ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងកូឡាឡាំពួរ
ម៉ោង ០៩:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរ។
-ដំណើរមកដល់ទីក្រុងកូឡាឡាំពួរជូនទៅសណ្ឋាគារសម្រាក។
ម៉ោង ១៣:៣០ ជូនទៅទស្សនាទិដ្ឋភាពជុំវិញទីក្រុងកូឡាឡាំពួរ រួចបន្តទៅ ទស្សនាវិមានរដ្ឋសភា ទីលានឯករាជ្យ ព្រះរាជវាំង និងកំផែងជាតិ។
-ពេលរាត្រីជូនទៅសម្រាកក្នុងសណ្ឋាគារទីក្រុងកូឡាឡាំពួរ។
ថ្ងៃទី ២: ទីក្រុងកូឡាឡាំពួរ-សាន់វេឡាហ្គន
ម៉ោង ០៨:០០ ធ្វើដំណើរតាមរថយន្តទេសចរណ៍ទំនើប ឆ្ពោះទៅកាន់ មណ្ឌលកម្សាន្តសាន់វេឡាហ្គន ដែលជាមណ្ឌលកម្សាន្តដ៏ធំជាងគេនៅក្នុងក្រុងកូឡាឡាំពួរ។ លោកអ្នកអាចរីករាយជាមួយល្បែងកម្សាន្តជាច្រើនដូចជា ស្ពានយោលកាត់ជ្រលងភ្នំ រថភ្លើងលើអាកាស អាណាចក្រទឹក និងជិះស្គី លើទឹក៘
ម៉ោង ១៩:០០ ក្រោយពីទទួលទានអាហារពេលល្ងាចរួច ត្រលប់ទៅ សម្រាកនៅសណ្ឋាគារក្រុងកូឡាឡាំពួរ។
ថ្ងៃទី ៣: ទីក្រុងកូឡាឡាំពួរ-កំពូលភ្នំហ្គេនធីង
ម៉ោង ០៨:០០ ទស្សនារូងភ្នំខ្យល់ខ្មៅ និងភ្លក់រសជាតិតែរបស់ជនជាតិ ឥណ្ឌា ទស្សនាមជ្ឈមណ្ឌលផលិតនិលខ្មៅ និងលោហៈ។
ម៉ោង ១២:៣០ ទទួលទានអាហារថ្ងៃត្រង់រួច បន្តទៅកម្សាន្តភ្នំហ្គេនធីង ព្រមទាំងជិះកន្ត្រកខ្សែកាបកម្ពស់ ២,០០០ម៉ែត្រ គយគន់ទេសភាពដ៏ ប្រណិតឆ្ពោះទៅកាន់ទីក្រុងពពកវិលហ្គេនធីង។
-ទស្សនា និងកម្សាន្តលេងដោយសេរីនៅពិភពកាស៊ីណូ (ចំណាយប្រាក់) និងទស្សនាកម្សាន្តផ្ទះរន្ធត់ និងវិមានទឹកកក៘
ថ្ងៃទី ៤: ភ្នំហ្គេនធីង-រមណីយដ្ឋានអេហ្វាម៉ូសា
ម៉ោង ០៨:០០ ទស្សនាទេសភាពធម្មជាតិប្រជុំភ្នំ និងពពកហាក់ដូចជា សមុទ្រសាគរដ៏ស្រស់ស្អាត ថតរូបអនុស្សាវរីយ និងលេងកម្សាន្តនៅឧទ្យាន ភ្នំហ្គេនធីង។
ម៉ោង ១០:០០ ជិះកន្ត្រកខ្សែកាបចុះពីលើកំពូលភ្នំហ្គេនធីង។
ម៉ោង ១៣:០០ បន្តដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានអេហ្វាម៉ូសា ដែល ជារមណីយដ្ឋានដ៏ធំ សម្រាប់ការលំហែកាយរបស់ភ្ញៀវទេសចរមកពីគ្រប់ ទិសទី។
ម៉ោង ២០:០០ រីករាយជាមួយការសំដែងសិល្បៈក្រុម Cowboy Town របាំភ្លើងឥណ្ឌាស្បែកក្រហម ពាក់វែនតាភាពយន្ត ៤D និងរាត្រីខានីវិលព្រមទាំងទិដ្ឋភាពស្រស់បំព្រងនៃការសំដែងគ្រប់ជនជាតិ និងការបាញ់កាំ ជ្រួចដ៏ស្រស់ស្អាត។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារអេហ្វាម៉ូសា។
ថ្ងៃទី ៥: រមណីយដ្ឋានអេហ្វាម៉ូសា-ទីក្រុងកូឡាឡាំពួរ
ម៉ោង ០៨:០០ ធ្វើដំណើរត្រលប់មកទីក្រុងកូឡាឡាំពួរ ទស្សនាវិមាន ភានហូវ ថតរូបអនុស្សាវរីយនៅអគារភ្លោះ។
-ជូនទៅសម្រាកនៅសណ្ឋាគារក្រុងកូឡាឡាំពួរ។
ម៉ោង ១៣:០០ ទស្សនាពិភពបាតសមុទ្រ និងកម្សាន្តតាមផ្សារទំនើបនៅអគារភ្លោះ KLCC ដោយសេរី រហូតដល់អាហារពេលល្ងាចរួច ត្រលប់ទៅសម្រាកនៅសណ្ឋាគារវិញ។
ថ្ងៃទី ៦: ទីក្រុងកូឡាឡាំពួរ-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ ត្រលប់មករាជធានីភ្នំពេញវិញដោយក្តីរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |