-ខេត្តសៀុំមរាប
Skip to Menu Skip to Content Skip to Footer
 

ប្រ​វត្តិ​សាស្រ្ត​ និង​ពត៌​មាន​ទូ​ទៅ​
ខេត្ត​សៀម​រាប​ ត្រូវ​បាន​ដាក់​ឈ្មោះ​បែប​នេះ​ដើម្បី​ រំ​លឹក​ដល់​ជ័យ​ជំ​នះ​នៅ​កង​ទ័ព​ខ្មែរ​លើ​កង​ទ័ព​សៀម​នៃ​រា​ជា​ណា​ចក្រ​អ​យុ​ធ្យា​នៅ​សត​វត្ស​ទី​១៧​។ សព្វ​ថ្ងៃ​ខេត្ត​សៀម​រាប​ត្រូវ​បាន​គេ​ស្គាល់​ទូ​ទាំង​ពិ​ភព​លោក​ថា​ជា​ខេត្ត​តាំង​នៅ​នៃ ​ប្រា​សាទ​អង្គរ​វត្ត​ ដ៏​ល្បី​ល្បាញ​អស្ចារ្យ​ដែល​ត្រូវ​បាន​រក​ឃើញ​ឡើង​វិញ​ដោយ​អ្នក​រុក​រក​ជន​ជាតិ​បា​រាំង​ លោក​ ហង់​រី ​មូ​ហូត ​(Henri Mouhot) ​ក្នុង​ឆ្នាំ​១៨៦០​ ។​បច្ចុប្ប​ន្ន​ប្រា​សាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ជា ​សម្បតិ្ត​បេ​តិ​កភណ្ឌ​ពិ​ភព​លោក ​ថែម​ទៀត​ផង​នា​ថ្ងៃ​ទី ​១៤ ​ធ្នូ ​ឆ្នាំ​ ១៩៩២ ។​ ខេត្ត​នេះ​មាន​ទី​តាំង​នៅ​ភាគ​ខាង​ពា​យ័ព្យ​នៃ​ប្រ​ទេស​កម្ពុជា ​ក្បែរ​បឹង​ទន្លេ​សាប​ ដែល​ធ្វើ​ដំ​ណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ​ដែល​មាន​ចំ​ងាយ​ប្រវែង​ ៣១៤​ គ​.​ម ​ពី​រាជ​ធា​នី​ភ្នំ​ពេញ ​មាន​ពំ្រ​ប្រ​ទល់​ខាង​កើត​ជាប់​នឹង ​ខេត្ត​កំ​ពង់​ធំ​ និង​ខេត្ត​ព្រះ​វិ​ហារ ​ខាង​លិច​ជាប់​នឹង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ខាង​ជើង​ជាប់​នឹង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ខេត្ត​ព្រះ​វិ​ហារ​ និង​​ខាង​ត្បូង​ជាប់​នឹង​ខេត្ត​បាត់​ដំ​បង​ និង​បឹង​ទន្លេ​សាប​។ ​ព្រំ​ប្រ​ទល់​ជាប់​បឹង​ទន្លេ​សាប ​មាន​ប្រ​វែង​ ៨២ ​គ.ម ​ដែល​ស្ថិត​នៅ​ជាប់​ស្រុក​ជី​ក្រែង​ ស្រុក​សូត្រ​និ​គម​ ស្រុក​ប្រា​សាទ​បា​គង​ ស្រុក​សៀម​រាប​ ស្រុក​ពួក​ និង​ស្រុក​ក្រ​ឡាញ់​។​ ទី​រួម​ខេត្ត​របស់​ខេត្ត​នេះ​គឺ ​ក្រុង​សៀម​រាប​។ ខេត្ត​នេះ ​មាន​ផ្ទី​ដី​សរុប​ចំ​នួន ​១០​ ២៩៩​ គី​ឡូ​ម៉ែត្រ​កា​រ៉េ ​ដែល​ចែក​ចេញ​ជា​ក្រុង​ ០១​ ស្រុក ​១១​ ឃុំ​ ៨៧​ សង្កាត់ ​១៣ ​និង​ភូមិ​សរុប​ចំ​នួន ​៨៧៦​។ ជា​ទូ​ទៅ​ខេត្ត​សៀម​រាប​មាន​ចរិត​ជា​តំ​បន់​ជន​បទ​។ ​ប្រ​ជា​ជន​ប្រ​មាណ​ ៧០%​ រស់​នៅ​តាម​ទី​ជន​បទ​ឆ្ងាយ​ពី​ក្រុង​ដែល​ផ្អែក​លើ​មុខ​របរ​កសិ​កម្ម​ជា​អា​ជីព​។ ប្រ​ជា​ជន​ប្រ​មាណ​ ១៨%​ រស់​នៅ​តាម​តំបន់​ជាប់​​បឹង​ទន្លេ​សាប​ផ្អែក​លើ​អា​ជីវ​កម្ម​នេ​សាទ​និង​ធ្វើ​ ចំ​ការ​ដំ​នាំ​ផ្សេងៗ​ និង​១២%​ទៀត​រស់​នៅ​តាម​ទី​ប្រ​ជុំ​ជន​និង​ក្រុង​ដែល​មា​ន​មុខ​របរ​ពា​ណិជ្ជ​កម្ម​ ទេស​ចរណ៍​ និង​បុគ្គ​លិក​រដ្ឋ​។ ខេត្ត​នេះ​ជា​តំ​បន់​ទេស​ចរណ៍​ដ៍​សំ​ខាន់​របស់​ប្រ​ទេស​កម្ពុជា ​ដោយ​សារ​ខេត្ត​នេះ​ជា​ទី​តាំង​នៃ​ប្រា​សាទ​អង្គរ​វត្ត​ ដ៏​ល្បី​ល្បាញ​និង​ ប្រា​សាទ​បុ​រាណ​ដ​ទៃ​ទៀត​ជា​ច្រើន​។ ថ្មីៗ​នេះ​ ក្រុង​សៀម​រាប​កំ​ពុង​ប្រែ​ក្លាយ​រូប​រាង​ជា​ក្រុង​ទំ​នើប​តាម​រយៈ​កំ​នើន​សណ្ឋា​គារ ​​ភោជ​នីយ​ដ្ឋាន​ ហាង​លក់​ទំ​និញ ​ជា​ដើម​ដែល​បំ​រើ​អោយ​វិ​ស័យ​ទេស​ចរណ៍​ រម​ណីយ​ដ្ឋាន​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​ក្រុង​សៀម​រាប​មាន​ អង្គរ​ធំ​ ក​សាង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ប្រា​សាទ​បន្ទាយ​ស្រី​ ប្រា​សាទ​តា​ព្រហ្ម ​និង​ប្រា​សាទ​រាប់​រយ​ទៀត​។ តំ​បន់​អង្គរ​ត្រូវ​បាន​រង​ការ​លុក​លុយ​ជា​ច្រើន​ដង​ពី​ពួក​សៀម​ ហើយ​ទី​បំ​ផុត​រាជ​ធា​នី​អង្គរ​ត្រូវ​បាន​បោះ​បង់​នៅ​ឆ្នាំ​ ១៤៣១​ ដែល​បច្ចុប្បន្ន​តំ​បន់​នេះ​គឺ​ជា​ច្រក​ទ្វា​មួយ​ត្រ​លប់​ទៅ​អតីត​កាល​នៃ​ការ​បែក​បាក់​នៃ​សម័យ​អា​ណា​ចក្រ​អង្គរ​ របស់​អា​ណា​ចក្រ​ខ្មែរ​ ចាប់​ពី​ស​.​វ​ទី​៩ ​ដល់​ស.វ​ទី​១៥​។ ​សំ​ណង់​ស្ថា​បត្យ​កម្ម​អង្គរ​ មាន​ប្រា​សាទ​អង្គរ​វត្ត​ គឺ​ត្រូវ​បាន​យក​ជា​និ​មិត្ត​រូប​មក​តំ​ណាង​ឲ្យ​ប្រ​ទេស​កម្ពុជា​ និង​មាន​សញ្ញា​នៅ​ក្នុង​ទង់​ជាតិ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ជា​ពិ​សេស​គឺ​ប្រា​សាទ​បា​យន្ត័​ នៅ​អង្គរ​ធំ​ គឺ​សុទ្ធ​សឹង​តែ​ជា​ស្ថា​ដៃ​របស់​បុព្វ​បុ​រស​ខ្មែរ​ដែល​តំ​ណាង​ឲ្យ​សា​ស​នា ​វប្ប​ធម៌ ​និង​ប្រ​ពៃ​ណី​ជាតិ ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​។ ​

ដំ​ណើរ​កម្សាន្ត​ទស្ស​នា​ប្រា​សាទ​៖
លោក​អ្នក​អាច​រីក​រាយ​ទស្ស​នា​កម្សាន្ត​ប្រា​សាទ​នៅ​ក្នុង​តំ​បន់​អង្គរ​បាន​ដោយ​អាច​ចាប់​ផ្តើម​ទស្ស​នា​ពី​ប្រា​សាទ​អង្គរ​វត្ត​ នៅ​ពេល​ថ្ងៃ​ជិត​លិច​ ពេល​នោះ​លោក​អ្នក​នឹង​អាច​ថត​ផ្តិត​យក​រូប​ភាព​នៃ​ប្រា​សាទ​អង្គរ​វត្ត​ដែល​ចាំង​ឆ្លុះ​ពី​ផ្ទៃ​ទឹក​ក្នុង​បរិ​វេណ​ប្រា​សាទ​ដ៏​ស្រស់​ស្អាត​បំ​ផុត​។​ប្រ​សិន​បើ​លោក​អ្នក​មាន​បំ​ណង​ចង់​ទស្ស​នា​ប្រា​សាទ​ឲ្យ​បាន​ច្រើន​តែ​លោក​អ្នក​ពុំ​សូវ​មាន​ពេល​គ្រប់​គ្រាន់​នោះ​ យើង​នឹង​ណែ​នាំ​លោក​អ្នក​គួរ​តែ​អញ្ជើញ​មក​ទស្ស​នា​ប្រា​សាទ​មួយ​ដែល​បាន​ក​សាង​ឡើង​ក្នុង​ស​.​វ​ទី​១០​ គឺ​ប្រា​សាទ​បន្ទាយ​ស្រី ​ហើយ​លោក​អ្នក​ក៏​អាច​ទៅ​ទស្ស​នា​ប្រា​សាទ​បេង​មា​លា​ ដែល​ជា​ប្រា​សាទ​មួយ​ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ប្រា​សាទ​អង្គរ​វត្ត​ដែរ​ តែ​ត្រូវ​បាន​បាក់​បែក​ខូច​ខាត​ និង​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​យ៉ាង​ក្រាស​។ តើ​លោក​អ្នក​គួរ​ទៅ​កម្សាន្ត​ទី​ណា​ខ្លះ​?

ឧ​ទ្យាន​ជាតិ​ភ្នំ​គូ​លេន មាន​ទី​តាំង​នៅ​ខេត្ត​សៀម​រាប​ដែល​មាន​ផ្ទៃ​ដី ​៣៧៥០០​ ហិច​តា​។ ឧ​ទ្យាន​ជាតិ​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​។ កាល​ដើម​ឡើយ​នៅ​ទី​នេះ​មាន​ឈ្មោះ​ថា​ ម​ហេ​ន្រ្ទប​វ៌ត​ ដែល​ជា​ឈ្មោះ​មួយ​ណៃ​អ​តីត​រាជ​ធា​នី​របស់​ខ្មែរ​ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ ជ័យ​វរ្ម័ន​ទី​២ ​ដែល​ទ្រង់​បាន​ធ្វើ​ដំ​ណើរ​មក​គង់​នៅ​ទី​នេះ ​ដើ​ម្បី​ប្រា​រព្ធ​ពិ​ធី​លទ្ធិ​ទេ​វ​រាជ​ មុន​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​បង្កើត​អា​ណា​ចក្រ​អង្គរ​ឡើង​។ អ្វី​ដែល​ពិ​សេស​ជាង​នេះ​ទៅ​ទៀត​នោះ​ ទី​នេះ​គឺ​ជា​ប្រ​ភព​ថ្ម​ធម្ម​ជាតិ​ដែល​មាន​គុណ​ភាព​ល្អ ​សម្រាប់​ការ​ក​សាង​ប្រា​សាទ​បុ​រាណ​ច្រើន​រាប់​ពាន់​ នៅ​ក្នុង​អា​ណា​ចក្រ​ខ្មែរ​ទាំង​មូល ​នា​ស​ម័យ​កាល​នោះ​ផង​ដែរ​។  បច្ចុ​ប្បន្ន​ទី​នេះ ​មាន​ភ្ញៀវ​ទេស​ចរណ៍​ ចូល​មក​ទស្ស​នា​ជា​ច្រើន​កុះ​ករ​ ដោយ​សារ​តែ​ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ត្រ​ជាក់​ស្រេប​ដល់​បេះ​ដូង​ ដែល​ហូរ​ចេញ​មក​ពី​ស្ទឹង​លិង្គ​១០០០ ​នៅ​លើ​ភ្នំ​គូ​លេន​តែ​ម្តង​។ ប្រា​សាទ​ត្រ​ពាំង​រង​ ឬ ​ប្រា​សាទ​អា​រាម​រោង​ចិន​ ដែល​ជា​ស្ថា​ព្រះ​ហស្ត​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២​ បាន​បន្សល់​ទុក​ក៏​មាន​ទី​តាំង​នៅ​លើ​ភ្នំ​គូ​លេន​នេះ​ដែរ​ ជា​ពិ​សេស ​លោក​អ្នក​អាច​ឡើង​ទស្ស​នា​រូប​សំ​ណាក ​ព្រះ​អង្គ​ធំ​ ដែល​មាន​ព្រះ​នេត្រ​ជា​គ្រាប់​ពេចន៍​ ត្រូវ​បាន​សង់​ឡើង​ជាប់​នឹង​ថ្ម​ភ្នំ​ធម្ម​ជាតិ ​ក្នុង​អា​រាម​មួយ​នៅ​លើ​កំ​ពូល​នៃ​ភ្នំ​គូ​លេន​។ លោក​អ្នក​អាច​ចូល​មក​អុជ​ធូប​គោ​រព​បូ​ជា​ និង​បួង​សួង​សុំ​សេច​ក្តី​សុខ​សប្បាយ ​តាម​ជំ​នឿ​រៀងៗ​ខ្លួន​។​ នៅ​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត ​នៅ​ឧ្យាន​ជាតិ​ភ្នំ​គូ​លេន ​មាន​ដូច​ជា ​អន្តូង​ទឹក​៧​ពណ៌ ​ស្ទឹង​លិង្គ​១០០០​ អា​ស្រម​ឥ​សី​សច្ចំ​ ជា​ដើម​។ លោក​អ្នក​ក៏​មិន​អាច​បំ​ភ្លេច​បាន​ដែរ​ នូវ​បរិ​យា​កាស​ដ៏​សប្បាយ​រីក​រាយ​បំ​ផុត​នៃ​ការ​ទ​ទួល​ទាន​អា​ហារ​ពេល​ថ្ងៃ​ត្រង់​ និង​ងូត​ទឹក​លេង​កម្សាន្ត​នៅ​លើ​ភ្នំ​គូ​លេន​ ក្បែរ​ទឹក​ជ្រោះ​ព្រៃ​ភ្នំ​ដ៏​ថ្លា​ឆ្វង់​ផង​ដែរ​។
មជ្ឈ​មណ្ឌល​ភូមិ​វប្ប​ធម៌​កម្ពុជា ជា​មជ្ឈ​មណ្ឌល​អភិ​រក្ស​មួយ ​ដែល​បាន​បង្កើត​ឡើង​ដោយ​ជន​ជាតិ​បរ​ទេស​មួយ​រូប​។​ មជ្ឈ​មណ្ឌល​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សៀម​រាប​តែ​ម្តង​។ នៅ​ទី​នោះ​មាន​សំ​ណង់​អ​គារ​បែប​លក្ខណៈ​ប្រ​ពៃ​ណី​បុ​រាណ​ខ្មែរ​ សួន​ច្បារ​ស្រស់​ស្អាត​ ស្ពាន​ឆ្លង​កាត់​ទឹក​ខ្វាត់​ខ្វែង​ ជា​ពិ​សេស​ គឺ​មាន​ការ​សម្តែង​ជា​ច្រើន​ដែល​បង្ហាញ​ពី​ទំ​នៀម​ទម្លាប់​ខ្មែរ​តាំង​ពី​សម័យ​បូ​រាណ​កាល​មក​ ដូច​ជា ​ពិ​ធី​រៀប​អា​ពារ​ហ៍ពិ​ពារ​ហ៍​ ជីវ​ភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​ខ្មែរ ​ការ​សម្តែង​របាំ​ប្រ​ពៃ​ណី​ និង ​ការ​សម្តែង​ផ្សេងៗ​ទៀត​ជា​ច្រើន​។​ លោក​អ្នក​ក៏​អាច​អញ្ជើញ​មក​ពិ​សារ​អា​ហារ​ពេល​ល្ងាច​បែប​បូ​ហ្វេ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ពិ​សា​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ភូមិ​វប្ប​ធម៌​នេះ​ផង​ដែរ​។
ផ្សារ​រា​ត្រី​ និង​ ក្លឹប​កម្សាន្ត​ពេល​រា​ត្រី Pub Street ​និង ​ផ្សារ​រា​ត្រី​ជា​កន្លែង​ដែល​ពេញ​និ​យម​បំ​ផុត​ក្នុង​ ក្រុង​សៀម​រាប​ សម្រាប់​ការ​ដើរ​កម្សាន្ត​នា​ពេល​រា​ត្រី​។ លោក​អ្នក​អាច​រីក​រាយ​ជា​មួយ​នឹង​ការ​ដើរ​ទិញ​ឥ​វ៉ាន់​ដ៏​សម្បូរ​បែប ​ភ្លក្ស​រស​ជាតិ​អា​ហារ​ប្លែក​ៗ​ និង​ចូល​ទៅ​កម្សាន្ត​នៅ​តាម​ក្លឹប​នី​មួយៗ ​ដែល​មាន​មនុស្ស​ម្នា​កក​កុញ ​មាន​ទាំង​ជន​បរ​ទេស​ និង​ជន​ជាតិ​ខ្មែរ​យើង​ ដែល​ពួក​គាត់​សុទ្ធ​តែ​មាន​ទឹក​មុខ​ញ​ញឹម​ញ​ញែម ​សប្បាយ​ខ្ញៀវ​ខ្ញារ​ និង​ កំ​ពុង​តែ ​រាំ​រេក​ ប្រ​កៀក​ស្មា​គ្នា​ យ៉ាង​ក​ក្អឹក​ក​ក្អេង​តែ​ម្តង​។។
សា​រៈ​មន្ទីរ​ជាតិ​អង្គរ ជា​សារៈ​មន្ទីរ​មួយ​ដែល​បាន​បើក​ឲ្យ​ដំ​ណើរ​ការ​ឡើង​នា​ថ្ងៃ​ទី​ ១២ ​វិ​ច្ឆិ​កា​ ឆ្នាំ​ ២០០៧​ និង​គ្រប់​គ្រង​ដោយ​ស្ថា​ប័ន​ឯក​ជន​មួយ ​ដែល​មាន​ដៃ​គូ​អន្តរ​ជាតិ​និង​មាន​មូល​ដ្ឋាន​ក្នុង​ទី​ក្រុង​បាង​កក​។ នៅ​ទី​នេះ​មាន​តម្កល់​នូវ​វត្ថុ​បុ​រាណ​ជា​ច្រើន​ប្រ​ភេទ ​ដែល​បាន​បន្សល់​ទុក​ពី​សម័យ​អង្គរ​ ដែល​ជា​សម័យ​កាល​ដ៏​រុង​រឿង​របស់​អា​ណា​ចក្រ​ខ្មែរ ​ហើយ​ក៏​មាន​តម្កល់​នូវ​វត្ថុ​បុ​រាណ​ផ្សេងៗ​ទៀត​ដែល​យក​មក​ពី​សា​រៈ​ជាតិ​ក្រុង​ភ្នំ​ពេញ​។សារៈ​មន្ទីរ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ម​ហា​វិ​ថី ​Charles de Gaulle ​ផ្លូវ​លេខ​ ៩៦៨ ​ក្រុង​សៀម​រាប​។ លោក​អ្នក​អាច​ទស្ស​នា​នូវ​ការ​តាំង​បង្ហាញ​ផ្សេងៗ​ ដែល​បាន​ដាក់​តាំង​នៅ​ក្នុង​វិ​ចិត្រ​សាល​ទាំង​៨​ នៃ​សារៈ​មន្ទីរ​នេះ​ ហើយ​លោក​អ្នក​ក៏​អាច​ទិញ​នូវ​វត្ថុ​អនុ​ស្សា​វ​រីយ៍​ សម្លៀក​បំ​ពាក់​ និង​របស់​របរ​ផ្សេងៗ​ទៀត​ដែល​មាន​ដាក់​លក់​នៅ​ទី​នេះ​ផង​ដែរ​។
ដំ​ណើរ​ទស្ស​នា​តាម​ស​ហគម​ន៍ ក្រៅ​ពី​ដំ​ណើរ​កម្សាន្ត​តាម​គោល​ដៅ​សំ​ខាន់ៗ​ក្នុង​ខេត្ត​សៀម​រាប​ ភ្ញៀវ​ទេស​ចរ​ ទាំង​អស់​គួរ​តែ​សាក​ល្បង​ធ្វើ​ដំ​ណើរ​កម្សាន្ត​ជា​លក្ខណៈ​បែប​ស​ហ​គមន៍​វិញ​ម្តង​។ លោក​អ្នក​អាច​ជិះ​កង់​ ម៉ូ​តូ ​ឬ​ សេ​វា​ដឹក​ជញ្ជូន​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​សៀម​រាប​ ដើម្បី​ធ្វើ​ដំ​ណើរ​រីក​រាយ​កម្សាន្ត​ទស្ស​នា​ពី​ជី​វ​ភាព​រស់​នៅ​ និង​ការ​ប្រ​កប​របរ​ចិ​ញ្ចឹម​ជី​វិត​ របស់​ប្រ​ជា​ជន​រស់​នៅ​ក្នុង​ខេត្ត​សៀម​រាប​។ ​មាន​សហ​គមន៍​ជា​ច្រើន​ប្រ​ភេទ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ ដែល​លោក​អ្នក​គួរ​តែ​ទៅ​ទស្ស​នា ​មាន​ដូច​ជា ​សហ​គមន៍​ តំ​បាញ​សូត្រ​ និង​ តំ​បាញ​ផ្តៅ ​ឬ ​ឬ​ស្សី​ជា​ដើម​។



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 29 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 236882

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម