ដំណើរកម្សាន្តរបស់ក្រុមវេជ្ជបណ្ឌិតកម្ពុជា ទៅកាន់ខេត្តបៃលិន
និងខេត្តបាត់ដំបង ឧបត្ថម្ភដោយក្រុមហ៊ុន “Pfizer”
កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ បានដឹកនាំក្រុមវេជ្ជបណ្ឌិតកម្ពុជាចំនួន៦៩នាក់ ក្នុងនោះមានក្មេងចំនួន៣នាក់ ទៅកម្សាន្តនៅខេត្តបៃលិន និងខេត្តបាត់ដំបង រយៈពេល៣ថ្ងៃ ២យប់។ នៅក្នុងនោះដោយមានការឧបត្ថម្ភពីក្រុមហ៊ុន DKSH (Cambodia) Ltd. “Pfizer” ការធ្វើដំណើរទស្សនកិច្ចនេះបានចូលទៅទស្សនា នូវតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត អេកូទេសចរណ៍ធម្មជាតិ និងកែច្នៃមួយចំនួនដូចជា៖ តំបន់សេដ្ឋកិច្ចច្រកព្រំដែនព្រំ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ចំការខ្នុរ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ ឬអូតាវៅ រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទភ្នំបាណន និងការផលិតស្រាទំពាំបាយជូរ របស់ខែ្មរនៅក្នុងស្រុកបាណនខេត្តបាត់ដំបងជាដើម។
នៅថ្ងៃទី១៨ ដំណើរទស្សនកិច្ចនេះ បានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពសប្បាយរីករាយដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |