ដំណើរកម្សាន្តរបស់សិស្សានុសិស្ស នៃ វិទ្យាស្ថានប៊ែលធីអន្តរជាតិ
ទៅកាន់ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ
ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុន ប៊ែលធីទេសចរណ៍ បានដឹកនាំដំណើរកម្សាន្តរបស់សិស្សានុសិស្សនៃវិទ្យាស្ថាន ប៊ែលធីអន្តរជាតិ សាខាទី៣ ៥ ៦ ៧ ៨ និងទី១០ ទៅទស្សនាកម្សាន្តនូវតំបន់រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ និងកែច្នៃមួយចំនួនដូចខាងក្រោម៖
-ខេត្តតាកែវៈ ធ្វើដំណើរទៅទស្សនារមណីយដ្ឋានមួយចំនួនដូចជា ប្រាសាទភ្នំជីសូរ ឧទ្យានសួនសត្វភ្នំតាម៉ៅ ប្រាសាទភ្នំតាម៉ៅ រួចបន្តទៅទស្សនារមណីយដ្ឋានទន្លេបាទី ប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ។
-ខេត្តកែប និងកំពតៈ ធ្វើដំណើរទៅទស្សនារមណីយដ្ឋាន ឧទ្យានជាតិឆ្នេរកែប ទេសភាពជុំវិញក្រុងកែប រមណីយដ្ឋានភ្នំសរសៀរ ទស្សនាជុំវិញក្រុងកំពត។
-ខេត្តព្រះសីហនុៈ ធ្វើដំណើរទៅទស្សនា និងងូតទឹកលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរអូរឈើទាល រួចបន្តទស្សនាឆ្នេរសុខា ឆ្នេរឯករាជ្យ ស្ពានតេជោមរកត ឆ្នេរដើមជ្រៃ និងកំពង់ផែក្រុងព្រះសីហនុ ។ល។
ដំណើរកម្សាន្តនេះក្រុមហ៊ុនប៊ែលធីទេសចរណ៏បានរៀបចំរថយន្ត៤៥កៅអីសេរីថ្មីទំនើប ដែលបំពាក់នូវឧបករណ៏ទំនើបៗក្នុងរថយន្តដូចជា វីឌីអូអិលស៊ីឌីខ្នាតធំ៣២អ៊ិញ ឧបករណ៏ច្រៀងចម្រៀងខារ៉ាអួខេ និងមានបំពាក់ប្រព័ន្ធWIFIនៅក្នុងរថយន្តទៀតផង ។ នៅថ្ងៃដដែលនោះផងដែរដំណើរកម្សាន្តក៍បានធ្វើដំណើរត្រលប់មកដល់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព និងពាំនាំមកវិញនូវភាពសប្បាយរីករាយមិនអាចបំភ្លេចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |