៩-ប្រទេសថៃ បាងកក-ឈៀងម៉ៃ-ឈៀងរ៉ៃnbsp៦ថ្ងៃ ៥យប់ / 390$(តាមរថភ្លើង)
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងបាងកក

ម៉ោង ០៥:០០ ជួបជុំគ្នានៅមុខ ប៊ែលធី ទេស​ចរណ៍​ ចេញ​ដំណើរ​ទៅ​កាន់​ ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​កម្ពុជា​-​ថៃ​ (​ច្រក​ព្រំ​ដែន​ប៉ោយ​ប៉ែត​)​
ម៉ោង ១៨:០០ ដំណើរ​មក​ដល់​ទី​ក្រុង​បាង​កក​ ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គា​រ​​

ថ្ងៃទី ២: ទីក្រុងបាងកក-ឈៀងម៉ៃ

ម៉ោង ០៨:០០ ទស្សនា​ទេស​ភាព​ជុំ​វិញ​ទី​ក្រុង​បាង​កក​ និង​ជិះ​ទូក​កម្សាន្ត​ តាម​ដ​ង​ទ​ន្លេ​ចៅ​ផា​យ៉ា  វ​ត្ត​អារុណ​ រាជ​វាំង​ចាស់​ ផ្សា​រ​ បណ្តែត​ទឹក ហាងលក់ផលិតផលស្បែកសត្វ។
ម៉ោង ១៤:០០ ទស្សនា​មណ្ឌលកម្សាន្តពិភពសុបិន្ត លោកអ្នកអាចកម្សាន្ត
ដោយ​សេរីជាមួយ​នឹង​ល្បែងជា​ច្រើន​ដូច​ជា ជិះរ​ថ​ភ្លើង ក្រឡាប់​ចាក់​ ជិះ​កន្ត្រក​ខ្សែ​កាប​គយ​គន់​ទេស​ភាព​ក្នុង​សួន​ ចូល​ផ្ទះ​ខ្មោច​ និង​កន្លែង​កម្សាន្ត​ជាច្រើនទៀត។
ម៉ោង ១៨:០០ ជូនដំណើរទៅកាន់ស្ថានីយរថភ្លើងហាឡាំពុង  ដើម្បីបន្តដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ឈៀង​ម៉ៃ​។​
-ទ​ទួល​ទាន​អាហារ​ពេល​ល្ងាច (ចំណាយ​ប្រាក់ផ្ទាល់ខ្លួន) និង​សម្រាក​នា​ពេល​រាត្រី​នៅ​លើ​រថ​ភ្លើង​។

ថ្ងៃទី ៣: ឈៀងម៉ៃ-ឈៀងរ៉ៃ-តំបន់ត្រីកោណមាស

ម៉ោង ០៨:០០ បន្តដំណើរឆ្ពោះទៅឈៀងរ៉ៃ ដើម្បីទស្សនា​រមណីយ​ដ្ឋាន​ ទឹក​ផុស​ពី​ដី​ និង​វត្ត​ប្រាសាទ​ប្រាក់​។​
ម៉ោង ១៣:០០ ទ​ស្សនា​ទិដ្ឋ​ភាព​ភាគ​ខាង​ជើង​ប្រទេស​ថៃ​ដែល​ស្ថិត​នៅ​ក្នុង​ ស្រុក​ម៉ែ​ស័យ​ជាប់​នឹង​ព្រំ​ប្រទ​ល់​ប្រទេស​ភូមា​ និង​ទ​ស្សនា​ តំប​ន់​ត្រីកោណ​មាស​ដែល​ជា​ក​ន្លែង​អាច​ទ​ស្សនា​ទិដ្ឋភាព​ ប្រទេស​ភូមា​ និង​ប្រទេស​ឡាវ​យ៉ាង​ច្បាស់​។​
ម៉ោង ១៦:០០ ត្រលប់មកកាន់ក្រុងឈៀងម៉ៃវិញ។ ពេល​រាត្រី​ជូន​ទៅ​ សម្រាក​នៅ​សណ្ឋា​គារ​ក្នុង​ក្រុង​ឈៀង​ម៉ៃ​។​

ថ្ងៃទី ៤: ឈៀងម៉ៃ-ទីក្រុងបាងកក

ម៉ោង ០៨:០០ ទ​ស្សនា​ប្រាសាទ​ដយ​សុធេព​ (​ប្រាសាទ​មាស​)​ ដែល​ស្ថិត​ នៅ​លើ​កំពូល​ភ្នំ​ និង​មាន​កម្ពស់​ជាង​៩១៥​ម៉ែត្រ​។​ ប្រាសាទ​ នេះ​ជា​បូជ​នីយ​ដ្ឋាន​ដ៏​ស័ក្កិ​សិទ្ធិ​ និង​ជា​កន្លែង​តម្កល់​ព្រះ​សា រី​រឹក​ធាតុ​ដែល​មាន​អាយុ​កាល​ជាង​ ៥០០​ឆ្នាំ​មក​ហើយ​។​
ម៉ោង ១៣:០០ បន្តទៅទស្សនារោងចក្រផលិត ផលិតផលធ្វើអំពីសូត្រ​និង​ ឈើ​ដ៏​ល្បី​បំផុត​រ​ប​ស់​ប្រទេស​ថៃ​ និង​ទ​ស្សនា​រោង​ច​ក្រ​ ផ​លិត​ក្រណាត់​ ដែល​ជា​រោង​ច​ក្រ​មួយ​ដ៏​ធំ​ក្នុង​ចំណោម​ រោង​ចក្រ​ធំៗ​បំផុត​នៅ​លើ​ពិភព​លោក​។
ម៉ោង ១៨:០០ ត្រលប់មកទីក្រុងបាងកកវិញតាមរថភ្លើងវីអាយភី។

ថ្ងៃទី ៥: ទស្សនាទីក្រុងបាងកក

ម៉ោង ០៩:០០ ប​ន្ទាប់ពីរ​ថ​ភ្លើង​បាន​ធ្វើដំណើរ​ម​ក​ដ​ល់ស្ថានីយនាទីក្រុង បាង​ក​ក ​ជូន​ទៅ​ទ​ស្សនា​ និង​ទិញ​ទំនិញ​នៅផ្សារ​ទំនើប​ ប​ន្ទាប់ម​ក​ចូលសម្រាកនៅសណ្ឋាគារ ។
ម៉ោង ១៣:០០ ទ​ទួល​ទាន​អាហារ​ថ្ងៃត្រង់រួច លោក​អ្នក​អាច​ស​ម្រាក​នៅ​ សណ្ឋា​គារ​ ឬ​លោក​អ្នក​អាច​ដើរ​កម្សាន្ត​ដោយ​សេរី​នៅ​ទី​ ក្រុង​បាង​កក​។​
-ពេលរាត្រីសម្រាកនៅសណ្ឋាគារ។

ថ្ងៃទី ៦: ទីក្រុងបាងកក-ក្រុងភ្នំពេញ

ម៉ោង ០៨:០០ ចេញ​ដំណើរ​ពីទីក្រុង​បាង​ក​ក ​ទៅកាន់ច្រក​ព្រំដែន​អ​ន្តរ​ ជាតិ​ថៃ​-​កម្ពុជា​(​ច្រក​ព្រំ​ដែន​អារ៉ាញ់​ប្រៈ​ថេត​-​ប៉ោយ​ប៉ែត​)
ម៉ោង ១១:០០ ត្រលប់​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ដោយ​ក្តី​រីក​រាយ​។

 

 

 



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 21 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 295988

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម