តាតៃ​ និង​  រមណីយ​ដ្ឋាន ​ឃុនឆាង​ឃុនផែន​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ភោជនីយ​ដ្ឋាន​
-​ទស្សនា​សួន​សត្វ​ សាហ្វារីវើល​ ដែល​មាន​ការ​សំដែង​ប្លែក​ៗ​ របស់​​សត្វ​ដូច​ជា ​ត្រី​ដូហ្វាំង​ ក្រពើ​ ខ្លា​ សត្វ​សេក​ និង​សត្វ​ស្វា​វាយ​បុក​ជា​ដើម​​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​សម្រាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី​៣:​ កោះកុង​-​ភ្នំ​ពេញ​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​
-​ចូល​ទស្សនា​ផ្សារ​ដងទង់​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ពិចនិច​រីហ្សត​
-​រួច​ធ្វើ​ដំណើរ​ត្រឡប់​មក​រាជ​ធានី​ភ្នំ​ពេញ​វិញ​។

 

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396441

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម