៣-វៀតណាម-ហូជីមិញ-សមុទ្រញ៉ាត្រាង-ដាឡាត់nbsp៦ថ្ងៃ ៥យប់ / 270$
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ

ម៉ោង ០៥:០០ ជួប​ជុំ​គ្នា​នៅ​មុខ​ប៊ែល​ធី​ ទេស​ចរណ៍​ រួច​ចេញ​ដំណើរ​ទៅ​ កាន់​ច្រក​ព្រំដែន​អ​ន្តរ​ជាតិ​កម្ពុជា​-​វៀត​ណាម   (​ច្រក​ព្រំ​ ដែន​បាវិ​ត​)​។​
-​ដំណើរ​ម​ក​ដ​ល់​ទី​ក្រុង​ហូជី​មិញ​ចូល​ស​ម្រាក​នៅស​ណ្ឋា​គារ​
ម៉ោង ១៤:០០ ទ​ស្សនា​វិហារ​សា​ស​នាគ្រឹស្ត​ សាលា​ក្រុង​ហូជី​មិញ ​ប្រៃស​ណីយ៍​ និង​ម​ហោស្រព​ដែល​ប​ន្សល់​ទុក​ពីស​ម័យ​អាណា​និគ​មបារាំង​។
-​ទ​ស្ស​នា​សួន​ក​ម្សាន្ត​ដាំ​សែង​ លោក​អ្នក​អាច​លេង​ជាមួយ​ នឹង​ល្បែងក​ម្សាន្តជា​ច្រើន​ដូច​ជា​ ជិះក​ន្ត្រក​វិល ជិះរ​ថ​ភ្លើង ​លើ​អាកាស​ និង​ផ្ទះ​ខ្មោច​។​ល​។ (​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​
-​ពេល​រាត្រី​ជូន​ទៅ​សម្រា​ក​នៅ​សណ្ឋា​គា​រ​។

ថ្ងៃទី ២: ទីក្រុងហូជីមិញ-សមុទ្រញ៉ាត្រាង

ម៉ោង ០៧:០០ ធ្វើដំណើរ​ទៅ​កាន់​ឆ្នេរ​ស​មុទ្រ​ញ៉ា​ត្រាង  តាម​ផ្លូវ​ទ​ស្សនា​ ចំការ​ផ្លែ​ស្រកា​នាគ​ ចំការ​ទំពាំង​បាយ​ជូ​ រួច​ចូល​ទ​ស្សនា​ហាង​ល​ក់​ទឹក​ទំពាំង​បាយ​ជូ​ ស្រា​ទំពាំង​បាយ​ជូ​ និង​គ្រឿង​ទេស​ជា​ច្រើន​ទៀត​។​
ម៉ោង ១៧:៣០ ជូន​ទៅទស្សនាឆ្នេរ​សមុទ្រ​ញ៉ា​ត្រាង​។​
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។

ថ្ងៃទី ៣: សមុទ្រញ៉ាត្រាង-សួនកម្សាន្តវីនផៀល

ម៉ោង ០៧:៣០ ទស្សនា​វត្ត​ឡុង​សឺង​ ព្រះ​វិហារ​ឥស្លាម​ និង​ជិះ​កន្ត្រក​ឆ្លង​ ស​មុទ្រ​ ដែល​មាន​ប្រវែង​ជាង​៣,​០​០​០​ម៉ែត្រ​ មុជ​ទឹក​ភ​ក់​កំចាត់​រោគ​ដែល​ ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ញ៉ា​ត្រាង​ (​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​។​
ម៉ោង ១៤:០០​ ទ​ស្សនាសួន​ក​ម្សាន្តវីន​ផៀល​ មាន​ល្បែង​ក​ម្សាន្ត​ជា​ច្រើន​ ដូច​ជា​ ខ្សែ​ភាព​យន្ត​រន្ធត់​ ៣D​ និង​៤D​ រទេះ​ភ្លើង​ក្រឡាប់​ចាក់​ សៀក​រហស្ស​កម្ម​ ពិភព​បាត​សមុទ្រ​ កោះ​ហង​តឹម​ និង​ងូត​ទឹក​សមុទ្រ​ ជិះ​ម៉ូតូ​ទឹក​ ជិះ​ឆ័ត្រ​ យោង​ (​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​។​
ម៉ោង ១៨:០០ ចូល​រួម​ទ​ស្សនា​ការ​សំដែង​សិល្បៈ​រេរាំ​លើ​ទឹក​នៅ​ឆ្នេរ​សមុទ្រ​ ញ៉ា​ត្រាង​។​ ពេល​រាត្រី​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គា​រ​។​

ថ្ងៃទី ៤: សមុទ្រញ៉ាត្រាង-ក្រុងដាឡាត់

ម៉ោង ០៧:០០ ចាក​ចេញ​ពី​ញ៉ា​ត្រាង​ ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដា​ឡាត់​។​
ម៉ោង ១១:៣០ ដំណើរ​មក​ដល់​ក្រុង​ដាឡាត់​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​
ម៉ោង ១៤:០០ ទស្សនា​កម្សាន្ត​ ពិភព​សួន​ផ្កា​ ហាង​ដំណាប់​ផ្លែ​ឈើ​ ជ្រលង​ ផ្តើម​ស្នេហ៍  វិមាន​ស្តេច​ប៉ាវ​ដាយ​ អារាម​ជូលីង​ ព្រះ​ពុទ្ធ​អង្គ​ធំ​។​
-ជូន​ទៅ​ជិះ​ក​ន្ត្រក​ខ្សែ​កាប​ច​ម្ងាយ​ ២​,៣​០​០ម៉ែត្រ​ (​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​
-ទស្សនា​បឹង​សួគ៌ា​  ទី​ក្រុង​ប៉ារីស​តូច​ ចំការ​ស្រល់​ ទឹក​ជ្រោះ​ដា​ថាន់​ឡា​ និង​ កម្សាន្ត​តាម​មាត់​បឹង​ស៊ីង​ហ៊ឺង​ និង​ផ្សារ​ដា​ឡាត់​។​
-​ពេល​រាត្រី​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​

ថ្ងៃទី ៥: ក្រុងដាឡាត់-ទីក្រុងហូជីមិញ

ម៉ោង ០៨:០០ ទស្សនា​ទេស​ភាព​ទឹក​ធ្លា​ក់​ដាម​រី​ ដែល​ជា​ទឹក​ធ្លាក់​មួយ​ខ្ពស់​​ បំផុត​នៅ​តំប​ន់​ដែល​មាន​ភ្នំ​ខ្ពស់​ៗ​។
ម៉ោង ១៣​:​០០ ត្រលប់​មក​កាន់​ទី​ក្រុង​ហូជី​មិញ​វិញ​ តាម​ផ្លូវ​ទស្សនា​សិប្ប​កម្ម​របស់​ជន​ពិការ​ផលិត​ពី​សម្បក​ពង​មាន់​។​
-​ដំណើរមកដល់​ក្រុង​ហូជី​មិញ​ ចូល​សម្រាក​នៅ​សណ្ឋាគា​រ​។​
-ទ​ទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​លើ​នាវា​ទេស​ច​រ​ណ៍​ ហើយ​គ​យ​គ​ន់ទេស​​ភាព​តាម​ដង​ទន្លេ​សៃ​ហ្គន​ រួម​ជា​មួយ​នឹង​ការ​សំដែង​សៀក​របាំ​ភ្លើង​ដែល​ជាប់​ចិត្ត​ដិត​អារម្មណ៍​មិ​ន​អាច​បំភ្លេច​បាន​។​

ថ្ងៃទី ៦: ទីក្រុងហូជីមិញ-រាជធានីភ្នំពេញ

ម៉ោង ០៧:០០ ជូន​លោក​អ្នក​ទៅ​ផ្សា​រ​សៃ​ហ្គន​ដើម្បី​ទិញ​ទំនិញ​ និង​វត្ថុ​អនុ​ស្សាវ​រីយ។​
ម៉ោង១២:០០ ចេញ​ដំណើរ​ទៅ​កាន់​ច្រក​ព្រំ​ដែន​អ​ន្តរ​ជាតិ​ វៀត​ណាម​-កម្ពុជា(​ច្រក​ព្រំ​ដែន​មុក​បាយ​-​បាវិ​ត)​
ម៉ោង ១៣:០០ ត្រលប់មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ដោយ​ក្តី​រីក​រាយ​។

 

 

 



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 11 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 296020

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម