៣-វិញ្ញាបនបត្របញ្ចាក់ប្រព័ន្ធគ្រប់គ្រងគុណភាព​ថ្នាក់ជាតិ (local)
Skip to Menu Skip to Content Skip to Footer
 





អង្គ​ការ​​ ISO​ (International​ Organization​ for​ Standardization​)​ គឺ​ជា​អង្គ​ការ​​ស្តង់​ដារ​ពិភព​លោក​ខ្ពស់​បំផុត​ដែល​រៀប​ចំ​ស្តង់​ដារ​សម្រាប់​អង្គ​ភាព​ ឬ​ស្ថាប័ន​ ឲ្យ​មាន​ការ​អនុវត្ត​ និង​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​ អង្គ​ការ​ ISO​ ត្រូវ​ បាន​បង្កើត​ឡើង​តំាង​ពី​ឆ្នាំ​១​៩​៤​៧​ ដែល​មាន​សមា​ជិក​ ១​៦​​៤​ប្រទេស​ និង​មាន​ការិយា​ល័យ​កណ្តាល​នៅ​ទី​ក្រុង​ជេណេវ៉ា​ ប្រទេស​ស្វីស​។​

វិទ្យា​ស្ថាន​ស្ដង់​ដារ​កម្ពុជា​ នៃ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ដែល​ហៅ ​កាត់​ជា​ភាសា​អង់​គ្លេស​ថា​ ISC​ (Institute​ of​ Standards​ of​ Cambodia​)​ ​ជា​ ស្ថាប័ន​ស្ដង់​ដារ​ជាតិរប​ស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ស្ថាប័ន​ ACM​ មាន​អាជ្ញា​ប័ណ្ណ​ទទួល​ស្គាល់​ពី​ UKAS​ (United​ Kingdom​ Accreditation​ Service​)​ នៃ​ចក្រ​ភព​អង់​គ្លេស​ ជា​ស្ថាប័ន​ស្ដង់​ដារ​អន្ដរ​ជាតិ​ ផ្ដល់​ការ​ទទួល​ស្គាល់​​ និង​ចេញ​វិញ្ញា បន​បត្រ​លើ​ការ​អនុវត្ដ​ស្ដង់​ដារ​អន្ដរ​ជាតិ​​​​ ISO​ 9001​:​2008​ (​Quality​ ​Management​ ​System​)​ ជូន​ចំពោះ​អង្គ​ភាព​ឆ្នើម​ណា​ដែល​បាន​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​របស់​ អង្គ​ការ​ I​S​O​ ពិភព​លោក​។​ ដោយ​មើល​ឃើញ​ភាព​រីក​ចម្រើន​ ទាំង​ផ្នែក​សេវាក​ម្ម គុណ​ភាព​អ​ប់រំ​ និង​ការងារ​គ្រប់​គ្រង​របស់​ប៊ែល​ធី​​ ទើប​ស្ថាប័ន​ទាំង​ពីរ​បាន​សម្រេច​ ចុះ​ធ្វើ​សវន​កម្ម​លើ​ការ​ងារ​អនុវត្ដន៍​ស្ដង់​ដារ​អន្ដរ​ជាតិ​ ISO​ 9001​:​2008​ QMS​ ទៅ​ តាម​សូច​នាករ​ដូច​ខាង​ក្រោម​៖​

១.វិសាលភាព
២.ឯកសារយោងស្តង់ដារដែលពាក់ព័ន្ធ​
៣.ពាក្យ និងនិយមន័យ​
៤.ការគ្រប់គ្រងសំណុំឯកសារ
៥.ការទទួលខុសត្រូវលើការងារគ្រប់គ្រង
៦.ការគ្រប់គ្រងធនធាន (មនុស្ស និងសម្ភារ)
៧.ការធ្វើឲ្យបានសម្រេចជាផលិតផល
៨.ការវាស់ ការវិភាគ និងការធ្វើឲ្យប្រសើរឡើង​

ក្រោយ​ពីបាន​​ធ្វើ​ស​វ​ន​ក​ម្មយ៉ាង​ល្អិត​ល្អន់រួច​ម​ក ​ស្ថាប័ន​ទាំង​ពីរ​គឺ ​វិទ្យាស្ថាន​ ស្ដង់ដារ​ក​ម្ពុជា (ISC) នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័ន ACM នៃចក្រភព អង់គ្លេស បានសម្រេចទទួលស្គាល់ថា ប៊ែលធីអប់រំ បានបំពេញគ្រប់លក្ខខណ្ឌ ខាងលើ ហើយបានចេញវិញ្ញាបនបត្រទទួលស្គាល់​លើប្រព័ន្ធគ្រប់គ្រងគុណភាព​​ (Quality Management System) ជូនដល់ ប៊ែលធីអប់រំ តាមរយៈ​វិញ្ញាបនបត្រ ទទួលស្គាល់ស្ដង់ដារជាតិលេខៈ QMS 006/12 CCD-ISC ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២​០​១​២ និងវិញ្ញាបនបត្រទទួលស្គាល់ស្ដង់ដារអន្ដរជាតិលេខៈ 122964A ចុះថ្ងៃទី២០ ខែក​ក្កដា ឆ្នាំ២០១២។







Flag Counter






យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396040

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម