៣-ប៊ែលធី គ្រុប ទទួលបានពានរង្វាន់ជាអង្គភាពឆ្នើមពីអាស៊ាន(inter)
Skip to Menu Skip to Content Skip to Footer
 

ពាន​រង្វាន់​អង្គ​ភាព​ឆ្នើម​ TAYO​ (Ten​ Accomplished​ Youth​ Organizations​)​ គឺ​ជា​ពាន​រង្វាន់​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ គណៈ​កម្មា​ធិការ​អង្គ​ការ​យុវជន​អាស៊ាន​ (​ប្រទេស​អាស៊ាន​ទាំង​១​០​)​ ក្នុង​គោល​បំណង​ផ្តល់​ជូន​ដល់​អង្គ​ភាព​ឆ្នើម​ទាំង​ឡាយ​ណា​ ដែល​បាន​ជួយ​កិច្ច​ការ​សង្គម​ និង​យុវ​ជន​។​ ពិធី​ប្រគល់​ពាន​រង្វាន់​អង្គ​ភាព​ឆ្នើម​ TAYO ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​បាន​ធ្វើ​ចំនួន​ ៦​លើក​រួច​មក​ហើយ​តាម​ របៀប​ប្តូរ​វេន​គ្នា ដោយ​ជ្រើស​រើស​អង្គ​ភាព​ឆ្នើម​ប្រចាំ​ឆ្នាំ​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រទេស​ ដើម្បី​ផ្តល់​ជូន​ពាន​រង្វាន់​នេះ​។​

ដោយ​ឡែក​ ប្រទេស​កម្ពុជា​បាន​ទទួល​ពាន​រង្វាន់​នេះ​ចំនួន​ ២​លើក​​​ រួច​មក​ហើយ​ លើក​ទី១​គឺ​ សមាគម​ SSEAYP​ លើក​ទី​២​គឺ​អង្គ​ការ​ CORDE​ និង​លើក​ទី​៣​គឺ​ ប៊ែល​ធី​ គ្រុប​ ដែល​បាន​ប្រារឰ​ឡើង​នៅ​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​ ក្រោម​អធិបតី​ភាព​របស់​ ឯក​ឧត្ត​ម​ យ៉ុង​យ៉ុត​ វិឆៃ​ឌីត​ ឧប​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​។​
ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​អង្គ​ភាព​ឆ្នើម​ TAYO​ ឆ្នាំ​២០១២​ តាម​រយៈ​ ការ​វាយ​តម្លៃ​របស់​គណៈ​កម្មាធិការ​អង្គ​ការ​យុវ​ជន​អាស៊ាន​ ទៅ​លើ​សកម្ម​ភាព​ដែល​បាន​ បំពេញ​ដូច​ខាង​ក្រោម​៖​

១​-​ ការ​ជួយ​កិច្ច​ការ​សង្គម​

•​ចូល​រួម​សកម្ម​ភាព​ផ្សេង​ៗ​នៅ​តាម​បណ្តា​មូល​ដ្ឋាន​ ភូមិ​ឃុំ​ ដោយ​ជួយ​ឧបត្ថម​ ដល់​ជន​ក្រី​ក្រ​ ចាស់​ជរា​ ជួយ​កសាង​សាលា​រៀន​ វត្ត​អារាម​ ស្ពាន​ ថ្នល់​ និង​ សំណង់​សាធារណៈ​ផ្សេង​ៗ​ជា​ច្រើន​កន្លែង​។​

•ផ្តល់​វិភាគ​ទាន​ ​ជួយ​ទ្រ​ទ្រង់​កាក​បាទ​ក្រហ​ម អង្គ​ការ​កុមារ​កំព្រា​ សមាគម​ យុវជន​ និង​មូល​និធិ​នានា​ដែល​កំពុង​បំពេញ​កិច្ច​ការ​សង្គម​នៅ​កម្ពុជា​ជា​ប្រចាំ​។​

•បំផុស​បុគ្គលិក​ក្នុង​ការ​បរិច្ចាគ​ឈាម​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​អាយុ​ជីវិត​ជន​រង​គ្រោះ​។​

•ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​ថវិកា​ គ្រឿង​ឧប​ភោគ​បរិភោគ​ ជូន​ដល់​កង​​ទ័ព​នៅ​ សម​រភូមិ​មុខ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ បាន​ជា​ច្រើន​លើក​។​

២​-​ ការ​ជួយ​កិច្ច​ការ​យុវជន​

•​ដឹក​នាំ​យុវ​ជន​ចូល​រួម​ក្នុង​សកម្ម​ភាព​ផ្សេងៗ​ ដើម្បី​អភិ​វឌ្ឍ​ចំណេះ​ដឹង​ ចំណេះ​ ធ្វើ​ និង​បណ្តុះ​ស្មារ​តី​យុវ​ជន​ឲ្យ​ស្រឡាញ់​ជាតិ​មាតុ​ភូមិ​ ព្រម​ទាំង​ចូល​រួម​យ៉ាង​ សកម្ម​ក្នុង​កិច្ច​ការ​សាធារ​ណៈ​។​

•អញ្ជើញ​វា​គ្មិន​ធ្វើបទ​​ប​ង្ហាញ​​ស្តី​ពី​ ច្បាប់​ប្រឆាំង​អំពើ​​ពុក​រ​លួយ​ ជំងឺ​អេដ​ស៍ ច្បាប់​ចរាចរណ៍​ ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ អប់រំ​សីលធម៌​ ណែ​នាំ​ឲ្យ​ ប្រព្រឹត្ត​តែ​អំពើ​ល្អ​ និង​មាន​គុណ​ធម៌​ជា​និច្ច​។​

•រួម​ចំណែក​អភិ​វឌ្ឍ​វិស័យ​អប់រំ​តាម​រយៈ​ការ​បើក​សាលា​រៀន​ វិទ្យាស្ថាន​ និង​ សាកល​វិទ្យា​ល័យ​ ដោយ​ផ្តល់​ការ​អប់រំ​គ្រប់​កម្រិត​ ចាប់​តាំង​ពី​ថ្នាក់​បឋម​សិក្សា​ រហូត​ដល់​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​។​

•បញ្ជូន​យុវ​ជន​ទៅ​ចូល​រួម​សិក្ខា​សា​លា​ និង​ធ្វើ​ទស្សនៈ​កិច្ច​សិក្សា​នៅ​តាម​តំបន់​ ប្រវត្តិ​សាស្រ្ត​នា​នា​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ (​World​ Camp​)​។​

•ផ្តល់​អាហា​រូបករណ៍​ជូន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ មន្ត្រី​រាជ​ការ​ បុគ្គលិក​ សិស្ស​-​និស្សិត​ក្រី​ក្រ​ និង​សិស្ស​-និស្សិត​ពូកែ​ជាង​២,០០០​នាក់​ មាន​ ២០%​,​ ៣០%​,​ ៥០%​ និង​ ១០០​%​ និង​ផ្តល់​នូវ​អាហារូប​ករណ៍​ឧកញ៉ា​ លី​ ឆេង​ ជូន​ ដល់​សិស្ស​-​និស្សិត​ឆ្នើម​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ក្នុង​១​ឆ្នាំ​ចំនួន​២​នាក់​។​

•ផ្តល់​ការងារ​ជូន​យុវ​ជន​ប្រហែល​ ១,៥០០​នាក់​ ឲ្យ​បម្រើ​ការ​ក្នុង​ប៊ែល​ធី​ គ្រុប​។​
ការ​ទទួល​បាន​នូវ​ពាន​រង្វាន់​អង្គ​ភាព​ឆ្នើម​ TAYO​ ពី​អាស៊ាន​ មិន​ត្រឹម​តែ​ជា​មោទន​ភាព​របស់​ប៊ែល​ធី​ គ្រុប​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ជា​មោទន​ភាព​របស់​ជាតិ​ និង​ប្រជា​ជន​កម្ពុជា​ ទាំង​មូល​ផង​ដែរ​ និង​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រទេស​យើង​ពិត​ជា​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​ វិស័យ​ ក្រោម​​ការ​ដឹក​នាំប្រក​​ប​ដោយ​គ​តិប​ណ្ឌិត​ដ៏ខ្ពង់ខ្ពស់បំផុត​រ​ប​ស់ ស​ម្តេច​អ​គ្គមហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។









Flag Counter






យើងមាន ភ្ញៀវ 8 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396388

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម