ក-ចក្ខុវិស័យ
ប៊ែលធីទេសចរណ៏ នឹងក្លាយទៅជាក្រុមហ៊ុនមួយ ដែលល្បីឈ្មោះជាងគេ នៅក្នុងការបំរើសេវាកម្មផ្នែកទេសចរណ៏ ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ព្រមទាំងត្រូវបាន ទទួលស្គាល់ទូទាំងពិភពលោក។
ខ-បេសកកម្ម
ដើម្បីឪ្យសំរេចបាននូវចក្ខុវិស័យ ខាងលើ ប៊ែលធីទេសចរណ៏ យើងឧ្ញុំបានរៀបចំសម្ភារទំនើបៗ និងមាន បេសកកម្ម ដូចខាងក្រោម៖
- នាំអ្នកទេសចរណ៏ទាំងអស់ ដែលរួមមានជនជាតិខ្មែរ និងជនជាតិបរទេស ឪ្យស្គាល់ និងយល់ដឹងយ៉ាងច្បាស់អំពី វប្បធម៍ អរិយធម៍ ទំនៀមទំលាប់ ប្រពៃណី សាសនា ទឹកដី សមុទ្រ ប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ ព្រមទាំងទីតាំងទេសចរណ៏ សំខាន់ៗក្នុងប្រទេស និងក្រៅប្រទេស។
- ក្រុមហ៊ុនបានរៀបចំ រថយន្តទំនើបៗ អ្នកបើកបរប្រកប ដោយជំនាញ និងមានវិជ្ជាជីវៈ ព្រមទាំង បទពិសោធន៏គ្រប់គ្រាន់។
- អ្នកនាំភ្ញៀវមានអត្តចរិក សុភាពរាបសារ យល់ដឹងពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងតំបន់រមណីយដ្ឋាន ច្បាស់លាស់ ដែលអាចរៀបរាប់ ជូនលោកអ្នកបានយ៉ាងល្អប្រសើរ។
- ជ្រើសរើសសណ្ឋាគារ ដែលមានបរិស្ថានប្រកប ដោយផាសុកភាព និងភោជនីយដ្ឋាន ដែលមាន ម្ហូបអាហារឆ្ងាញ់ៗ ព្រមទាំងជ្រើសរើស តំបន់ទេសចរណ៏ល្អៗ សម្រាប់តម្រូវការរបស់ភ្ញៀវទេសចរ។
- បំរើសេវាលិខិតឆ្លងដែន ដូចជាធ្វើលិខិតឆ្លងដែនថ្មី ពន្យាលិខិតឆ្លងដែន និងបិទរូបថតកូនលើលិខិតឆ្លងដែន។
- លក់សំបុត្រយន្តហោះក្នុង និងក្រៅប្រទេស ទៅកាន់ប្រទេសនានា ទូទាំងពិភពលោក។
គ-គោលដៅ
ដោយមានចក្ខុវិស័យ និងបានរៀបចំបេសកកម្ម យ៉ាងប្រុងប្រយ័ត្ន និងមានបុគ្គលិកបំរើការ យ៉ាងល្អប្រសើរ យើងសង្ឃឹមជឿជាក់ថា ភ្ញៀវទេសចរ ដែលបានធ្វើដំណើរតាមប៊ែលធីទេសចរណ៏ នឹងទទួលបាននូវ អារម្មណ៏ស្រស់ថ្លា សប្បាយរីករាយ យល់ដឹងអំពីតំបន់ប្រវត្តិសាស្រ្តនានា និងធ្វើឪ្យអ្នកទាំងនោះ កាន់តែស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួនបន្ថែមទៀត និងមាន មោទនភាពជាតិ ដែលបានកើតក្នុង ទឹកដីអង្គរដ៏បវរ។
ប៊ែលធីទេសចរណ៏ សេវាល្អ ជាទីរីករាយរបស់លោកអ្នក!
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |