Skip to Menu Skip to Content Skip to Footer
 

៥-កោះកុង​ ៣ថ្ងៃ​ ២យប់​ / ​111$​

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន​
កោះ​កុង​ ស្ថិត​នៅ​ភាគ​និរតី​ នៃ​ប្រទេស​កម្ពុជា​ មាន​ចំងាយ​ផ្លូវ​ ២៨៥​គម​ ពី​ទី​ក្រុង​ភ្នំ​ពេញ​  ដោយ​ធ្វើ​ដំណើរ​តាម ​ផ្លូវ​ជាតិ​លេខ​៤ ​និង​លេខ​៤៨​ ឆ្លង​កាត់​តាម​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ស្ពឺ​ និង​ខេត្ត​ព្រះ​សីហនុ​។​ ខេត្ត​កោះ​កុង​ មាន​ផ្ទៃ​ក្រឡា ​១១,១៦០​គម២​ ចែក​ចេញ​ជា​ស្រុក​ចំនួន​ ៦​ ឃុំ​ចំនួន​ ៣៣​ និង​ភូមិ​ចំនួន​ ១៣៣​ ដែល​មាន​ប្រជាជន ​សរុប​ចំនួន​ ១១៧,៤៨១​នាក់​ ហើយ​មាន​ទី​ក្រុង​ឈ្មោះ​ថា​ ខេមរ​ភូមិន្ទ​។​ ដោយ​សារ ​ខេត្ត​កោះ​កុង​ ជា​ច្រក​ព្រំ​ដែន​រវាង ​ប្រទេស​ថៃ ​និង​កម្ពុជា ​ដូច្នេះ​ប្រជា​ជន​ភាគ​ច្រើន​ជា​អ្នក​ជំនួញ​ ហើយ​មួយ​ចំនួន​ទៀត​យក​មុខរបរ ​កសិកម្ម​ជា​ចំបង​។ ​ខេត្ត​កោះ​កុង​ មាន​តំបន់​ទេសចរណ៍​ ជា​ច្រើន ​ដូច​ជា ​ទឹក​ធ្លាក់​តាតៃ​ សាហ្វារីវើល​ សហគមន៍​ធម្មជាតិ​ ពាមក្រសោប (ព្រៃកោងកាង) ​។ល។​

ថ្ងៃ​ទី១:​ ភ្នំ​ពេញ​-​កោះ​កុង​

-​ម៉ោង​ ៥:៣០​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះ​កុង​
-​ទទួល​ទាន​ អាហារ​ពេល​ព្រឹក ​នៅ​ភោជនីយ​ដ្ឋាន ​មិត្តភាព
-​ទស្សនា​ ឧទ្យាន​ជាតិ​ បុទុម​សាគរ​
-​ទទួល​ទាន​ អាហារ​ថ្ងៃ​ត្រង់​ នៅ​អាហារ​ដ្ឋាន​
-​គយគន់​ ព្រះ​អាទិត្យ​លិច ​លើ​ស្ពាន​កោះកុង​
-​បន្ទាប់​មក ​ទទួល​ទាន​អាហារ ​ពេល​ល្ងាច​
-​សំរាក​នៅ ​ខេត្ត​កោះកុង​។​

ថ្ងៃ​ទី២​: កោះកុង​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​
-​ចេញ​ដំណើរ​ទៅ ​ទស្សនា​ទេសភាព​នៅ ​ព្រៃ​កោងកាង​ រមណីយ​ដ្ឋាន ​ឃុនឆាង​ឃុនផែន​ និង​ បន្ត​ការ​ទស្សនា​នៅ ​ទឹក​ធ្លាក់​តាតៃ​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ភោជនីយ​ដ្ឋាន​
-​ទស្សនា​សួន​សត្វ​ សាហ្វារីវើល​ ដែល​មាន​ការ​សំដែង​ប្លែក​ៗ​ របស់​​សត្វ​ដូច​ជា ​ត្រី​ដូហ្វាំង​ ក្រពើ​ ខ្លា​ សត្វ​សេក​ និង​សត្វ​ស្វា​វាយ​បុក​ជា​ដើម​
-​បន្ទាប់​មក​ទស្សនា​ផ្សារ​ថៃ​នៅ​ព្រំដែន​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​ជូន​ទៅ​សំរាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី​៣:​ កោះកុង​-​ភ្នំ​ពេញ​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​
-​ចូល​ទស្សនា​ផ្សារ​ដងទង់​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ពិចនិច​រីហ្សត​
-​រួច​ធ្វើ​ដំណើរ​ត្រលប់​មក​ភ្នំ​ពេញ​វិញ​ដោយ​សុវត្តិភាព​។

 

 

 

 


25/05/2012:១-សៀមរាប

៣ថ្ងៃ ២យប់ / 98$
24/05/2012:២-ភ្នំពេញ កំពង់ធំ សៀមរាប

៣ថ្ងៃ ២យប់ / 103$
23/05/2012:៣-សៀម​រាប​ ​ភ្នំ​គូលែន ​បន្ទាយ​ស្រី​

៤ថ្ងៃ​ ៣យប់​ /​126$​
22/05/2012:៤-ប្រាសាទព្រះវិហារ

៣ថ្ងៃ ២យប់ /104$
20/05/2012:៦-ក្រុង​ព្រះ​សីហនុ ​កោះ​ឬស្សី ​កោះ​ទន្សាយ​

៣ថ្ងៃ​ ២យប់​ / 111$
19/05/2012:៧-ភ្នំ​បូក​គោ​ ​កែប ​ក្រុង​ព្រះ​សីហនុ​

៣ថ្ងៃ ២យប់​ / 114$​
18/05/2012:៨-បាត់​ដំបង​

៣ថ្ងៃ​ ២យប់​ / ​103​$​
17/05/2012:៩-ភ្នំ​ពេញ​ ​បាត់​ដំបង ​ប៉ៃលិន​

៣ថ្ងៃ​ ២យប់​ / 111$​
16/05/2012:១០-មណ្ឌល​គិរី​

៣ថ្ងៃ ​២យប់​ /​ 100$​
15/05/2012:១១-រតន​គីរី

៣ថ្ងៃ ​២យប់​ / 103$​
14/05/2012:១២-ក្រចេះ​ ​ឡាវ​ ​រតន​គីរី​

៤ថ្ងៃ​ ៣យប់​ / ​145$​
13/05/2012:១៣-ក្រចេះ កោះទ្រង់ ​រតនគិរី

៤ថ្ងៃ ៣យប់ ​/ 131$
06/01/2010:១៤-ទស្សនាចរណ៍ ​១ថ្ងៃ​ 09/09/2009:cambodian page 3
09/09/2009:cambodian page 11 09/09/2009:cambodian page 2
09/09/2009:cambodian page 10 09/09/2009:cambodian page 1
09/09/2009:cambodian page 9 09/09/2009:cambodian page 8
09/09/2009:cambodian page 7 09/09/2009:cambodian page 6
09/09/2009:cambodian page 5 09/09/2009:cambodian page 4





Flag Counter






Who is online

We have 2 guests online

Visitor Number: 163579

For detail information please see the booklet below!!!