ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ
ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ រួចចេញដំណើរទៅ កាន់ច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ច្រកព្រំ ដែនបាវិត)។
-ដំណើរមកដល់ទីក្រុងហូជីមិញចូលសម្រាកនៅសណ្ឋាគារ
ម៉ោង ១៤:០០ ទស្សនាវិហារសាសនាគ្រឹស្ត សាលាក្រុងហូជីមិញ ប្រៃសណីយ៍ និងមហោស្រពដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។
-ទស្សនាសួនកម្សាន្តដាំសែង លោកអ្នកអាចលេងជាមួយ នឹងល្បែងកម្សាន្តជាច្រើនដូចជា ជិះកន្ត្រកវិល ជិះរថភ្លើង លើអាកាស និងផ្ទះខ្មោច។ល។ (ចំណាយប្រាក់ផ្ទាល់ខ្លួន)
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: ទីក្រុងហូជីមីញ-ទីក្រុងហាណូយ
ម៉ោង ០៨:០០ ជូនទៅព្រលានយន្តហោះតាន់ស៊ីនញឹក ដើម្បីធ្វើដំណើរ បន្តឆ្ពោះទៅកាន់ទីក្រុងហាណូយ។
-ជូនទៅទទួលទានអាហារថ្ងៃត្រង់និងសម្រាកនៅសណ្ឋាគារ
ម៉ោង ១៥:០០ ទស្សនាសារមន្ទីរជាតិពន្ទុវិទ្យា បណ្ឌិតសភាអក្សរសាស្ត្រ បុរាណវិទ្យា ដែលជាសាកលវិទ្យាល័យដំបូងគេបង្អស់ របស់ប្រទេសវៀតណាម។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: ទីក្រុងហាណូយ-សមុទ្រហាឡុង
ម៉ោង ០៨:០០ ទស្សនាវិមានតម្កល់សពលោកហូជីមិញ ប្រាសាទសសរ មួយអតីតលំនៅដ្ឋានលោកហូជីមិញ ដែលបច្ចុប្បន្ន ក្លាយជាអារាមអុងពីលែ។
ម៉ោង ១៣:០០ ធ្វើដំណើរឆ្ពោះទៅកាន់ឈូងសមុទ្រហាឡុង ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានចម្ងាយ ១៦៥ គីឡូម៉ែត្រ និងចូលទស្សនាផលិតផលសិប្បកម្មរបស់ជនពិការ នៅក្នុងក្រុងហាយដុង។
ម៉ោង ១៨:០០ មកដល់សមុទ្រហាឡុង ទទួលទានអាហារពេលល្ងាច ដោយមានការសំដែងសិល្បៈរេរាំលើទឹកគួរឲ្យប្លែកអារម្មណ៍។ ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៤: សមុទ្រហាឡុង-ទីក្រុងហាណូយ
ម៉ោង ០៧:៣០ ជូនទៅជិះនាវាកម្សាន្តតាមសមុទ្រហាឡុង គយគន់ទេសភាពដ៏ស្រស់ត្រកាលនៃប្រជុំកោះ ប្រៀបបីដូចជាភ្នំដែល ដុះចេញពីសមុទ្រ ដែលមានទស្សនីយភាពដ៏ស្រស់ស្អាត និងមានសណ្ឋានប្លែកៗដូចជា៖ រូងភ្នំដាវហ្គូ រូងភ្នំឋានសួគ៌ កោះមាន់ជល់ និងកោះជិនហួង។
-ទទួលទានអាហារថ្ងៃត្រង់ ជាមួយមុខម្ហូបគ្រឿងសមុទ្រដ៏ ឆ្ងាញ់ពិសានៅលើនាវាទេសចរណ៍។
ម៉ោង ១៣:០០ ចេញដំណើរត្រលប់មកកាន់ទីក្រុងហាណូយវិញ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៥: ទីក្រុងហាណូយ-រាជធានីភ្នំពេញ
ម៉ោង ០៧:៣០ ជូនទៅព្រលានយន្តហោះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ក្រុងហូជីមិញ។
ម៉ោង ១១:៤៥ ជូនទៅផ្សារសៃហ្គនដើម្បីទិញទំនិញ និងវត្ថុអនុស្សាវរីយ។
ម៉ោង ១៣:០០ ចេញដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិ វៀតណាម-កម្ពុជា (មុកបាយ-បាវិត) ដើម្បីធ្វើដំណើរត្រលប់មក កាន់រាជធានីភ្នំពេញវិញដោយក្តីរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |