២០-ប្រទេសចិន ប៉េកាំង-មហាកំផែង-សៀងហៃnbsp៧ថ្ងៃ ៦យប់/1099$
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងប៉េកាំង   ​

ម៉ោង ០៨:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ​ចេញ​ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ប៉េ​កាំង​។​
ម៉ោង ១៦:៣០ ដំណើរ​ម​ក​ដ​ល់ទីក្រុង​ប៉េកាំង ជូន​ទៅទ​ស្សនា​ទី​ក្រុង​ប៉េ​កាំង​ និង​ការ​សំដែង​សិល្បៈ​ក្បាច់​គុន​ចិន​ ព្រម​ទាំង​សៀក​រ​ហ​ស្សក​ម្ម​​ដ៏​អស្ចារ្យ​។​
-ពេលរាត្រីជូនទៅសម្រាកក្នុងសណ្ឋាគារទីក្រុងប៉េកាំង។

ថ្ងៃទី ២: ទីក្រុងប៉េកាំង-វិមានមេឃធានអានមិន   ​

ម៉ោង ០៨:០០ ទ​ស្សនាវិមាន​មេឃ​ធាន​អាន​មិន ព្រះរាជ​វាំង​បុរាណ​ចិន​គូ​កុង​ ដែល​មាន​ប្រវត្តិ​សាស្ត្រ​ក្នុង​សម័យ​កាល​អាណា​ចក្រ​ម៉េង​ និង​ឆេង​។​
ម៉ោង ១៤:០០ បន្តទៅទស្សនាព្រះរាជវាំង​សម្រាប់​រដូវ​ក្តៅ​ និង​ជិះ​ទូក​លេង​ កម្សាន្ត​តាម​ដង​ស្ទឹង​គុន​មីង​យ៉ាង​ស្រស់​ស្អាត​ ទស្សនា​វិហារ​ធាន​ថាន​ ជា​ កន្លែង​សម្រាប់​ស្តេច​ចិន​ធ្វើ​ពិធី​សាសនា​សុំ​ទឹក​ភ្លៀង​។​
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។

ថ្ងៃទី ៣: ទីក្រុងប៉េកាំង-មហាកំផែង

ជូន​ទៅទ​ស្សនាម​ហាកំផែង​ចិនដែល​ជាអ​ច្ឆរិយ​វ​ត្ថុមួយ​នៅលើពិភ​ព​លោក ដែល​មាន​ប្រវែង​រាប់​ពាន់​គីឡូ​ម៉ែត្រ​ និងមានប្រវត្តិរាប់ពាន់ឆ្នាំ។ គយគន់ទេស ភាព​គួរ​ឲ្យ​ទាក់​ទាញ​អារ​ម្មណ៍​ពី​លើ​កំពូល​មហា​កំផែង​។​
ម៉ោង ១៤:០០ បន្ទាប់មកជូនទៅទស្សនាពហុកីឡាដ្ឋានជាតិអូឡាំពិក​រា​ង​ សម្បុក​ចាប​ និង​រាង​គូប​ និង​ជូន​ដើ​រ​ទិញអី​​វ៉ាន់​ដោយ​សេរី​តាម​វិថី​វ៉ាង​ហ្វូ​ជីង​ និង​វិថី​ដុង​ហ័រ​មីន​ និង​ជូន​ទៅ​សម្រាក​នៅ​សណ្ឋាគារ​ក្រុង​ប៉េ​កាំង​។​

ថ្ងៃទី ៤: ទីក្រុងប៉េកាំង-ទីក្រុងហាងចូវ   ​

ម៉ោង ០៨:០០ ជូន​ទៅជិះទូក​ក​ម្សាន្តលេង​តាម​ដ​ង​ស្ទឹង​ប​ស្ចឹម ទ​ស្សនា​ ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​តាម​ដ​ង​ស្ទឹង​ ទ​ស្សនា​អារាម​យូ​ហ្វៃ អារាម​លីវ​ហឺ ដែល មានព្រះពុទ្ធរូប​កម្ពស់​ជាង​៥០​ម៉ែត្រ​។
ម៉ោង ១៤:០០ ទស្សនាប្រាសាទឡុងជីង និង​ជូន​ទៅ​ទស្សនា​ចំការ​តែ​ និង​ ភ្លក់​រស​ជាតិ​តែ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។​​
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងហាងចូវ។

ថ្ងៃទី ៥: ទីក្រុងហាងចូវ-ស៊ូចូវ   ​

ម៉ោង ០៨:០០ ធ្វើដំណើរឆ្ពោះទៅទីក្រុងស៊ូចូវ។
ម៉ោង ១៤:០០ ជូន​ទៅទ​ស្សនាព្រះវិហារ​ហាន​សាង ដែល​មាន​ប្រវ​ត្តិរាប់ ពាន់​ឆ្នាំ​ និង​បន្សល់​ទុក​នូវ​សិលា​ចា​រឹ​ក​ និង​ជួង​ដ៏​ធំ​។​
-ប​ន្តទៅទ​ស្សនាឧ​ទ្យាន​កំពូល​ភ្នំខ្លា សួន​ក​ម្សាន្តរាជ​សីហ៍​ ដែល​មាន​ទេស​ ភាព​ដ៏​ស្រស់​ស្អា​ត​ និង​រូប​សំណាក​ផ្សេង​ៗ​គ្នា​គួរ​ឲ្យ​ទាក់​ទាញ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។

ថ្ងៃទី ៦: ស៊ូចូវ-ទីក្រុងសៀងហៃ

ម៉ោង ០៨:០០ ធ្វើដំណើរ​ដោយរថយន្តឆ្ពោះទៅទីក្រុងសៀងហៃ។
ម៉ោង ១៤:០០ ជូន​ទៅទ​ស្សនា អ​គារ​ម​ជ្ឈម​ណ្ឌល​ហិ​រ​ញ្ញវ​ត្ថុពិភ​ព​លោក​មាន​កម្ពស់​ ៩៤​ជាន់​ ខ្ពស់​ជាង​គេ​នៅ​ក្រុង​សៀង​ហៃ និងឡើងទស្សនាលើ ប៉មទូរទស្សន៍​គយ​គន់​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៃ​ទី​ក្រុង​សៀង​ហៃ​ ទស្សនា​ ឧទ្យានយូ ឆ្នេរសមុទ្រសៀងហៃ និងដើរទិញអីវ៉ាន់ដោយ​សេរី​នៅ​វិថី​ណាន​ ជីង​។​
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងសៀងហៃ។​

ថ្ងៃទី ៧: ទីក្រុងសៀងហៃ-រាជធានីភ្នំពេញ

ម៉ោង ០៨:០០ ជូនទៅទស្សនាព្រះវិហារចេងហួន។
ម៉ោង ១០:០០ ជូន​ដំណើរ​ទៅកាន់ព្រលាន​យ​ន្តហោះក្រុង​សៀង​ហៃ ត្រលប់​មក​កាន់រាជ​ធានី​ភ្នំពេញ​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​នាំ​មក​នូវ​អនុស្សា​វរីយ​ដ៏​សប្បាយ​រីករាយដែលមិនអាច​បំភ្លេច​បាន​។​

 

 

 



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 11 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 296013

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម