៨-បាត់​ដំបង​nbsp៣ថ្ងៃ​ ២យប់​ / ​103​$​
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន
ខេត្ត​បាត់​ដំបង ​ស្ថិត​នៅ​ភាគ​ពាយព្យ​ នៃ​ប្រទេស​កម្ពុជា​មាន​ ចំងាយ​ផ្លូវ​ ២៩១​គម​ ពី​ទី​ក្រុង​ភ្នំ​ពេញ ​ដោយ​ធ្វើ​ដំណើរ​តាម​ ផ្លូវ​ជាតិ​លេខ​ ៥​ ឆ្លង​កាត់​តាម​ខេត្ត​កណ្តាល ​កំពង់​ស្ពឺ ​​កំពង់​ឆ្នាំង​ និង​ពោធិ៍សាត់​។​ ខេត្ត​បាត់​ដំបង​ មាន​ផ្ទៃ​ដី​ចំនួន​​ ១,៧០២​គម២​ ចែក​ចេញ​ជា​ស្រុក​ចំនួន​ ១៣​ ឃុំ​ចំនួន​ ៩៦​ និង​ភូមិ​ចំនួន​ ៧៤១​ មាន​ប្រជា​ជន​សរុប ​ចំនួន​១,០២៥,១៧៤​នាក់​ ហើយ​មាន​ ទី​ក្រុង​ឈ្មោះ​ថា​ ក្រុង​បាត់​ដំបង​។​ ប្រជាជន​ប្រហែល​ជា​ ៧០%​ ប្រកប​មុខ​របរ​ជា​ អ្នក​ធ្វើ​ស្រែ​ចំការ​។​ ខេត្ត​បាត់​ដំបង​ មាន​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​កន្លែង​ដូច​ជា ​ឯក​ភ្នំ​ ភ្នំ​បាណន់​ ភ្នំ​សំពៅ​ និង​បឹង​កំពីង​ពួយ​ ។ល។​

ថ្ងៃ​ទី១​: ភ្នំ​ពេញ-​បាត់​ដំបង​​

-​ម៉ោង​ ៦​ព្រឹក​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់ ​ខេត្ត​បាត់​ដំបង​
-​ទទួល​ទាន ​អាហារ​ពេល​ព្រឹក ​នៅ​ភោជនីយ​ដ្ឋាន​អង្គរ​ថ្មី ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​
-​ទទួល​ទាន​ អាហារ​ថ្ងៃ​ត្រង់​ នៅ​ក្នុង​ក្រុង​បាត់​ដំបង​
-​ទស្សនា​កំសាន្ត​នៅ ​រមណីយ​ដ្ឋាន​ភ្នំ​សំពៅ​
-​បន្ត​ដំណើរ​ទៅ ​ទស្សនា​ចំការទំពាំង​បាយ​ជូរ​ដែល ​ជា​កន្លែង​ផលិត ​ស្រា​ទំពាំង​បាយ​ជូរ​សុទ្ធ​ និង​ចំការ​ផ្លែ​ឈើ​ផ្សេង​ៗ​
-​ទទួល​ទាន ​អាហារ​ពេល​ល្ងាច ​យ៉ាង​ឆ្ងាញ់​ពិសា​នៅ​ ទី​រួម​ខេត្ត​បាត់​ដំបង​ និង​ជូន​ទៅ​សំរាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី២: បាត់​ដំបង​

-​ទទួល​ទាន​អាហារ ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​
-​ទស្សនា​ រមណីយ​ដ្ឋាន​ ប្រាសាទ​ភ្នំ​បាណន់​
-​បន្ត​ការ​ទស្សនា​ ប្រាសាទ​វត្ត​ឯក​ភ្នំ​
-​ទទួល​ទាន​អាហារ ​ថ្ងៃ​ត្រង់​នៅ​ទី​រួម​ខេត្ត​
-​បន្ត​ទស្សនា​សារមន្ទីរ ​ខេត្ត​បាសែត​
-​កម្ម​វិធី​បន្ទាប់​គឺ ​ជិះ​ឡូរី​ទៅ​ទស្សនា​ ផ្ទះ​បុរាណ​
-​ទទួល​ទាន​អាហារ ​ពេល​ល្ងាច​ រួច​ជូន​ទៅ​សំរាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី៣:​ បាត់​ដំបង​-​ភ្នំ​ពេញ​

-​ទទួល​ទាន​អាហារ ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​
-​ជូន​ទៅ​ជិះ​ទូក​លេង​ កំសាន្ត​នៅ​ អាង​កំពីង​ពួយ​
-​ទទួល​ទាន​អាហារ​ ថ្ងៃ​ត្រង់​នៅ​ក្នុង ​ក្រុង​បាត់​ដំបង​
-​ធ្វើ​ដំណើរ​និវត្ត​មក​ភ្នំ​ពេញ​វិញ​ប្រកប​ដោយ​សុវត្តិភាព​។

 

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 405330

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម