២១-ប្រទេសចិន មហាកំផែង-សៀងហៃ-គួយលីងnbsp១០ថ្ងៃ ៩យប់ / 1299$
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងប៉េកាំង  

ម៉ោង ០៨:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ​ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ប៉េ​កាំង​។​
ម៉ោង ១៦:៣០ ដំណើរ​ម​ក​ដ​ល់ទីក្រុង​ប៉េកាំង ទ​ទួល​ស្វាគ​ម​ន៍យ៉ាង​ក​ក់ ក្តៅពីម​គ្គុទ្ទេស​ក៍​ដ៏​ចំណាន​ រួច​ប​ន្តដំណើរ​តាម​រ​ថ​យ​ន្ត ដោយឆ្លងកាត់មហាវិថីធំៗ និងទស្សនាទស្សនីយភាព​ដ៏​ ស្រស់​ស្អាត​នាទី​ក្រុង​ប៉េ​កាំង​ និង​ទ​ស្សនាការ​ស​ម្តែង សិល្បៈក្បាច់គុនចិនព្រមទាំងសៀករហស្សកម្ម​ដ៏​អស្ចារ្យ​។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារទីក្រុងប៉េកាំង។

ថ្ងៃទី ២: ទីក្រុងប៉េកាំង-វិមានមេឃធានអានមិន

ម៉ោង ០៨:០០ ទ​ស្សនាវិមាន​មេឃ​ធាន​អាន​មិន ព្រះ​រាជ​វាំង​បុរាណ​ចិន​ គូ​កុង​ ដែល​មាន​ប្រវត្តិ​សាស្ត្រ​ក្នុង​សម័យ​កាល​អាណា​ចក្រ​ ម៉េង​ និង​ឆេង​។​
ម៉ោង ១៤:០០ ប​ន្ត​ទៅ​ទ​ស្សនា​ព្រះ​រាជ​វាំង​ស​ម្រាប់រ​ដូវ​ក្តៅ​ ​និង​ជិះ​ទូក​ លេង​ក​ម្សាន្ត​តាម​ដ​ង​ស្ទឹង​គុន​មីង​យ៉ាង​ស្រស់​ស្អាត​ ទស្ស​នា​វិហារ​ធាន​ថាន​ ជា​ក​ន្លែង​ស​ម្រាប់​ស្តេច​ចិន​ធ្វើ​ពិធី​ សាសនា​សុំ​ទឹក​ភ្លៀង​។​
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។​

ថ្ងៃទី ៣: ទីក្រុងប៉េកាំង-មហាកំផែង 

ម៉ោង ០៨:០០ ជូនទៅទស្សនាមហាកំផែងចិន ដែលជាអច្ឆរិយវត្ថុមួយ ក្នុង​ចំណោម​អ​ច្ឆរិយ​វ​ត្ថុ​ទាំង​ប្រាំ​ពីរ​ ​នៅលើពិភ​ព​លោក ដែល​មាន​ប្រវែង​រាប់ពាន់គីឡូម៉ែត្រ និង​មាន​ប្រវ​ត្តិ​រាប់​ ពាន់​ឆ្នាំ​។​ គ​យ​គ​ន់​ទេស​ភាព​គួរ​ឲ្យ​ទាក់​ទាញ​អារ​ម្មណ៍ ពីលើកំពូលមហា​កំផែង​។​
ម៉ោង ១៤:០០ ប​ន្ទាប់ម​ក​ ជូន​ទៅទ​ស្សនាព​ហុកីឡាដ្ឋាន​ជាតិអូឡាំពិក រាង​សម្បុក​ចាប​ និង​រាង​គូប​ ពី​ខាង​ក្រៅ​ និង​ជូន​ដើរ​ទិញ​ អីវ៉ាន់​ដោយ​សេរីតាមវិថីវ៉ាងហ្វូជីង និងវិថីដុងហ័រមីន។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។

ថ្ងៃទី ៤: ទីក្រុងប៉េកាំង-ទីក្រុងសៀងហៃ-ស៊ូចូវ

ម៉ោង ០៧:០០ ជូន​ដំណើរ​ទៅកាន់ព្រលាន​យ​ន្តហោះប៉េកាំងឆ្ពោះទៅ កាន់ទីក្រុងសៀងហៃ។
ម៉ោង ១៤:០០ ជូនទៅទស្សនា និងកម្សាន្តលេងនៅសួនកម្សាន្តជ្រលង​រីក​រាយ​ ដែល​លោក​អ្នក​អាច​លេង​ជា​មួយ​នឹង​ល្បែង​កម្សាន្ត​ប​ច្ចេកវិជ្ជា​ទំនើប​ៗ​ដូច​ជា​ ជ្រលង​ក្រោម​ដី​ ផ្ទះ​ទឹក​ក​ក វិមាន​សួគ៌​ កន្ត្រក​ខ្សែ​កាប​ រទេះ​ភ្លើង​ក្រឡាប់​ចាក់​ និង​ការ​សម្តែង​ភាព​អស្ចារ្យជាច្រើនទៀត ​(ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​)​
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងសៀងហៃ។

ថ្ងៃទី ៥: ទីក្រុងសៀងហៃ-ស៊ូចូវ

ម៉ោង ០៨:០០ ជូន​ទៅទ​ស្សនា អ​គារ​មជ្ឈមណ្ឌលហិរញ្ញវត្ថុ​ពិភព​លោក​ ដែល​មាន​កម្ពស់​ ៩​៤​ជាន់​ ខ្ពស់​ជាង​គេ​នៅ​ក្រុង​សៀង​ហៃ​ និង​ឡើង​ទៅទ​ស្សនា​លើ​ប៉ម​ទូរ​ទស្សន៍​​គយ​គន់​ទេស​ភា​ព​ ដ៏​ស្រស់​ស្អាត​នៃ​ទី​ក្រុង​សៀង​ហៃ​ ទ​ស្សនា​ប​ន្តឆ្នេរ​សមុទ្រ​ សៀង​ហៃ​ដែល​មាន​ទេស​ភាព​ស្រស់​ត្រកាល​ ហាង​ល​ក់​ គុជ​ខ្យង​ និង​ដើរ​ទិញ​អី​វ៉ាន់​ដោយ​សេរី​នៅ​វិថី​ណាន​ជីង​  និង​វិថី​ជីង​ហួន​មៀវ​។​
ម៉ោង ១៤:០០ ធ្វើដំណើរដោយរថយន្តឆ្ពោះទៅកាន់ទីក្រុងស៊ូចូវ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងស៊ូចូវ។

ថ្ងៃទី ៦: ទីក្រុងស៊ូចូវ-ទីក្រុងហាងចូវ

ម៉ោង ០៨:០០ ជូនទៅទស្សនា ព្រះវិហារហានសាង ដែលមានប្រវត្តិរាប់ ពាន់ឆ្នាំ និង​ប​ន្សល់ទុក​នូវ​សិ​លា​ចា​រឹក​ និង​ជួង​ដ៏ធំ។លោកអ្នក​អាច​បួង​សួង​សុំសេច​ក្តីសុខ​នៅទីនោះផ​ង​ដែរ។
-បន្តទៅទស្សនាសួនកម្សាន្តរាជសីហ៍ ដែលមាន​ទេស​ភាព​ ដ៏​ស្រស់​ស្អាត​ និង​រូប​សំណាក​ផ្សេង​ៗ​គ្នា​គួរ​ឲ្យ​ទាក់​ទាញ​។​ ចូល​រួម​ទស្សនា​ កា​រ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​ធ្វើ​ពី​សូត្រ​ ដង្កូវ​នាង​។​
ម៉ោង ១៤:០០ បន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហាងចូវ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងហាងចូវ។

ថ្ងៃទី ៧: ទីក្រុងហាងចូវ-គួយលីង 

ម៉ោង ០៨:០០ ទ​ស្សនាប្រាសាទ​យូហ្វៃ ដែល​អាច​ឲ្យលោក​អ្នក​ទ​ស្សនា​ បាន​យ៉ាង​ច្បាស់នូវ​ ​អារាម​លីវ​ហឺ​ ដែល​មាន​ព្រះ​ពុទ្ធ​រូប​ កម្ពស់​ជាង​ ៥០​ម៉ែត្រ​ និង​មាន​ប្រវត្តិ​សាស្ត្រ​ទាក់​ទង​ទៅ​ នឹង​រជ្ជ​កាល​ស្តេច​ម៉េង​ និង​ឆេង​ (​ទស្សនា​ពី​ខាង​ក្រៅ​)​។​
ម៉ោង ១៤:០០ ជូនទៅជិះទូកកម្សាន្តលេងលើស្ទឹងបស្ចឹម ទស្សនា​ទិដ្ឋ​ ភាព​ដ៏​ស្រស់​បំព្រង​តាម​ដង​ស្ទឹង​។​
ម៉ោង ១៩:៣០ ជូនទៅព្រលានយន្តហោះក្រុងហាងចូវ ធ្វើដំណើរបន្តទៅ កាន់ក្រុង​គួយ​លីង​។​
-ពេល​ទៅដ​ល់ ជូន​ទៅស​ម្រាក​នៅស​ណ្ឋាគារ​ក្រុង​គួយ លីង។

ថ្ងៃទី ៨ : ទស្សនាក្រុងគួយលីង-ក្រុងយ៉ាងស័រ

ម៉ោង ០៨:០០ ជូនទៅទស្សនា ភ្នំប្រមោយដំរី  ភ្នំហ៊្វូប៉ រូងថ្មលូទី ឧទ្យាន លីវសានចៀ។
ម៉ោង ១៤:០០ បន្តដំណើរតាមរថយន្តទៅកាន់ទីក្រុងយ៉ាងស័រ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងយ៉ាងស័រ។

ថ្ងៃទី ៩ : ក្រុងយ៉ាងស័រ-ក្រុងគួយលីង

ម៉ោង ០៨:០០ ជូន​ទៅជិះទូក​ក​ម្សាន្តនៅទ​ន្លេលីជាំង និង​ទ​ស្សនាភូមិ ស៊ីង​ភីង រូង​ភ្នំអ៊ីង​ចឺ​យាន​ បឹង​ឡុង​សាន​ ច្រក​ទ​ក្សិណ ស្ពានជាគូ និងជូនដើរទិញឥវ៉ាន់ដោយសេរីនៅវិថីស៊ីជា។
ម៉ោង ១៤:០០ ជូន​ដំណើរ​តាម​រ​ថ​យ​ន្ត វិល​ត្រល​ប់ម​ក​កាន់​ទី​ក្រុង​គួយ​ លីង​វិញ ​រួច​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​នា​ពេល​រាត្រី​។​

ថ្ងៃទី ១០ : ក្រុងគួយលីង-ក្វាងចូវ-រាជធានីភ្នំពេញ

ម៉ោង ០៨:០០ ជូន​ដំណើរ​ទៅកាន់ព្រលាន​យ​ន្តហោះ​ក្រុង​គួយ​លីងដើម្បី ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ក្វាង​ចូវ​។​
ម៉ោង ១១:០០ ទស្សនា និងទិញទំនិញដោយសេរីនៅវិថីសានឈីជឺ និង វិថីប៉េកាំង។
ម៉ោង ១៤:០០ ជូន​ដំណើរ​ទៅ​កាន់​ព្រលាន​យ​ន្ត​ហោះ​ក្រុង​ក្វាង​ចូវ​ត្រលប់​ មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​ នាំ​ម​ក​នូវ​អ​នុស្សា​វ​រីយ​ដ៏​ស​ប្បាយ​រីក​រាយ​ដែល​មិន​អាច​ បំភ្លេច​បាន​។​

 





 

 



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 13 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 295980

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម