១៦-ប្រទេសឥណ្ឌូនេស៊ី-កោះបាលីnbsp៥ថ្ងៃ ៤យប់ / 836$
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-កោះបាលី​

ម៉ោង ១០:០០ ជួប​ជុំគ្នានៅព្រលាន​យ​ន្តហោះអ​ន្តរ​ជាតិភ្នំពេញ ចេញ​ដំ​ណើរ​ឆ្ពោះ​ទៅ​កាន់​កោះ​បា​លី​។​
ម៉ោង ១៧:៣០ ដំណើរ​ម​ក​ដ​ល់កោះបាលី ជូន​ទៅទ​ទួល​ទាន​អាហារពេល​ ​ល្ងា​ច​ ដោយ​មាន​ការ​សំដែង​សិល្បៈរ​ប​ស់ជ​ន​ជាតិឥ​ណ្ឌូនេ​ស៊ី​ រួច​ទ​ស្សនា​ទេស​ភាព​ដ៏ស្រស់​ស្អាត​ជុំ​វិញ​កោះ​នា​ពេល​ រាត្រី​ និង​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​​

ថ្ងៃទី ២: តំបន់បន្ទុះភ្នំភ្លើង-កុលសម្ព័នដើមកោះបាលី​

ម៉ោង ០៨:០០ ធ្វើដំណើរ​ទៅ​ទ​ស្សនាភូមិជ​ន​ជាតិដើម​ត្រុន​យ៉ាន ជា​ភូមិ​ បុរាណ​មួយ​ដែល​មាន​អាយុ​កាល​រាប់​រ​យ​ឆ្នាំ​ និង​មាន​ជ​ន​ ជាតិ​ដើម​បាលី​រស់​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។​
-ទ​ស្សនាប​ន្ត ការ​សំដែង​រ​បាំប្រពៃណីរ​ប​ស់អ្នក​ភូមិបាទូប៊ូ ឡាងនិង​ម​ជ្ឈម​ណ្ឌល​សិប្បក​ម្មច​ម្លាក់​ថ្ម​ ទស្សនា​ឧ​ប​ក​រ​ណ៍​សិប្ប​ក​ម្មសេ​លុក​ដ៏​ល្បី​រ​ប​ស់​ជាង​មាស​ និង​ជាង​ប្រាក់​ ទស្សនា​ប្រាសាទ​បាទួ​ន​ និង​មជ្ឈ​មណ្ឌល​សិប្ប​កម្ម​ឈើ​ភូមិ​ ម៉ាស​ រួច​បន្ត​ទៅ​ទស្សនា​រមណីយ​ដ្ឋា​ន​ដ៏​ល្បី​ល្បាញ​ និង​ មាន​ប្រជា​ប្រិយ​ភាព​របស់​កោះ​បាលី​ គិន​តា​មានី​ ព្រម​ទាំង​
ទស្សនា​ភ្នំ​ភ្លើង​ Mt​-​Batur ​។​
ម៉ោង ១៤:០០ ទស្សនា​សំណង់​បុរាណ​គូ​ណុង​កាវី ដែលបានរកឃើញក្នុង​ ស​.ត​ទី​១០​ ទស្សនា​មជ្ឈ​មណ្ឌល​រូប​គំនូរ​យូ​ប៊ុ​ត​ ។​
-ពេល​ល្ងាច​ត្រល​ប់ម​ក​កាន់កោះបាលីវិញ ទ​ស្សនាទេស ភាព​ពេល​រាត្រី​ រួច​ជូន​ទៅ​សម្រាក​នៅ​សណ្ឋាគារ​។​

ថ្ងៃទី ៣: កោះ​បាលី​-កីឡាលើទឹក-របាំភ្លើង

ម៉ោង ០៨:០០ ទ​ទួល​ទាន​អាហារ​ពេល​ព្រឹក​រួច ទ​ស្សនា និង​ទិញ​ទំនិញ តាមផ្សារ​ដោយ​សេរី​។​
ម៉ោង ១០:០០ ធ្វើដំណើរ ទៅទស្សនាឆ្នេរសមុទ្រភាគខាងត្បូងកោះ​បា​លី​ ដើម្បី​លេង​ក​ម្សាន្ត​ជា​មួយ​កីឡា​លើ​ទឹក​ដូច​ជា​៖​ ជិះម៉ូតូទឹក ស្ទូចត្រី មុជទឹក ជិះម៉ូតូសណ្តោង​ (​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​) ​
ម៉ោង ១៥:០០ ប​ន្តទៅ​ទ​ស្សនារូប​សំណាក​ GW​K​ ដែល​ធំជាង​គេ​ និង ​មាន​ក​ម្ពស់​ ៣​៧​៥ម៉ែត្រ នៅ​កោះ​បាលី​ និង​ទ​ស្សនាប្រាសាទ​យូលូវ៉ាទូ ដែល​ស្ថិត​នៅលើផ្ទាំង​ថ្ម​លើ​កំពូល​ភ្នំ​ ព្រម​ ទាំង​គ​យ​គ​ន់​ទិដ្ឋ​ភាព​ព្រះ​អាទិត្យ​អ​ស្តង្គតដ៏​ស្រស់​ស្អាត​ និង ការ​សំដែង​របាំ​របស់​ជន​ជាតិ​បាលី​។​

ថ្ងៃទី ៤: កោះបាលី-ប្រាសាទប៊ែដូហ្គាល់

ម៉ោង ០៨:៣០ ជូន​ទៅទ​ស្សនាប្រាសាទ​ស័ក្តិសិទ្ធិ ប៊ែដូ​ហ្គាល់​ និង​តំប​ន់ ខ្ពង់រាប​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​គួរ​ឲ្យ​ទាក់​ទាញ​ និងគយ​គន់​ទេស​ភាព​ចំការ​ផ្លែស្ត្រ័បឺ​រី​ដ៏​ធំ​ និង​ស្រស់​ស្អាត​។​
-ប​ន្ត​ទៅទ​ស្សនាប្រាសាទអ៊ូឡុង​ដានូប៊ែដូហ្គាល់ ដែល​ជា ប្រាសាទ​ស័ក្តិសិទ្ធិ​ស​ម្រាប់​ពិធី​បួង​សួង​រ​ប​ស់​ជ​ន​ជាតិ​ ក្នុង​ តំបន់​ផង​ដែរ​។​
ម៉ោង ១៤:០០ បន្តទៅទស្សនាប្រាសាទតាម៉ាអាយុន និង​ទៅ​ទស្សនា​ព្រះ​ អាទិត្យ​អស្ត​ង្គត​នៅ​ប្រាសាទ​តា​ណា​ឡុត​ ។​
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។

ថ្ងៃទី ៥: កោះបាលី-រាជធានីភ្នំពេញ

ម៉ោង ០៨:០០ ក្រោយពីទទួលទានអាហារពេលព្រឹក​រួច​ ជូនដំណើរ​ទៅ​ កាន់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​កោះ​បាលី​ ដើម្បី​ធ្វើដំណើរ ត្រល​ប់ម​ក​កាន់រាជ​ធានីភ្នំពេញ​វិញ ពោរ​ពេញ​ដោយ​ក្តី សោម​នស្ស​រីក​រាយ​។

 

 

 



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 18 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 296027

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម