ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងរ៉ុងហ្គន
ម៉ោង ០៨:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងរ៉ុងហ្គន។
ម៉ោង ១៦:០០ ដំណើរមកដល់ទីក្រុងរ៉ុងហ្គន ជូនទៅសម្រាកនៅសណ្ឋាគារ រួចទទួលទានអាហារពេលល្ងាចដោយមានការបង្ហាញ សិល្បៈរបស់ជនជាតិភូមា។
ថ្ងៃទី ២: ទីក្រុងរ៉ុងហ្គន-ទីក្រុងបាហ្កាន
ម៉ោង ០៨:០០ ទទួលទានអាហារពេលព្រឹក រួចធ្វើដំណើរដោយយន្ត ហោះទៅកាន់ទីក្រុងបាហ្កាន។
ម៉ោង ១០:០០ ដំណើរមកដល់ក្រុងបាហ្កាន ជូនទៅទស្សនាប្រាសាទ ស្វៃស៊ីហ្គន ប្រាសាទវៃឃ្យីអ៊ិន គូបយ៉ាឃ្យី ដែលមានរូប គំនូរជាច្រើនបង្ហាញពីរឿងជាតក។
ម៉ោង ១៤:០០ ទស្សនារោងចក្រផលិតជ័រ ប្រាសាទម៉ានូ និង ប្រាសាទ នន្ទផយៈ ដែលមានរចនាបថយ៉ាងប្រណិតឆ្លាក់លើថ្ម ដំបូងបំផុត។ រួចបន្តទៅទស្សនាចេតិយព្រះអានន្ទដែល ជាស្នាដៃស្ថាបត្យករដ៏ឆ្នើមមានលក្ខណៈប្រហែលទៅនឹង សិល្បៈក្រិចដែរ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: ក្រុងបាហ្កាន-ក្រុងម៉ាន់ដាលេ
ម៉ោង ០៧:៣០ ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរដោយយន្ត ហោះទៅកាន់ក្រុងម៉ាន់ដាលេ ។
ម៉ោង ០៩:០០ ដំណើរមកដល់ក្រុងម៉ាន់ដាលេ ជូនទៅទស្សនាចេតិយ ព្រះមហាមុនី ទីនេះមានព្រះពុទ្ធរូបមួយព្រះអង្គទ្រង់ គ្រឿងធ្វើអំពីមាសមានកម្ពស់ប្រហែល ៣ម៉ែត្រ និងជាទី សក្ការបូជាយ៉ាងស័ក្កិសិទ្ធិសម្រាប់ប្រជាជនក្នុងតំបន់នោះ
-បន្តទៅទស្សនារោងចក្រផលិតមាសខ្នាតតូច។
ម៉ោង ១៤:០០ ទស្សនាទិដ្ឋភាពក្រុងម៉ាន់ដាលេ ចេតិយស្វៃនន្តារ និងចេតិយកុដា ដែលមានចម្លាក់ឈើដ៏ប្រណិត និងត្រូវបាន ទទួលស្គាល់ក្នុងកំណត់ត្រាពិភពលោក។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៤: ទីក្រុងម៉ាន់ដាលេ-ទីក្រុងរ៉ុងហ្គន
ម៉ោង ០៨:០០ ធ្វើដំណើរត្រលប់មកទីក្រុងរ៉ុងហ្គនវិញ។
ម៉ោង ១៤:០០ ទៅទស្សនារោងចក្រសិប្បកម្មផលិតកែវនាគ និងទស្សនា ប្រាសាទព្រះអង្គធំចៃតាឃ្យី និងចេតិយសូលេ ព្រមទាំង ឆាយណាថោន។
-បន្តទៅទស្សនាចេតិយមាសដ៏អស្ចារ្យស្វៃដាហ្គន ដែល សាងសង់ពីមាសប្រមាណជាង៧០តោន និងជានិមិត្តរូប នៃប្រទេសភូមា។
ថ្ងៃទី ៥: ទីក្រុងរ៉ុងហ្គន-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ក្រោយពីទទួលទានអាហារពេលព្រឹករួច ជូនទៅទស្សនា ទិដ្ឋភាពពេលព្រឹកព្រលឹមជុំវិញទីក្រុងរ៉ុងហ្គន រួចបន្តទៅ ទស្សនាចេតិយកាប៉ាអាយ និងរូងមហាវិបស្សនា។
ម៉ោង ១៣:៣០ ជូនដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិទីក្រុងរ៉ុងហ្គន ដើម្បីធ្វើដំណើរត្រលប់មកកាន់រាជធានីភ្នំពេញ វិញពោរពេញដោយក្តីសោមនស្សរីករាយ។