១-សៀមរាបnbsp៣ថ្ងៃ ២យប់ / 98$
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន​
ខេត្ត​សៀម​រាប​គឺ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ ​នៃ​ប្រទេស​កម្ពុជា ​ដែល​ជា​ទឹក​ដី ​អង្គរ​ដ៏​រុង​រឿង​។​ មាន​ចំងាយ​ផ្លូវ​ ៣១៤​គម​ ពី​រាជ​ធានី​ភ្នំពេញ ​ដោយ​ធ្វើ​ដំណើរ តាម​ផ្លូវ​ជាតិ​លេខ​៦​ ឆ្លង​កាត់​ខេត្ត​កណ្តាល​ កំពង់​ចាម​ និង​ កំពង់​ឆ្នាំង​។​ ខេត្ត​សៀម​រាប​ មាន​ផ្ទៃ​ក្រឡា​ ១០​,​២៩៩​គម​២​ ស្រុក​ចំនួន​១១​ ឃុំ​ចំនួន​១០០​ ភូមិ​ចំនួន​៩០៧​ និង​មាន​ប្រជា​ជន ​ចំនួន​៨៩៦,៤៤៣​នាក់​ (​៨៧​នាក់​/​គម​២​)​ ហើយ​មាន​ ទី​ក្រុង​ឈ្មោះ​ថា ​ក្រុង​សៀម​រាប​។​ ចំពោះ​ជីវភាព​រស់​នៅ ​របស់​ប្រជាជន​ ៧៣%​ គឺ​ជា​កសិករ​ ដែល​ទទួល​ចំណូល​ពី​ការ​ធ្វើ​ស្រែ​ និង​ចំការ​ ដូច​ជា​ដាំ​ឈូក​ សណ្តែក​ ជា​ដើម​។​ ប្រជាជន​ក្នុង ​ស្រុក​សៀម​រាប ​ក៏​បាន​ទទួល​ចំណូល​បន្ថែម​ពី ​វិស័យ​ទេសចរណ៍​ផង​ដែរ​។​ ខេត្ត​សៀម​រាប​ មាន​តំបន់​ទេសចរណ៍ ​ទាក់​ទាញ​ជា​ច្រើន​ដូច​ជា​ ប្រាសាទ​អង្គរ​វត្ត​ ដែល​បាន​ដាក់​ចូល​ជា ​បេតិកភណ្ឌ​ពិភព​លោក ​ដោយ​អង្គការ​យូនេស្កូ​ ប្រាសាទ​បន្ទាយ​ស្រី ​ដែល​ជា​ប្រាសាទ​ដែល​មាន ​ក្បាច់​ចំលាក់​ល្អ​ដាច់​គេ​ និង​ប្រាសាទ​ជា​ច្រើន​ទៀត​។​

ថ្ងៃ​ទី១​: ភ្នំ​ពេញ​-​សៀម​រាប​

-​ម៉ោង​៦ ​ព្រឹក​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ ​ទៅ​កាន់​ខេត្ត​សៀម​រាប​
-​ទទួល​ទាន ​អាហារ​ពេល ​ព្រឹក​នៅ ​ពិភព​ចន្ទី​ (​ស្គន់​)​
-​ចូល​ទស្សនា​ប្រាសាទ ​គុហា​នគរ ​និង​ភ្នំ​សន្ទុក ​ដែល​ស្ថិត​នៅ ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ​
-​ទទួល​ទាន ​អាហារ​ ថ្ងៃ​ត្រង់​នៅ ​ភោជនីយ​ដ្ឋាន​ក្នុង ​ខេត្ត​កំពង់​ធំ​
-​បន្ត​ដំណើរ ​តាម​ផ្លូវ​ជាតិ​លេខ ៦​ឆ្ពោះ​ទៅ​កាន់​ក្រុង​សៀម​រាប​
-​ទស្សនា ​ជា​ដំបូង​នៅ ​សារមន្ទីរ​ជាតិ​អង្គរ​
-​ទទួល​ទាន ​អាហារ​ពេល ​ល្ងាច​ និង​ជូន​ទៅ​ផ្សារ​រាត្រី​
-​ជូន​ទៅ​សម្រាក ​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី២: សៀម​រាប

-​ទទួល​ទាន​អាហារ​ពេល ​ព្រឹក​នៅ​សណ្ឋាគារ​
-​បន្ត​ទស្សនា​ ប្រាសាទ​បាយ័ន​ ប្រាសាទ​បាពួន​ ទី​លាន​ជល់​ដំរី ​ជា​ដើម​
-​ទទួល​ទាន​អាហារ ​ថ្ងៃ​ត្រង់​នៅ​មុខ ​អង្គរ​ក្បែរ​កន្លែង​ជិៈ​បាឡុង​ (​ចំណាយ​ផ្ទាល់​ខ្លួន ​រាល់​ការ​ជិៈ​បាឡុង​)​
-​ទស្សនា​ភូមិ​វប្បធម៌ ​ជា​មួយ​កម្ម​វិធី​ យ៉ាង​ច្រើន​ក្នុង​ភូមិ​
-​ទទួល​ទាន​អាហារ​ពេល​ ល្ងាច​នៅ​ភោជនីយ​ដ្ឋាន ​បែប​ប៊ូហ្វេ​ មុន​នឹង​ជូន​ទៅ​ សម្រាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី៣:​ សៀម​រាប​-​ភ្នំពេញ​

-​ទស្សនា​ថ្ងៃ​រះ ​នៅ​អង្គរ​វត្ត​
-​ទទួល​ទាន​អាហារ ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​
-​ទស្សនា​ និង​ទិញ​ទំនិញ ​នៅ​ផ្សារ​ចាស់ ​ក្រុង​សៀម​រាប​
-​ទទួល​ទាន​អាហារ ​ថ្ងៃ​ត្រង់​ក្នុង​ក្រុង​ មុន​នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​រាជ​ធានី​ភ្នំ​ពេញ​វិញ​។

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396218

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម