១០-មណ្ឌល​គិរី​nbsp៣ថ្ងៃ ​២យប់​ /​ 100$​
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ ​តម្លៃ​អាច​ពិភាក្សា​បាន
ខេត្ត​មណ្ឌល​គិរី​ ស្ថិត​​នៅ​ភាគ​ឥសាន​ នៃ​ប្រទេស​កម្ពុជា​ គឺ​ជា​ទឹក​ដី​សំបូរ​ទៅ​ដោយ ​ធន​ធាន​ធម្ម​ជាតិ​ ដែល​មាន​ចំងាយ​ផ្លូវ ​៣៨១,៩៤​គម ​ពី​ទី​ក្រុង​ភ្នំ​ពេញ​ដោយ ​ធ្វើ​ដំណើរ​តាម ​ផ្លូវ​ជាតិ​លេខ​ ៦​ លេខ​៧​ និង​លេខ​៧៦​ ឆ្លង​កាត់​ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ចាម​ និង​ក្រចេះ​។ ​មណ្ឌល​គិរី​មាន​ផ្ទៃ​ក្រឡា ​១៤,៨៨គម២​ ចែក​ចេញ​ជា​ស្រុក​ចំនួន​ ៤ ​ឃុំ​ចំនួន​ ២១​ មាន​ប្រជា​ជន​ចំនួន​ ៦១,០៧​នាក់​ ដែល​រួម​បញ្ជូល​១៤ ​ជន​ជាតិ​ផ្សេង​គ្នា​ ហើយ​មាន​ទី​ក្រុង​ឈ្មោះ​ថា​ សែន​មនោរម្យ​។ ​ប្រជា​ជន​មាន​មុខ​របរ​ជា​កសិករ​ ដូច​ជា​ ដាំ​ស្រូវ​ ដាំ​ដំណាំ​ហូប​ផ្លែ​ និង​ដាំ​បន្លែ​ ឯ​ប្រជាជន​មួយ​ចំនួន​ទៀត​ ប្រកប​របរ​ដោយ​ធ្វើ ​ចំការ​ស្រ្ត័រប៊ឺរី ​កាហ្វេ ​កៅស៊ូ ​និង ​ស្វាយចន្ទី​។​ មណ្ឌល​គិរី​ មាន​តំបន់​ ទេសចរណ៏​ជា​ច្រើន​ដូច​ជា ​ទឹក​ជ្រោះ​ប៊ូស្រា​ ទឹក​ជ្រោះ​សែន​មនោរម្យ​ ទឹក​ជ្រោះ​រមនា​ ភូមិ​ភូតាំង​ ។ល។​

​ថ្ងៃ​ទី១: ​ភ្នំ​ពេញ​-​មណ្ឌល​គិរី​

-​ម៉ោង ៥​ព្រឹក​ចេញ​ដំណើរ​ ពី​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​មណ្ឌល​គិរី​
-​ទទួល​ទាន​អាហារ​ ពេល​ព្រឹក​នៅ​ពិភព​ចន្ទី​ (​ស្គន់​)​
-​ទស្សនា​វត្ត​ប្រាសាទ​ នគរ​បាជ័យ​នៅ​តាម​ផ្លូវ​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ​នៅ​ស្រុក​ស្នួល​ក្នុង​ខេត្ត​ក្រចេះ​
-​មុន​ទៅ​ដល់​ទី​រួម​ខេត្ត​ ឈប់​ផ្តិត​រូបភាព​នៅ​ភ្នំ​ត្រង៉ោល​
-​ទស្សនា​ ចំការ​ស្រ្ត័រប៊ឺរី និង​​ បន្ត​ទៅ​ទស្សនាកំសាន្តនៅ ទឹក​ជ្រោះ​រមនា​២​
-​ទស្សនា​ ចំការ​អាវ៉ូកាដូ​ របស់​អ្នក​ស្រុក​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច ​នៅ​ភោជនីយ​ដ្ឋាន​
-​ជូន​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​

​ថ្ងៃ​ទី២: ​មណ្ឌល​គិរី​

-​ទទួល​ទាន​អាហារ ​ពេល​ព្រឹក​ នៅ​ភោជនីយ​ដ្ឋាន​
-​ទស្សនា​ ទឹក​ជ្រោះ​ប៊ូស្រា​ និង​បន្ត​ងូត​ទឹក​កម្សាន្ត
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ទី​រួម​ខេត្ត​
-​ទស្សនា​ទឹក​ជ្រោះ​ដំណាក់​សេ្តច​ (​សែន​មនោរម្យ​)​
-​មើល​សមុទ្រ​ឈើ​ និង​ភ្នំ​ដែល​មាន​ខ្យល់​អាកាស​ល្អ​
-​ទស្សនា ​ថ្ងៃ​អស្តង្គត ​លើ​កំពូល​ភ្នំ​ដោះ​ក្រមុំ​
-​ទទួល​ទាន​អាហារ ​ពេល​ល្ងាច ​នៅ​ភោជនីយ​ដា្ឋន​
-​ជូន​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​

ថ្ងៃ​ទី៣​: មណ្ឌល​គិរី​-​ភ្នំ​ពេញ​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក ​នៅ​ភោជនីយ​ដ្ឋាន​
-​បន្ត​ទស្សនា​ តាម​ភូមិពូ​តាំង ​របស់​ជន​ជាតិ​ដើម​ព្នង​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច​បន្ត​ រួចបន្តដំណើរ​មក​កាន់​ភ្នំ​ពេញ​វិញ​។

 

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396075

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម