ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
ខេត្តព្រះវិហារគឺជាខេត្តមួយដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់ប្រទេសឡាវ និងប្រទេសថៃ។ មានចំងាយផ្លូវ ២៩៤គម ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ និងលេខ៦២ កាត់តាម ខេត្តកណ្តាល កំពង់ចាម និង កំពង់ធំ។ ខេត្តនេះមានក្រឡាផ្ទៃ ១៣,៧៨៨គម២ មានស្រុក ចំនួន៧ ឃុំចំនួន៤៨ ភូមិចំនួន២០៨ និងមានប្រជាជនចំនួន ១៧១,១៣៩ នាក់(១២៤នាក់/គម២)។ ខេត្តព្រះវិហារមានទីក្រុងឈ្មោះថា ក្រុងភ្នំត្បែងមានជ័យ ។ ចំពោះជីវភាពរស់នៅរបស់ប្រជាជននៅទីនោះគឺ ៨៥% ជាកសិករ និង ១៥% ជាអ្នកនេសាទ។ រីឯតំបន់ទេសចរណ៏ដែលទាក់ទាញក្នុងខេត្តនេះមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទគោកបេង ដែលត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ដោយអង្គការយូនេស្កូ ។ល។
ថ្ងៃទី១: ភ្នំពេញ-អន្លង់វែង
-ម៉ោង៥ព្រឹកចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងសៀមរាប
-ទទួលទានអាហារពេលព្រឹកនៅភោជនីយដ្ឋានពិភពចន្ទី (ស្គុន)
-ទទួលទានអាហារថ្ងៃត្រង់ក្នុងក្រុងសៀមរាប
-បន្តដំណើរឆ្ពោះទៅកាន់អន្លង់វែងដើម្បីទស្សនាទល់ដែនថៃ ផ្នូរប៉ុលពត និងផ្ទះតាម៉ុក ជាដើម។
-ទទួលទានអាហារពេលល្ងាច និងសំម្រាកនៅផ្ទះសំណាក់ក្នុងស្រុកអន្លង់វែង។
ថ្ងៃទី២: អន្លង់វែង-ព្រះវិហារ
-ទទួលទានអាហារពេលព្រឹកនៅភោជនីយដ្ឋាន
-បន្តដំណើរទៅទស្សនាប្រាសាទព្រះវិហារ
-ទទួលទានអាហារថ្ងៃត្រង់បែបពិចនិច
-ពេលរសៀល ត្រឡប់ពីប្រាសាទឆ្ពោះទៅកាន់ក្រុងសៀមរាប
-ទទួលទានអាហារពេលល្ងាចបែបប៊ូហ្វេ បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី៣: ព្រះវិហារ-ភ្នំពេញ
-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
-ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន
-ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន ហើយបន្តដំណើរត្រឡប់មក រាជធានីភ្នំពេញវិញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |