ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឥសាន នៃប្រទេសកម្ពុជា គឺជាទឹកដីសំបូរទៅដោយ ធនធានធម្មជាតិ ដែលមានចំងាយផ្លូវ ៣៨១,៩៤គម ពីទីក្រុងភ្នំពេញដោយ ធ្វើដំណើរតាម ផ្លូវជាតិលេខ ៦ លេខ៧ និងលេខ៧៦ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ចាម និងក្រចេះ។ ខេត្តមណ្ឌលគិរី មានផ្ទៃក្រឡា ១៤,៨៨គម២ ចែកចេញជាស្រុកចំនួន៤ ឃុំចំនួន១៧ ភូមិចំនួន ៩០ មានប្រជាជនចំនួនសរុបចំនួន ៨៨,៦៤៩នាក់ ដែលរួមបញ្ជូល១៤ ជនជាតិផ្សេងគ្នា ហើយមានទីក្រុងឈ្មោះថា សែនមនោរម្យ។ ប្រជាជនមានមុខរបរជាកសិករ ដូចជា ដាំស្រូវ ដាំដំណាំហូបផ្លែ និងដាំបន្លែ ឯប្រជាជនមួយចំនួនទៀត ប្រកបរបរដោយធ្វើ ចំការស្រ្ត័រប៊ឺរី កាហ្វេ កៅស៊ូ និង ស្វាយចន្ទី។ ខេត្តមណ្ឌលគិរី មានតំបន់ ទេសចរណ៏ជាច្រើនដូចជា ទឹកជ្រោះប៊ូស្រា ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះរមនា ភូមិភូតាំង ។ល។
ថ្ងៃទី១: ភ្នំពេញ-មណ្ឌលគិរី
-៥:០០៖ ចេញដំណើរ ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី ដោយឆ្លងកាត់តាមខេត្តកំពង់ចាម ផ្លូវជាតិ លេខ៦ ឆ្ពោះទៅផ្លូវបំបែកស្នួល ក្រចេះដោយអាហារពេលព្រឹកនៅទីរួមខេត្តកំពង់ចាម។ តាមផ្លូវដំណើរ និង មានការអត្ថាធិប្បាយអំពីតំបន់ឆ្លងកាត់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាទូទៅ ដោយអ្នកនាំភ្ញៀវដ៏ប៉ិន ប្រសប់ព្រមទាំងមានការលេងហ្គេមសប្បាយៗលើរថយន្តដែលបែងចែកជាក្រុម។-៧:៣០៖ ទទួលទានអាហារពេលព្រឹក នៅទីរួមខេត្តកំពង់ចាម-១២:០០៖ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន ចំប៉ាពិជ្រផ្លូវបំបែកស្នួលរួចបន្តដំណើរទៅកាន់ក្រុង សែនមនោរម្យខេត្តមណ្ឌលគិរី។-១៥:០០៖ ដំណើរទៅដល់ខេត្តមណ្ឌលគិរី បន្តទស្សនាសមុទ្រឈើឡៅ ការដែលជាទីកន្លែងដែលមាន ទេសភាពស្អាតបំផុត។-១៧:០០៖ ជូនទៅសណ្ឋាគារដើម្បីងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ រួចជូនទៅទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានអូរមីស បន្ទាប់ជូនមកសណ្ឋាគារវិញនាពេលរាត្រី។
ថ្ងៃទី២: មណ្ឌលគិរី-ទឹកជ្រោះប៊ូស្រា-អន្លង់ស្នេហ៍ ដាកដាំ
-៧:៣០៖ ទទួលទានអាហារពេលព្រឹក នៅភោជនីយដ្ឋានមណ្ឌលគិរី រួចបន្តដំណើរទៅទស្សនាទឹកជ្រោះ ប៊ូស្រា ដែលជាកន្លែងមានទឹកធ្លាក់ធំផុត និងងូតទឹក ដ៏ត្រជាក់ ដែលកំពុងធ្លាក់ចុះមកពីកំពូលភ្នំ។-១២:០០៖ ទទួលទានអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសានៅភោជនីយដ្ឋានមណ្ឌលគិរី រួចបន្តដំណើរទៅ ទស្សនាភ្នំដោះក្រមុំដែលជាកន្លែងមជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិច។-១៥:០០៖ បន្តដំណើរទៅទស្សនាជ្រលងភ្នំ អន្លង់ស្នេហ៍ ដាក់ដាំ ដែលជាកន្លែងមានទេសភាពជ្រលងភ្នំ និងព្រឺប្រឹក្សាខៀវខ្ចីគួរជាទីគយគន់ និងលេងកសាងក្រុម (Team Building) យ៉ាងសប្បាយរីករាយពី ចំណុចកំពូលភ្នំ។-១៨:០០៖ ទៅទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ រួចជូនទៅសម្រាកនៅសណ្ឋាគារ នាពេលរាត្រី។
ថ្ងៃទី៣: ចំការការហ្វេ-ចំការស្រល់-ភ្នំពេញ
-៨:៣០៖ ទទួលទានអាហារពេលព្រឹករួច ឆែកឥវ៉ាន់ចាកពេញសណ្ឋាគារ និងបន្តដំណើរទៅទស្សនាចំការ ការហ្វេដែលជាកន្លែងកាហ្វេធម្មជាតិ និងរីករាយទស្សនាជាមួយដំណំាផ្សេងៗព្រមទាំងទេសភាពដ៏ស្រស់ បំព្រង។
-១២:៣០៖ ពិសាអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ រួចបន្តដំណើរត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញដោយឈប់ ថតរូបកម្សាន្តនៅចំការស្រល់ចំណាស់ និងស្រស់ស្អាតបំផុតនៅក្នុងខេត្តមណ្ឌលគិរី។
-២០:៣០៖ ដំណើរត្រឡប់មកកាន់ភ្នំពេញ ប្រកបដោយសុវត្ថិភាព និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
_______________________________________________________________
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |