Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-ប៉ាកសេ

ម៉ោង ០៥:០០ ជួប​ជុំ​គ្នា​នៅ​មុខ​ប៊ែល​ធី​ ទេស​ចរណ៍​ រួច​ចេញ​ដំណើរ​ឆ្ពោះ​ ទៅ​កាន់​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​ដុង​ក្រឡ​ ដើម្បី​បោះ​ត្រា​ចេញ​។​
ម៉ោង ១៧:០០ ធ្វើដំណើរ​ចាក​ចេញ​ពី​ព្រំ​ដែន​ឆ្ពោះ​ទៅ​កាន់​ក្រុង​ប៉ាក​សេ​
តាម​រថយន្ត​ម៉ា​ស៊ីន​ត្រជាក់​ រួច​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​ការ​សំដែង​សិល្បៈ​ប្រពៃ​ណី​ឡាវ​។​
ម៉ោង ១៩:៣០ ជូន​ទៅ​សម្រាកនៅសណ្ឋាគារ។

ថ្ងៃទី ២: ប៉ាកសេ-តាតហ្វាន-បូឡូវីន-ទីក្រុងវៀងច័ន្ទ

ម៉ោង ០៨:០០ ជូន​ទៅ​ទស្សនា​ប្រាសាទ​វត្ត​ភូ​ ដែល​ជា​ស្ថាបត្យ​កម្ម​ខ្មែរ​មុន​ សម័យ​អង្គរ​ដ៏​ចំណាស់​មួយ​ និង​មាន​ប្រវត្តិ​ទាក់​ទង​ទៅ​នឹង​សាសនា​ហិណ្ឌូ​ ហើយ​ត្រូវ​បាន​កសាង​ក្នុង​សម័យ​កាល​អាណា​ចក្រ​ខ្មែរ​ក្នុង​ស.វ​ទី​៧-​១០​។
ម៉ោង ១៣:៣០ ទស្សនា​រម​ណីយ​ដ្ឋាន​ដែល​ត្រូវ​បាន​សាង​ស​ង់​យ៉ាង​ប្រណិត​ នៅ​ក្នុង​ព្រៃ​ស្រោង​ដុង​ហួសៅ​ ដែល​ជា​តំបន់​អភិរក្ស​ជាតិ​នៃ​ជីវៈ​ចំរុះ​។​ ទស្សនា​ទឹក​ធ្លាក់​កូន​ភ្លោះ​ ដែល​ស្ថិត​នៅ​តំប​ន់​ខ្ពង់​រាប​បូ​ឡូ​វីន​ និង​ទឹក​ធ្លាក់​តាត​ យឿង​ ដែល​មាន​កម្ពស់​ជាង​ ១,​០០០​ម៉ែត្រ​។​ ជូន​ទៅ​ទស្សនា​ទឹក​ធ្លាក់​តាត​ ហ្វាន​ ជា​ទឹក​ធ្លាក់​ដ៏​ល្បី​ ហើយ​មាន​កម្ពស់រ​ហូត​ដល់​ ១​២​០​ម៉ែត្រ​។​ តាម​ផ្លូវ​ យើង​អាច​ឈៀង​ចូល​ទស្សនា​ចំ​ការ​កាហ្វេ​ និង​ចំការ​តែ​ដ៏ធំ​ប្រចាំ​ប្រទេស​ឡាវ​
ម៉ោង ២០:០០ ជូន​ទៅ​ចំណត​រថយន្ត​វីអាយ​ភី​ ដើម្បី​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ទី​ក្រុង​វៀង​ច័ន្ទ​ (​សម្រាក​លើ​រថយន្ត​មាន​គ្រែ​ពូក​សម្រាប់​គេង​)​។​

ថ្ងៃទី ៣: ទស្សនាទីក្រុងវៀងច័ន្ទ-អារាមស៊ីងគួន

ម៉ោង ០៨:០០ ទស្សនា​ទិដ្ឋ​ភាព​ទីក្រុង​វៀង​ច័ន្ទ អារាម​ស៊ីង​គួន​ ដែល​ជា​ទី​ ប្រជុំ​នៃ​សាសនា​ទាំង​ឡាយ​ ទិញ​ទំនិញ​នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​រួច​ពន្ធ​។​
បន្ត​ទៅ​ទស្សនា​ទិដ្ឋ​ភាព​ទីក្រុង​វៀង​ច័ន្ទ​ពី​លើ​កំពូល​នៃ​វិមាន​ប្រៈ​ទូសាយ​ដែល​ជា​វិមាន​អនុស្សា​វរីយ​ត្រូវ​បាន​សាង​សង់​ឡើង​មាន​កម្ពស់​៧​ជាន់​ ដែល​ស្ថិត​ នៅ​ចំកណ្តាល​ទីក្រុង​។​
ម៉ោង ១៥:០០ ជូន​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ចិន​ ហើយ​ត្រល​ប់ម​ក​ទទួល​ ទាន​អាហារ​ពេល​ល្ងាច​នៅ​សណ្ឋា​គារ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទ​ រួម​ជា​មួយ​ការ​សំដែង​របាំ​ប្រពៃ​ណី​ឡាវ​ និង​ការ​សំដែង​ភាព​ប៉ិន​ប្រសប់​ផ្សេង​ៗ​ទៀត​។​

ថ្ងៃទី ៤: ទស្សនាទីក្រុងវៀងច័ន្ទ-សារមន្ទីរជាតិហ៊ូប្រៈកែវ

ម៉ោង ០៨:០០ ទស្សនា​សារ​មន្ទីរ​ជាតិ​ហ៊ូ​ប្រៈ​កែវ រូប​សំណាក​វី​រ​បុរស​កៃ​សន​ភុំ​វិហាន​ និង​វត្ត​ស៊ី​សា​កេត​។​
ម៉ោង ១៤:០០ ជូន​ទៅ​ទិញ​ទំនិញ​ ​នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​ក​ម្មត្លាត​សាវ​ និង​បន្ត​ទៅ​ទស្សនា​ប្រាសាទ​ថា​តហ្លួង​ដែល​ជា​ទី​តម្កល់​ព្រះ​សារី​រឹកធាតុ​ និង​ ជា​និមិត្ត​រូប​នៃ​ប្រទេស​ឡាវ​។​
ម៉ោង ២០:០០ ជូន​ដំណើរ​ទៅ​កាន់​ចំណ​ត​រ​ថ​យ​ន្តវី​អាយ​ភី ធ្វើ​ដំណើរ​ត្រលប់​មក​ក្រុង​ប៉ាក​សេ​វិញ​ (​សម្រាក​លើ​រថយន្ត​មាន​គ្រែ​ពូក​សម្រាប់​គេង​)​។​

ថ្ងៃទី ៥: ក្រុងប៉ាកសេ-ក្រុងស្ទឹងត្រែង

ម៉ោង ០៨:០០ ទស្សនា និង​ទិញ​វត្ថុ​អនុ​ស្សាវរីយ​នៅ​ផ្សារ​ដាវ​ហឿង​ ដែល​ ជា​ផ្សារ​ធំ​របស់​ខេត្ត​ចំប៉ា​សាក់​។​
ម៉ោង ១០:០០ បន្ត​ដំណើរ​ទៅ​ទស្សនា​រម​ណីយ​ដ្ឋាន​ខន​ផាក​ផេង​ ដែល​ជា​ ជ្រោះ​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាស៊ី​ ដោយ​មាន​ការ​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​បែប​ប្រពៃ​ណី​ឡាវ​នៅ​ទីនោះ​។​ ទ​ស្ស​នា​ផ​លិត​ផ​ល​សិប្ប​ក​ម្ម​ ដែល​ជា​ស្នា​ដៃ​ច្នៃ​ ប្រឌិត​របស់​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​ឡាវ​ភាគ​ខាង​ត្បូង​។​
ម៉ោង ១៥:០០ ចេញ​ដំណើរ​ត្រល​ប់ម​ក​ស​ម្រាក​នៅ​ស​ណ្ឋា​គារ​ក្នុង​ក្រុង​ ស្ទឹង​ត្រែង​។​

ថ្ងៃទី ៦: ក្រុងស្ទឹងត្រែង-ក្រុងក្រចេះ-រាជធានីភ្នំពេញ

ម៉ោង ០៧:៣០ ប​ន្ទាប់​ពី​ទ​ទួល​ទាន​អាហារ​ពេល​ព្រឹក​រួច​ ជូន​ទៅ​ទ​ស្សនា និង​ទិញ​ទំនិញ​នៅ​ផ្សារ​ស្ទឹង​ត្រែង​ រួច​ចេញ​ដំណើរ​ទៅ​ទស្សនា​វត្ត​សសរ​១០០​ អន្លង់​ផ្សោត​ (​ព្រែក​កាំ​ពី​)​ និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដ៏​មាន​ឱជា​រស​នៅ​ ក្រុង​ក្រចេះ​។​ បន្ត​ដំណើរ​ត្រលប់​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ ដោយ​នាំ​មក​នូវ​ បរិយា​កាស​សប្បាយ​រីក​រាយ​ និង​អនុ​ស្សាវ​រីយ​ជា​ច្រើន​ពី​ប្រទេស​ឡាវ​។

 

 

 





Flag Counter






Who is online

We have 6 guests online

Visitor Number: 159385

For detail information please see the booklet below!!!