៧-ភ្នំ​បូក​គោ​ ​កែប ​ក្រុង​ព្រះ​សីហនុ​nbsp៣ថ្ងៃ ២យប់​ / 114$​
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន​
ខេត្ត​កំពត ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ​នៃ​ប្រទេស​កម្ពុជា​ មាន​ព្រំ​ប្រទល់​ជាប់​ ឈូង​សមុទ្រ​ថៃ​ភាគ​ខាង​ត្បូង​។​ ខេត្ត​នេះ​មាន​ចំងាយ​ផ្លូវ​ ១៤៧​គម​ ពី​រាជ​ធានី​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំណើរ​តាម​ ផ្លូវ​ជាតិ​លេខ​៣​ ឆ្លង​កាត់​ខេត្ត​កណ្តាល​ តា​កែវ​ និង​កំពត​។ ​ខេត្ត​កំពត​មាន ​ផ្ទៃ​ក្រឡា​ ៤,៨៧៣​គម ​ចែក​ចេញ​ជា ​ស្រុក​ចំនួន​៧ ​ឃុំ​ចំនួន​ ៩២​ និង​ភូមិ​ចំនួន​ ៤៧៧​ ដែល​មាន​ប្រជា​ជន​រស់​នៅ​សរុប ​ចំនួន​៥៨៥​,​៥៥០​នាក់​(១​២​នាក់​/​គម​២​)។​ ខេត្ត​កំពត​ មាន​ក្រុង​ឈ្មោះ​ថា​ ក្រុង​កំពត​។​ ប្រជាជន​​នៅ​ទី​នោះ​ ភាគ​ច្រើន​ ប្រកប​រប​នេសាទ​ និង​ធ្វើ​កសិកម្ម​ ដូច​ជា​ ដាំ​ធុរេន​ ម្រេច​ រឺ​នេសាទ​។​ តំបន់​ដែល​ទាក់​ទាញ​ ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ មាន​ដូច​ជា​ ភ្នំ​បូកគោ​ រមណីយ​ដ្ឋាន​ទឹក​ឈូ ​ចំការ​ធុរេន​ ឆ្នេរ​កែប​។​

ថ្ងៃ​ទី១: ​ភ្នំ​ពេញ-​បូកគោ​-កែប​

-​ម៉ោង​៦​ព្រឹក​ចេញ​ដំណើរ​តាម​រថយន្ត​ពី​រាជ​ធានី​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត​
-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​ថ្ម​ស​
-​បន្ត​ដំណើរ​ឡើង​ទៅ​ទស្សនា​រមណីយ​ដ្ឋាន​ដែល​ស្ថិត​នៅ​រយៈ​កំពស់​ដ៏​សែន​ខ្ពស់​គឺ​កំពូល​ភ្នំ​បូកគោ​។​
-​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​សណ្ឋាគារ​ឋាន​សួគ៏​បូកគោ​
-​បន្ត​ដំណើរ​ទៅ​កាន់​ក្រុង​កែប​ដើម្បី​កំសាន្ត​ឆ្នេរ​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ក្រុង​កែប​
-សម្រាក​នៅ​សណ្ឋា​គារ​ក្នុង​ក្រុង​កែប​។

ថ្ងៃ​ទី២: ​កែប​-​ក្រុង​ព្រះ​សីហនុ​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​កំពត​
-​បន្ត​ដំណើរ​មក​កាន់​ខេត្ត​ព្រះ​សីហនុ​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​
-​ជូន​ទៅ​សម្រាក​នៅ​សណ្ឋាគារ​
-​លំហែ​កាយ​នៅ​តាម​ឆ្នេរ​ រឺ​លេង​កីឡា​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយ​ដ្ឋាន​
-​សម្រាក​នៅ​សណ្ឋាគារ​ក្នុង​ក្រុង​ព្រះ​សីហនុ​។​

ថ្ងៃ​ទី៣:​ ក្រុង​ព្រះ​សីហនុ​-​ភ្នំ​ពេញ​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​
-​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ឆ្នេរ​សំពោច​ថ្មី​ដែល​មាន​ឆ្នេរ​ដ៏​សែន​វែង​ ខ្សាច់​ស​ក្បុស​ទឹក​ថ្លា​ខៀវ​សំរាប់​ហែល​លេង​
-​ដើរ​កំសាន្ត​ទៅ​ទស្សនា​ភូមិ​នេសាទ​តាម​ផ្លូវ​ភ្នំ​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ក្នុង​អាហារ​ដ្ឋាន​មុខ​ឆ្នេរ​ មុន​និង​ត្រឡប់​មក​រាជ​ធានី​ភ្នំ​ពេញ​វិញ​។

 

 

 

 

_______________________________________________________________







Flag Counter






យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 207139

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម