ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គលិកក្នុងឱកាសបុណ្យ

ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌលស​ន្និបាត និងពិព័រណ៍កោះពេជ្រ

រសៀល​ថ្ងៃ​ទី​០៩ ខែ​មេ​សា ឆ្នាំ​២០១៦​ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ប៊ែល​ធី​ គ្រុប​ បាន​ប្រា​រព្ធ​ពិ​ធី​ ជប់​លៀង​ជួប​ជុំ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ សរុប​ចំ​នួន​ ១​.​៧៤៥​នាក់ ដើម្បី​អប​អរ​សារ​ទរ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ ​ក្រោម​អ​ធិបតី​ភាព​ ឯក​ឧ​ត្តម​ លី ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​។

ឯក​ឧ​ត្តម​ លី ឆេង បាន​ថ្លែ​ង​នូវ​ការ​កោត​សរ​សើរ​ចំ​ពោះ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់ ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែងយក​អស់​ ​កម្លាំង​ចិត្ត ​កម្លាំង​កាយ ​គោ​រព​ច្បាប់​រដ្ឋ​បាន​ត្រឹម​ត្រូវ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​តាម​ផ្នែក​នី​មួយៗ​បាន​យ៉ាង​ល្អ​ប្រ​សើរ​ ដើម្បី​ចូល​រួម​ចំ​ណែក​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​។ ឯក​ឧត្តម​ ក៏​បាន​លើកឡើង​ពី​ការ​រីក​ចម្រើន​របស់​ប៊ែល​ធី​ គ្រុប ​ក្នុង​រយៈ​ពេល ​១៣​ឆ្នាំ​កន្លង​មក​នេះ​ ចាប់​តាំង​ពី​ប៊ែល​ធី ​តែ​មួយ​ទី​តាំង​ រហូត​ដល់​បច្ចុ​ប្បន្ន​ មាន​១៩​ទី​តាំង​ ក្នុង​នោះ​០១​ទី​តាំង​ គឺ​ជា​សា​កល​វិ​ទ្យា​ល័យ​ ​ប៊ែល​ធី ​អន្តរ​ជាតិ​ និង​១​៨​ទី​តាំង​ទៀត​ ជា​សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិឯក​ឧត្តម​ ក៏​បាន​មាន​ប្រ​សា​សន៍​បន្ថែម​ទៀត​ថា​​យើង​បាន​បញ្ជូល​ កម្ម​វិ​ធី​សិក្សា​បន្ថែម​ធំ​ៗ​ ចំ​នួន​ សម្រាប់​ថ្នាក់​ចំ​ណេះ​ទូ​ទៅ​ និង​ភា​សា​អង់​គ្លេស​ទូ​ទៅ​ រួម​មាន​៖​ ទី​១​.កម្ម​វិ​ធី​បង្កើន​ចំ​ណេះ​ដឹង​ទូ​ទៅ ​ទី​២​.កម្ម​វិ​ធី​ពង្រឹង​ស្មារ​តី​ ទី​៣​.​កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា​ ទី​៤​.កម្ម​វិ​ធី​សិក្សា​តាម​ទូរ​ទស្សន៍​ ទី​៥​.​កម្ម​វិ​ធី​ប្រ​ឡង​សំ​ណេរ​ ទី​៦.​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​គណិត​វិ​ទ្យា​ និង​ទី​៧​.កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ទេព​កោ​សល្យ​ ហើយ​កម្ម​វិ​ធី​នី​មួយ​ៗ​បាន​ចែក​ជា​៖-​ទី​I​.កម្ម​វិ​ធី​បង្កើន​ចំ​ណេះ​ដឹង​ទូ​ទៅ​ រួម​មាន​៖-​សិស្ស​ថ្នាក់​ទី៩​សិក្សា​ពី​ទស្សន​ទាន​ព្រះ​ពុទ្ធ​សា​ស​នា​ -​សិស្ស​ថ្នាក់​ទី​១០​ សិក្សា​ពី ​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ​ និង​ច្បាប់​ច​រា​ចរណ៍​ផ្លូវ​គោក-​សិស្ស​ថ្នាក់​ទី​១១​ សិក្សា​ពី​ ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​ និង​ជម្ងឺ​អេដស៍ ​-​សិស្ស​ថ្នាក់​ទី​១​២សិក្សា​ពី ​ច្បាប់​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ និង​តួ​នា​ទី​យុវ​ជន​នៅ​ក្នុង​សង្គម​-​ទី​II​.​ កម្ម​វិ​ធី​ពង្រឹង​ស្មា​រតី​ រួម​មាន​៖​

-​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​-​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់គ្លេស ​-​វេ​ទិ​កា​ជ​ជែក​ពិ​ភាក្សា​ជា​សា​ធា​រណៈ-​ទី​III.កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា រួម​មាន​៖​-ថ្នាក់​ទី​៤​ ទី​៥​ ខ្មែរ​ និង​ ភា​សា​អង់​គ្លេស​ Level4-5 ​ទស្សនៈ​កិច្ច​ព្រះ​ប​រម​រាជ​វាំង​​-​ថ្នាក់​ទី​៦ ខ្មែរ និង ​ភា​សា​អង់​គ្លេស​ Level​ 6 ​ទស្សនៈ​កិច្ច​សារ​មន្ទីរ​ជាតិ ​-​ថ្នាក់​ទី​៧​ ខ្មែរ​ និង ​ភា​សា​អង់​គ្លេស​ Level 7 ​ទស្សនៈ​កិច្ច​សា​រមន្ទីរឧ​ក្រិដ្ឋ​កម្ម​ប្រ​ល័យ​ពូជ​សា​សន៍​ទួល​ស្លែង​-​ថ្នាក់​ទី​៨​ ខ្មែរ​ និង​ ភា​សា​អង់​គ្លេស​ Level 8 ​ទស្សនៈ​កិច្ច​មជ្ឍ​មណ្ឌល​ប្រ​ល័យ​ពូជ​សា​សន៍​ជើង​ឯក​-​ថ្នាក់​ទី​៩​ ខ្មែរ​ និង​ ភា​សា​អង់​គ្លេស​ Level 9​ទស្សនៈ​កិច្ច​សា​រម​ន្ទីរ​ជាតិ​ និង​រម​ណីយ​ភ្នំ​តា​ម៉ៅ​-​ថ្នាក់​ទី​១០​ ខ្មែរ​ និង ភា​សា​អង់​គ្លេស​ Level 10 ​ទស្សនៈ​កិច្ច​ព្រះ​បរម​រាជ​វាំង​ និង​ ភ្នំ​ព្រះ​រាជ​ទ្រព្យ​ឧ​ត្តុង្គ​-​ថ្នាក់​ទី​១១​ខ្មែរ​ និង​ ភា​សា​អង់​គ្លេស ​Level 11 ​ទស្សនៈ​កិច្ច​សា​រមន្ទីរ​ប្រ​ល័យ​ពូជ​សា​សន៍​ទួល​ស្លែង​ និង​រម​ណីយ​ដ្ឋាន​ ភ្នំ​សន្ទុក​​-​ថ្នាក់​ទី​១២​ខ្មែរ​ និង​ ភា​សា​អង់​គ្លេស​ Level 12 ទស្សនៈ​កិច្ច​មជ្ឍម​ណ្ឌល​ប្រ​ល័យ​ពូជ​សា​សន៍​ជើង​ឯក​ និង​ប្រា​សាទ​សម្បូរ​ព្រៃ​គុក-​ទី​IV​.​ កម្ម​វិ​ធី​សិក្សា​តាម​ទូរ​ទស្សន៍​៖​ សិស្ស​បាន​សិក្សា​ពី​ចំ​រៀង​ខ្មែរ​-​អង់​គ្លេស​ រឿង​និ​ទាន​ និង​ទស្សនៈ​វា​គ្មិន​ល្បី​ៗ-​ទី​V​.​ កម្ម​វិ​ធីប្រ​ឡង​សំ​ណេរ​៖​ សិស្ស​ចេះ​ស្ទាត់​ក្នុង​ការ​សរ​សេរ​ក​ថា​ខណ្ឌ​សម្រាប់​ថ្នាក់​តូច ​និង​តែង​សេច​ក្តី​សម្រាប់​ថ្នាក់​ធំ​-​ទី​VI​.កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែ​ងគណិត​វិទ្យា​ ធ្វើ​ឲ្យ​សិស្ស​មាន​ជំ​នាញ​ ក្នុង​ការ​គិត​ បូក​លេខ​ ប្រមាណវិធី ដោះ​ស្រាយ​បញ្ហា​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស​។​​-ទី​VII​.​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ទេព​កោ​សល្យ​៖ ​លើក​ទឹក​ចិត្ត​ និង​ផ្តល់​ឱ​កាស​ជូន​សិស្សា​នុ​សិស្ស​បាន​បញ្ចេញ​ស្នា​ដៃ​ និង​ទេព​កោ​សល្យ​ដែល​ខ្លួន​មាន​ពី​កំ​ណើត​

ឆ្លៀត​ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​ លី ឆេង និង​លោក​ជំ​ទាវ​ ក៏​បាន​ជូន​ពរ​ដល់​បុគ្គ​លិក​ទាំង​អស់​ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែ​រខាង​មុន​នេះ​ និង​មាន​កម្ម​វិ​ធី​រាំ​លេង​កម្សាន្ត​ និង​ចាប់​ឆ្នោត​ផ្សង​សំ​ណាង​ជូន​បុគ្គ​លិក​ទាំ​ងអស់​ផង​ដែរ​៕

















_______________________________________________________________________


13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ
05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២... 14/02/2014:ដំណើរកម្សាន្ត របស់ក្រុមហ៊ុនអាលីយ៉ង់ កាំបូដ(Alliance Pharma Cambodge)ទៅកាន់ព្រះសីហនុ...
01/07/2013:ដំណើរ​កម្សាន្ត​ក្រុម​គ្រួ​សារ​លោក​ អ៊ុំ​ មឿង​ ផុន​ និង​គ្រួសារ​លោក​អ៊ុំ​ ចាន់​ឃីម​ ទៅ​កាន់​ប្រទេស​ថៃ 31/03/2013:ដំណើរ​កម្សាន្ត​របស់​សិស្សា​នុ​សិស្ស​ នៃ ​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​តា​កែវ  កែប​
28/03/2013:ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ ជំនាន់​ទី​២៣​ 08/03/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​សៀម​រាប​ "Ever"
21/02/2013:ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ របស់​អ្នក​ស្រី​ គឹម​ រដ្ឋា​ន្នី​ មក​ពី​ខេត្ត​តា​កែវ​ ទៅ​កាន់​ប្រទេស​ថៃ​ 16/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា ទៅ​កាន់​ខេត្ត​បៃ​លិន​ និង​ខេត្ត​បាត់​ដំបង “​Pfizer​”
11/02/2013:ដំណើរ​កម្សាន្ត​របស់​ឧសថ​ស្ថាន​ ជុង​ សម្បត្តិ​ ទៅ​កាន់​ខេត្ត​ព្រះ​វិហារ ​ខេត្ត​សៀម​រាប​ និង​ខេត្ត​បាត់​ដំបង​ 11/02/2013:ដំណើរ​កម្សាន្ត​របស់​ក្រុម​គ្រួសារ​សិស្ស​នៅ​​ B​១០​ ទៅ​កាន់​ខេត្ត​ក្រចេះ​ ឡាវ​ និង​ខេត្ត​រតនៈ​គីរី​
10/02/2013: ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ប៊ែល​ធី​គ្រុប​ ទៅ​កាន់​ប្រទេស​ឡាវ​ 07/02/2013:ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នំា​នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​កែប​ ខេត្ត​កំពត
24/01/2013:ប៊ែលធី គ្រុប បើក​អោយ​ដំណើរ​ការ​ ប៊ែល​ធី​ទេស​ចរណ៍ 09/01/2013:ទស្សន​​កិច្ច​​របស់​​គរុ​​សិស្ស​​នៃ​​មជ្ឍ​​មណ្ខល​​គរុ​​កោស​ល្យ​​ភូមិ​ភាគ​រា​​ជ​ធានី​ KIZUNA សៀមរាប
09/12/2012:ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានីទៅខេត្តសៀមរាប 27/10/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​ ទៅ​កាន់​ខេត្ត​កោះ​កុង​
08/09/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​ការ​ងារ​ការិ​យា​ល័យ​ទំនាក់​ទំនង​អតិ​ថិ​ជន​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​សៀម​រាប​ 20/06/2012:ដំណើរ​កម្សាន្ត​របស់​លោក​គ្រូ​ អ្នក​គ្រូ​ ជា​ជន​ជាតិ​បរទេស​នៃ​ វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅកាន់ខេត្តសៀមរាប
06/06/2012:ដំណើរ​កម្សាន្ត​របស់​ក្រុម​បុគ្គ​លិក​នៃ​មណ្ឌល​ពត៌​មាន​ស្រ្តី​កម្ពុជា​ទៅកាន់ ភ្នំ​បូក​គោ​-​ខេត្ត​កំពត​ និង​ខេត្ត​កែប​ 07/04/2012:ដំណើរ​កម្សាន្ត​របស់​លោក​គ្រូ ​អ្នក​គ្រូ ​ទទួល​​បន្ទុក​ប្រចំា​ថ្នាក់​ នៃ​ វិទ្យា​ស្ថាន​ ប៊ែល​ធី​អន្តរ​ជាតិ​ ទៅ​កាន់​ខេត្ត​សៀម​រាប​
24/03/2012:ដំណើរ​កម្សាន្ត​របស់​ថ្នាក់​ដឹក​នំា​ DE​-​DK ​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ខេត្តកោះ​កុង  



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 44 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 265692

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម