ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ
ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខប៊ែលធី ទេសចរណ៍ រួចចេញដំណើរទៅ កាន់ច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ច្រកព្រំ ដែនបាវិត)។
-ធ្វើដំណើរមកដល់ទីក្រុងហូជីមិញ ចូលសម្រាកនៅសណ្ឋាគារ
ម៉ោង ១៤:០០ ទស្សនាវិហារសាសនាគ្រឹស្ត សាលាក្រុងហូជីមិញ ប្រៃសណីយ៍ និងមហោស្រពដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។
-ទស្សនាសួនកម្សាន្តដាំសែង លោកអ្នកអាចលេងជាមួយ នឹងល្បែងកម្សាន្តជាច្រើនដូចជា ជិះកន្ត្រកវិល ផ្ទះខ្មោច និងជិះរថភ្លើងលើអាកាស៘ (ចំណាយប្រាក់ផ្ទាល់ខ្លួន)
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: ទីក្រុងហូជីមិញ-ក្រុងដាឡាត់
ម៉ោង ០៨:០០ ទស្សនាសួនកម្សាន្តទេពអប្សរសួយទៀង លានដំរី ភ្នំមាស ភ្នំប្រាក់ វិមានសួគ៌ា។
ម៉ោង ១៣:០០ បន្តដំណើរឆ្ពោះទៅកាន់ក្រុងដាឡាត់។ តាមផ្លូវ នឹងចូល ទស្សនាសម្រស់ធម្មជាតិនៃចំការតែកាហ្វេដ៏ស្រស់ត្រកាល ហើយភ្លក់រសជាតិតែ និងកាហ្វេដ៏ឈ្ងុយឈ្ងប់ដោយពុំ គិតថ្លៃ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: ក្រុងដាឡាត់-ជ្រលងផ្តើមស្នេហ៍
ម៉ោង ០៧:៣០ ទស្សនាសួនផ្កាមួយរយ ជ្រលងផ្តើមស្នេហ៍ វិមានស្តេច ប៉ាវដាយ អារាមជូលីង និងព្រះពុទ្ធអង្គធំ។
ម៉ោង ១៣:០០ ជូនជិះកន្ត្រកខ្សែកាប(ចំណាយប្រាក់ផ្ទាល់ខ្លួន)។
-ទស្សនាបឹងសួគ៌ា ទីក្រុងប៉ារីសតូច ចំការស្រល់ និងទឹក ជ្រោះដាថាន់ឡា។
-ពេលរាត្រី កម្សាន្តតាមមាត់បឹងស៊ីងហ៊ឺង និងទិញវត្ថុអនុស្សាវរីយនៅផ្សារ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៤: ក្រុងដាឡាត់-ទីក្រុងហូជីមិញ
ម៉ោង ០៨:០០ ទស្សនាទេសភាពទឹកធ្លាក់ដាមរី ដែលជាតំបន់សម្បូរទៅ ដោយភ្នំខ្ពស់ៗ។
ម៉ោង ១៣:០០ ត្រលប់មកកាន់ទីក្រុងហូជីមិញវិញ តាមផ្លូវទស្សនាសិប្បកម្មរបស់ជនពិការផលិតពីសម្បកពងមាន់។
-ដំណើរមកដល់ទីក្រុងហូជីមិញ ចូលសម្រាកនៅសណ្ឋាគារ
-ទទួលទានអាហារពេលល្ងាចនៅលើនាវាទេសចរណ៍ ហើយគយគន់ទេសភាពតាមដងទន្លេសៃហ្គន រួមជាមួយ នឹងការសំដែងសៀករបាំភ្លើង ដែលជាប់ចិត្តដិតអារម្មណ៍ មិនអាចបំភ្លេចបាន។
ថ្ងៃទី ៥: ទីក្រុងហូជីមិញ-រាជធានីភ្នំពេញ
ម៉ោង ០៧:០០ ជូនលោកអ្នកទៅផ្សារសៃហ្គន ដើម្បីទិញទំនិញ និងវត្ថុអនុស្សាវរីយ។
ម៉ោង ១២:០០ ចេញដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិ វៀតណាម-កម្ពុជា (ច្រកព្រំដែនមុកបាយ-បាវិត)។
ម៉ោង ១៣:០០ ត្រលប់មកកាន់រាជធានីភ្នំពេញវិញដោយក្តីរីករាយ។
នាំភ្លៀវពីកម្ពុជា ទៅបរទេស
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |