ប៊ែលធី គ្រុប បើក​អោយ​ដំណើរ​ការ​ ប៊ែល​ធី​ទេស​ចរណ៍
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប បើក​អោយ​ដំណើរ​ការ​ ប៊ែល​ធី​ទេស​ចរណ៍


កាល​ពី​ថ្ងៃ​ទី​ ២​៤​ ខែមករា​ ឆ្នាំ​២​០​១​៣  ប៊ែល​ធី​ទេស​ចរណ៍​ ដែល​មាន​កា​រិយា​ល័យ​ស្ថិត​នៅ​អគា​រ​លេខ​ ៥៧​ ផ្លូវ​លេខ​ ២​១​៧​ កែង ​ផ្លូវ​២​៩​០​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី២​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំ​ពេញ​   បាន​ប្រារព្ធ​ពិធី​សូត្រ​មន្ត​ បើក​អោយ​ដំណើរ​ការ​ ជា​ផ្លូវ​ការ​ នៅ​ក្រុម​ហ៊ុន​ប៊ែល​ធី​ទេស​ចរណ៍​ ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នាយក​ប៊ែល​ធី​ គ្រុប​ និង​លោក​ជំទាវ  ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ បុគ្គ​លិក​ លោក​គ្រូ​-​អ្នក​គ្រូ ​និង​ថ្នាក់​ដឹក​នាំ​ នៃ​ប៊ែល​ធី ​គ្រុប​ ទាំង​អស់​។​
ក្នុង​ឱកាស​នោះ​ដែរ ​ឯក​ឧត្តម​ លី​ ឆេង​ បាន​មាន​ប្រ​សាសន៍​ថាៈ​ ដើម្បី​ចូល​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ពី​សក្តា​នុ​ពល ​ទេស​ចរណ៍​​​ និង​វប្ប​ធម៌​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​កម្ពុជា​ ជា​មួយ​រាជ​រដ្ឋា​ភិបាល​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ​ជូន​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ អោយ​ស្គាល់​កាន់​តែ​ ច្បាស់​អំពី​សម្បត្តិ​វប្បធម៌​ជាតិ​  ទឹក​ដី ​ធម្ម​ជាតិ​ ប្រាង្គ​ប្រា​សាទ​ដ៏​ល្អ​ឥត​ខ្ចោះ​ និង​ឆ្នេរ​សមុទ្រ​ដ៏ ​ស្រស់​ត្រ​កាល​ ដែល​ជា​កេរ្តិ៍​តំ​ណែល​របស់​បុព្វ​បុរស​យើង​ ក៏​ដូច​ជា​នាំ​ប្រ​ជា​ជន​កម្ពុ​ជា​អោយ​ស្គាល់​អំពី​វប្ប​ធម៌​ អរិយ​ធម៌​ និង​ទស្ស​នា​តំបន់​ទេស​ចរណ៍​នា​នា​នៅ​ប្រ​ទេស​ដ៏ទៃ​ទៀត​​​ទូទាំង​ទ្វីប​អា​ស៊ី​ អឺរ៉ុប​ និង​នៅ​លើ​ពិ​ភព​លោក​ផង​ដែរ​។ ​ឯក​ឧត្តម​ ក៏​បាន​បន្ត​ទៀត​ថា​ ប៊ែល​ធី​ទេស​ចរណ៍​មាន​បម្រើ​សេ​វា​ ០​៣​ធំ​ៗ​  និង​ផ្តោត​លើ​សេ​វា​កម្ម​សំ​ខាន់​ផ្សេងៗ​ដូច​ខាង​ក្រោម​៖​

១- ដំ​ណើរ​ទេស​ចរណ៍​ក្នុង​ប្រ​ទេស​សម្រាប់​ប្រជា​ជន​កម្ពុជា​ និង​ជន​បរ​ទេស​ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​ក្នុង​ ប្រ​ទេស​កម្ពុជា​ (​Domestic​ Tour​ Programs ​for​ Cambodians​ &​Expatriate​)​
២- ដំ​ណើរ​ទេស​ចរណ៍​ក្នុង​ប្រ​ទេស​សម្រាប់​ភ្ញៀវ​អន្តរ​ជាតិ​មក​ពី​ប្រ​ទេស​នា​នា​(​Inbound​ Tour Programs​)​
៣​-​ដំ​ណើរ​ទេស​ចរណ៍​ទៅ​ក្រៅ​ប្រ​ទេស ​(​Outbound ​Tour​ Programs​)​
និង​មាន​បម្រើ​សេវា​ផ្សេង​ៗ​ទៀត​ដូច​ជា​៖​

១​-​ សេ​វា​កម្ម​ជួយ​សម្រួល​លើ​ទិដ្ឋា្ក​ការ​ទៅ​ក្រៅ​ប្រ​ទេស​ ពន្យា ​ឬ​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ថ្មី​ ពន្យា​ទិដ្ឋា​ការ​ខ្មែរ​សម្រាប់​ជន​បរ​ទេស​
២​-​ លក់​សំ​បុត្រ​យន្ត​ហោះ​ជុំ​វិញ​ពិភព​លោក​
៣​- ​ទទួល​កក់​សណ្ឋា​គារ​ក្នុង​ និង​ក្រៅ​ប្រទេស​
៤​- ​ដំ​ណើរ​ទេស​ចរណ៍​បែប​ផ្សង​ព្រេង​ បែប​លើក​ទឹក​ចិត្ត​ កិច្ច​ប្រជុំ​ ឬ​សន្និ​សីទ​ និង​ពិ​ពរណ៍
៥​-​​ ដំ​ណើរ​ទេស​ចរណ៍​តាម​ក​ប៉ាល់​ និង​តាម​តម្រូវ​ការ​ជាក់​លាក់​
៦​- ​សេវា​កម្ម​ពិគ្រោះ​យោបល់​លើ​រាល់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​......​

ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា​ ដោយ​ផ្តោត​លើ​ចក្ខុ​វិស័យ​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ការ​អភិ​វឌ្ឍ​ខ្លួន​ទៅ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​ល្បី​ជាង​គេ នៅ​ក្នុង​ការ​បម្រើ​សេវាកម្ម​ផ្នែក​ទេស​ចរណ៍​ទាំង​ក្នុង​ប្រ​ទេស​កម្ពុជា​ និង​ក្រៅ​ប្រ​ទេស​ ព្រម​ទាំង​បាន​ទទួល​ស្គាល់​ទូ​ទាំង​ពិភព​លោក​ ផង​នោះ​ ប៊ែល​ធី​ទេស​ចរណ៍​ បាន​រៀប​ចំ​នូវ​យុទ្ធ​សាស្រ្ត​យ៉ាង​ម៉ត់​ចត់​ក្នុង​ការ​បង្កើត​ និង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​ដៃ​គូ​យ៉ាង​ល្អ​ប្រ​សើរ​​​ជាមួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ធំៗ​កម្រិត​ស្តង់​ដារ​អន្តរ​ជាតិ​នៅ​តាម​ប្រ​ទេស​ដូច​មាន​ខាង​លើ​នេះ​ ដើ​ម្បី​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរ​ជាតិ​ទាំង​អស់​នូវ​សេ​វា​​​​កម្ម​ទេស​ចរណ៍​ល្អ​ឥត​ខ្ចោះ​ ប្រ​កប​ទៅ​ដោយ​គុណ​ភាព​​ដ៏ល្អ​ប្រ​សើរ​បំផុត​ទាំង​រថ​យន្ត​​​ អ្នក​បើក​ប​រ មគ្គុ​ទេស​ក៍ ​ភោជ​នីយ​ដ្ឋាន​​ ​និង​សណ្ឋារ​គារ​​ដែល​មាន​កម្រិត​ស្តង់​ដារ​លំដាប់​អន្តរ​ជាតិ​។​

​ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បាន​ប្រ​កាស​បើក​អោយ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ ប៊ែល​ធី​ទេស​ចរណ៍​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។​









 





 


12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ
05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២... 14/02/2014:ដំណើរកម្សាន្ត របស់ក្រុមហ៊ុនអាលីយ៉ង់ កាំបូដ(Alliance Pharma Cambodge)ទៅកាន់ព្រះសីហនុ...
01/07/2013:ដំណើរ​កម្សាន្ត​ក្រុម​គ្រួ​សារ​លោក​ អ៊ុំ​ មឿង​ ផុន​ និង​គ្រួសារ​លោក​អ៊ុំ​ ចាន់​ឃីម​ ទៅ​កាន់​ប្រទេស​ថៃ 31/03/2013:ដំណើរ​កម្សាន្ត​របស់​សិស្សា​នុ​សិស្ស​ នៃ ​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​តា​កែវ  កែប​
28/03/2013:ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ ជំនាន់​ទី​២៣​ 08/03/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​សៀម​រាប​ "Ever"
21/02/2013:ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ របស់​អ្នក​ស្រី​ គឹម​ រដ្ឋា​ន្នី​ មក​ពី​ខេត្ត​តា​កែវ​ ទៅ​កាន់​ប្រទេស​ថៃ​ 16/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា ទៅ​កាន់​ខេត្ត​បៃ​លិន​ និង​ខេត្ត​បាត់​ដំបង “​Pfizer​”
11/02/2013:ដំណើរ​កម្សាន្ត​របស់​ឧសថ​ស្ថាន​ ជុង​ សម្បត្តិ​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ ​ខេត្ត​សៀម​រាប​ និង​ខេត្ត​បាត់​ដំបង​ 11/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​គ្រួសារ​សិស្ស​នៅ​​ B​១០​ ទៅ​កាន់​ខេត្ត​ក្រចេះ​ ឡាវ​ និង​ខេត្ត​រតនៈ​គីរី​
10/02/2013: ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ប៊ែល​ធី​គ្រុប​ ទៅ​កាន់​ប្រទេស​ឡាវ​ 07/02/2013:ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នំា​នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​កែប​ ខេត្ត​កំពត
09/01/2013:ទស្សន​​កិច្ច​​របស់​​គរុ​​សិស្ស​​នៃ​​មជ្ឍ​​មណ្ខល​​គរុ​​កោស​ល្យ​​ភូមិ​ភាគ​រា​​ជ​ធានី​ KIZUNA សៀមរាប 09/12/2012:ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានីទៅខេត្តសៀមរាប
27/10/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ ទៅ​កាន់​ខេត្ត​កោះ​កុង​ 08/09/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​ការ​ងារ​ការិ​យា​ល័យ​ទំនាក់​ទំនង​អតិ​ថិ​ជន​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​សៀម​រាប​
20/06/2012:ដំណើរ​កម្សាន្ត​របស់​លោក​គ្រូ​ អ្នក​គ្រូ​ ជា​ជន​ជាតិ​បរទេស​នៃ​ វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅកាន់ខេត្តសៀមរាប 06/06/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​បុគ្គ​លិក​នៃ​មណ្ឌល​ពត៌​មាន​ស្រ្តី​កម្ពុជា​ទៅកាន់ ភ្នំ​បូក​គោ​-​ខេត្ត​កំពត​ និង​ខេត្ត​កែប​
07/04/2012:ដំណើរ​កម្សាន្ត​របស់​លោក​គ្រូ ​អ្នក​គ្រូ ​ទទួល​​បន្ទុក​ប្រចំា​ថ្នាក់​ នៃ​ វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​សៀម​រាប​ 24/03/2012:ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នំា​ DE​-​DK ​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ខេត្តកោះ​កុង



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 50 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 236904

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម