ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ

រសៀល​ថ្ងៃ​ទី​១២ ​ខែ​មេ​សា​ ឆ្នាំ​២០១៧ ​នៅម​ជ្ឈ​មណ្ឌល​កោះ​ពេជ្រ ប៊ែល​ធី​គ្រុប​ បាន​ប្រា​រព្ធ​ពិ​ធីជប់​លៀង​ជូន​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សា​ស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​ សរុប​ចំ​នួន ​.៨៥០​នាក់​ ដើម្បី​អប​អរ​សារ​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧ​ត្តម​ លី ឆេង អគ្គ​នា​យក​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​។

ឯក​ឧ​ត្តម​ លី ឆេង បាន​ថ្លែ​ង​នូវ​ការ​កោត​សរ​សើរចំ​ពោះ ​គណៈ​គ្រប់​គ្រង ​បុគ្គ​លិក ​សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់ ​ដែល​មក​ពី​ប៊ែល​ធី​សំ​ណង់ ​ប៊ែល​ធី​ទេស​ចរណ៍ ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ ​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​​ជាតិ​ និង​សា​កល​វិ​ទ្យា​ល័យ​ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​អស់ ​កម្លាំង​ចិត្ត ​កម្លាំង​កាយ​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន​ ដែល​នាំ​ឲ្យ​ប៊ែល​ធី​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​ប៊ែល​ធី​មាន​តែ​មួយ​ទី​តាំង​ រហូត​ដល់​បច្ចុ​ប្បន្ន​មាន​ ២០​ទី​តាំង ​ក្នុង​នោះ​០១​ទី​តាំង​ គឺ​ជា​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​កម្ពស់​ ១៥​ជាន់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រាជ​ធា​នី​ភ្នំ​ពេញ​ និង​១៩​ទី​តាំង​ទៀត​ ជា​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​មាន​កម្ពស់​ ចាប់​ពី​ ៧​ជាន់​ ដល់ ​៩​ជាន់​

ឯក​ឧ​ត្តម ​ក៏​បាន​មាន​ប្រ​សា​សន៍​បន្ថែម​ទៀត​ថា​ ថ្មីៗ​នេះ​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​បើក​ឲ្យ​ដំ​ណើរ​ការ​នូវ​ការ​បង្រៀន​ជា​ភា​សា​ជាតិ ​លើ​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​អន្តរ​ជាតិ​ដែល​មាន​ស្រាប់​ ដើម្បី​បំ​ពេញ​សេច​ក្តី​ត្រូវ​ការ​របស់​និ​ស្សិត​។ ក្នុង​ការ​បង្រៀន​ភា​សា​ជាតិ​នេះ​ សា​កល​វិ​ទ្យា​ល័យ​ក៏​បាន​បញ្ចូល​ភា​សា​អង់​គ្លេស​ រួម​ជា​មួយ​ភា​សា​ខ្មែរ​ផង​ដែរ​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​និ​ស្សិត​ក្នុង​ការ​សិក្សា​ និង​ទ​ទួល​បាន​នូវ​គុណ​ភាព​អប់​រំ​ខ្ពស់​ក្នុង​កម្រិត​ថ្នាក់​ឧ​ត្តម​សិក្សា​។ សា​កល​វិ​ទ្យា​ល័យ ​ក៏​មាន​បើក​បង្រៀន​ថ្នាក់​គរុ​កោ​សល្យ​ផង​ដែរ​ ដើម្បី​ជួយ​ដល់​និ​ស្សិត​ដែល​កំ​ពុង​សិក្សា​ ហើយ​មាន​បំ​ណង់​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្រៀន​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ និង​ផ្នែក​ភា​សា​អង់​គ្លេស​។ ថ្នាក់​គរុ​កោ​សល្យ​នេះ​ មាន​រយៈ​ពេល​ ៦​ខែ​ ហើយ​ពេល​សិស្ស​-​និ​ស្សិត​រៀន​ចប់​ អាច​យក​សមត្ថ​ភាព​ទៅ​បង្រៀន​ទាំង​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ខ្មែរ​ និង​ភា​សា​អង់​គ្លេស ​បាន​ដោយ​ងាយ​ស្រួល​ និង​អាច​ចាប់​អា​ជីព​ជា​គ្រូ​បង្រៀន​ ដើម្បី​ចិ​ញ្ចឹម​ជី​វិត​ទៅ​ថ្ងៃ​ក្រោយ​ផង​ដែរ​។

សា​កល​វិ​ទ្យា​ល័យ ​ក៏​មាន​បង្រៀន​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត​ លើ​មុខ​ជំ​នាញ​សំ​ខាន់ៗ​ ដែល​ស្រប​ជាមួយ​ទី​ផ្សារ​ការ​ងារ​នា​ពេល​បច្ចុ​ប្បន្ន​ និង​ទៅ​អ​នា​គត​។

១​-​ថ្នាក់​អនុ​បណ្ឌិត (MASTER’S PROGRAM) ​មាន​ជំ​នាញ​សំ​ខាន់ៗ​ដូច​ជា

​​ ​​​​​​ ១​. ​អប់​រំ​ភា​សា​អង់​គ្លេស​ (Master of Arts in TESOL)

​​ ​​​​​​ ២​.គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​ (Master of Business Administration)

​​ ​​​​​​ .ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​ (Master of International Business)

​​ ​​​​​​ ៤​. អ​ភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ (Master of Economic Development)

២​-​ថ្នាក់​បណ្ឌិត​ (DOCTORAL PROGRAM)​​ មាន​ជំ​នាញ​សំ​ខាន់ៗ​ដូច​ជា

​​ ​​​​​​ ១​.​ រដ្ឋ​បាល​អប់​រំ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ (PhD in Educational Administration and Leadership)

​​ ​​​​​​ ២​. គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​ (PhD in Business Administration)

​​ ​​​​​​ .ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​ (PhD in International Business)

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​ លី ឆេង​ និង​លោក​ជំ​ទាវ​ ក៏​បាន​ជូន​ពរ​ដល់​បុ​គ្គ​លិក​ទាំង​អស់​ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុន​នេះ​ ព្រម​ទាំង​មាន​កម្ម​វិ​ធី​រាំ​លេង​កម្សាន្ត​ និង​ចាប់​ឆ្នោត​ផ្សង​សំ​ណាង​ជូន​បុគ្គ​លិក​ទាំង​អស់​ផង​ដែរ​៕















___________________________________________________________________________


13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា 12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ
05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២... 14/02/2014:ដំណើរកម្សាន្ត របស់ក្រុមហ៊ុនអាលីយ៉ង់ កាំបូដ(Alliance Pharma Cambodge)ទៅកាន់ព្រះសីហនុ...
01/07/2013:ដំណើរ​កម្សាន្ត​ក្រុម​គ្រួ​សារ​លោក​ អ៊ុំ​ មឿង​ ផុន​ និង​គ្រួសារ​លោក​អ៊ុំ​ ចាន់​ឃីម​ ទៅ​កាន់​ប្រទេស​ថៃ 31/03/2013:ដំណើរ​កម្សាន្ត​របស់​សិស្សា​នុ​សិស្ស​ នៃ ​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​តា​កែវ  កែប​
28/03/2013:ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ ជំនាន់​ទី​២៣​ 08/03/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​សៀម​រាប​ "Ever"
21/02/2013:ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ របស់​អ្នក​ស្រី​ គឹម​ រដ្ឋា​ន្នី​ មក​ពី​ខេត្ត​តា​កែវ​ ទៅ​កាន់​ប្រទេស​ថៃ​ 16/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា ទៅ​កាន់​ខេត្ត​បៃ​លិន​ និង​ខេត្ត​បាត់​ដំបង “​Pfizer​”
11/02/2013:ដំណើរ​កម្សាន្ត​របស់​ឧសថ​ស្ថាន​ ជុង​ សម្បត្តិ​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ ​ខេត្ត​សៀម​រាប​ និង​ខេត្ត​បាត់​ដំបង​ 11/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​គ្រួសារ​សិស្ស​នៅ​​ B​១០​ ទៅ​កាន់​ខេត្ត​ក្រចេះ​ ឡាវ​ និង​ខេត្ត​រតនៈ​គីរី​
10/02/2013: ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ប៊ែល​ធី​គ្រុប​ ទៅ​កាន់​ប្រទេស​ឡាវ​ 07/02/2013:ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នំា​នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​កែប​ ខេត្ត​កំពត
24/01/2013:ប៊ែលធី គ្រុប បើក​អោយ​ដំណើរ​ការ​ ប៊ែល​ធី​ទេស​ចរណ៍ 09/01/2013:ទស្សន​​កិច្ច​​របស់​​គរុ​​សិស្ស​​នៃ​​មជ្ឍ​​មណ្ខល​​គរុ​​កោស​ល្យ​​ភូមិ​ភាគ​រា​​ជ​ធានី​ KIZUNA សៀមរាប
09/12/2012:ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានីទៅខេត្តសៀមរាប 27/10/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ ទៅ​កាន់​ខេត្ត​កោះ​កុង​
08/09/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​ការ​ងារ​ការិ​យា​ល័យ​ទំនាក់​ទំនង​អតិ​ថិ​ជន​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​សៀម​រាប​ 20/06/2012:ដំណើរ​កម្សាន្ត​របស់​លោក​គ្រូ​ អ្នក​គ្រូ​ ជា​ជន​ជាតិ​បរទេស​នៃ​ វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅកាន់ខេត្តសៀមរាប
06/06/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​បុគ្គ​លិក​នៃ​មណ្ឌល​ពត៌​មាន​ស្រ្តី​កម្ពុជា​ទៅកាន់ ភ្នំ​បូក​គោ​-​ខេត្ត​កំពត​ និង​ខេត្ត​កែប​ 07/04/2012:ដំណើរ​កម្សាន្ត​របស់​លោក​គ្រូ ​អ្នក​គ្រូ ​ទទួល​​បន្ទុក​ប្រចំា​ថ្នាក់​ នៃ​ វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​សៀម​រាប​
24/03/2012:ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នំា​ DE​-​DK ​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ខេត្តកោះ​កុង  



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 65 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 247374

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម