-ប្រវត្តិប្រាសាទសំបូរព្រៃគុក
Skip to Menu Skip to Content Skip to Footer
 

 

ប្រា​សាទ​សំ​បូរ​ព្រៃ​គុក​ មាន​ចម្ងាយ​ប្រ​ហែល​ ៣០​ គ​.​ម ​ពី​ក្រុង​ស្ទឹង​សែន​ ក្នុង​ខេត្ត​កំ​ពុង​ធំ​ ដែល​សង្ងំ​លាក់​ខ្លួន​ពួន​ក្នុង​ព្រៃ​។ នៅ​ទី​នោះ​គឺ​ពោរ​ពេញ​ដោយ​វប្ប​ធម៌​ខ្មែរ​ មាន​រាជ​ធា​នី​បុ​រាណ​ និង​ប្រា​សាទ​ដែល​ស្ថិត​នៅ​ក្នុង​សម័យ​ចេន​ឡា ​នា​ស​.​វ​ទី​៧​។​ នៅ​សម័យ​កាល​នោះ​ព្រះ​រា​ជា​មាន​អំ​ណាច​គ្រប់​គ្រង​លើ​អា​ណា​ចក្រ​ខ្មែរ​រួម​ទាំង​ភាគ​ខាង​ត្បូង​ប្រ​ទេស​ឡាវ ​និង​ប្រ​ទេស​ថៃ​បច្ចុប្បន្ន​។ មាន​ប្រា​សាទ​ជា​ច្រើន​ដែល​អាច​សម្គាល់​រូប​រាង​បាន​ ទាំង​ផ្នែក​ចម្លាក់​ និង​រច​នា​សម្ព័ន្ធ​សំ​ខាន់​ៗ​ ហើយ​ប្រា​សាទ​សំ​បូរ​ព្រៃ​គុក​បាន​បង្ហាញ ​អំ​ពី​តំ​ណាក់​កាល​រីក​ចម្រើន​របស់​សិល្បះ​ខ្មែរ​។ ទាំង​នេះ​យើង​ហាក់​ដូច​ជា​ទទួល​វប្ប​ធម៌​ឥណ្ឌា​ទន្ទឹម​ និង​ការ​រក្សា​នូវ​វប្ប​ធម៌​ក្នុង​ស្រុក​ ដែល​បញ្ជាក់​ពី​ដំ​ណើរ​នៃ​ការ​ទ​ទួល​ឥ​ទ្ធិ​ពល​ពី​ឥ​ណ្ឌា​ និង​នាំ​មក​នូវ​នៃ​លក្ខណៈ​ឯក​នៃ​វប្ប​ធម៌​ខ្មែរ​។ ស្ថា​បត្យ​កម្ម​ និង​សិល្បៈ​រចនា​ បាន​បង្ហាញ​តាម​រយៈ​ចម្លាក់​ប្រា​សាទ​អណ្តែត​ និង​ក្បាច់​លំ​អរ​នៅ​លើ​ផ្តែរ​មាន​សត្វ​មករ​ ដែល​ទាំង​នេះ​ជា​អត្ត​សញ្ញា​ណ​តែ​មួយ​គត់​ ក្នុង​សិល្បះ​ខ្មែរ​ ហើយ​លក្ខណៈ​ពិ​សេស​ពុំ​មែន​សម្រាប់​តែ​ប្រ​ទេស​កម្ពុជា​ទេ​ តែ​បាន​រីក​សាយ​ទៅ​ដល់​តំ​បន់​អា​ស៊ី​អា​គ្នេយ៍​ផង​ដែរ​ ដោយ​បាន​បន្សល់​ទុក​នូវ​សំ​ណង់​ស្ថា​បត្យ​កម្ម​ទុក​ជា​ឧ​ទា​ហរណ៍​ សម្រាប់​ស្ថា​បត្យ​កម្ម​ដី​ច្រើន​លើស​លប់​ និង​មាន​ទំ​ហំ​ធំ​នៅ​ដើម​សម័យ​កាល​នេះ​ស្រាប់​។ ទី​ក្រុង​បុ​រាណ​នៃ​ប្រា​សាទ​សំ​បូរ​ព្រៃ​គុក​ គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឦ​សាន​បុរៈ​ ដែល​ជា​រាជ​ធា​នី​ចេន​ឡា​ ក្នុង​ស​.​វ​ទី​៧​ នៃ​គ​.ស​។ ចេន​ឡា​គឺ​ជា​ក្រុង​សម​ន្ត​រាជ​មួយ ​របស់​អា​ណា​ច​ក្រ​ហ្វូ​ណន​ ប៉ុ​ន្តែ​វា​បាន​ជោគ​ជ័យ​ និង​រីក​ចម្រើន​លូត​លាស់​ខ្លាំង ​ដែល​គ្រប់​គ្រង​ដោយ​ ព្រះ​រា​ជា​ចិន្ត្រា​សេន​ ម​ហេ​ន្រ្ទា​វរ្ម័ន ​(Citrasena Mahendravarman)​ របស់​ចេន​ឡា ​និង​បាន​ការ​ពារ​ភាព​ឯក​រាជ្យ​ដោយ​ខ្លួន​ឯង​ រួច​វាយ​បង្រ្កាប​ទៅ​លើ​អា​ណា​ចក្រ​ហ្វូ​ណន​។ ឈ្មោះ​របស់​រាជ​ធា​នី​នេះ​ បាន​កត់​ត្រា​ដោយ​បេស​ក​ជន​ចិន​ ថា​ជា​រាជ​ធា​នី​ ឦ​សាន្ត​។​ ក្នុង​ចំ​ណោម​ការ​កត់​ត្រា​របស់​ពួក​គេ​មាន​សៀវ​ភៅ​មូយ​ឈ្មោះ ​ស៊ូ ​(Sui) ​បាន​ឆ្លង​កាត់​ និង​ពិ​ពណ៌​នា​ភាព​ល្អ​ក្រៃ​លែង​ និង​ទ​ទួល​បាន​ការ​កត់​ត្រា​ដំ​បូង​ នៃ​ឦ​សាន្ត​បុរៈ​ក្នុង​ពាក់​កណ្តាល​ទី​មួយ​នៃ​ស​.​វ​ទី​៧​។ ក្នុង​ការ​កត់​ត្រា​របស់​សន្ត​តិ​វង្ស​ថាង​ភាគ​ខាង​ត្បូង​ បាន​ធ្វើ​ដំ​ណើរ​និង​កត់​ត្រា​ភូមិ​សាស្រ្ត​ដោយ​ព្រះ​សង្ឃ​ចិន​ឈ្មោះ ​ឆួន​ស៊ាង​ (Xuanzang) ​ដែល​បាន​សម្តែង​បង្ហាញ​ នៃ​ឈ្មោះ​ឦ​សាន្ត​បុរៈ ​គឺ​ជា​ក្រុង​មួយ​ក្នុង​ចំ​ណោម​៦​ និង​ជា​សន្ត​តិ​វង្ស​ចេន​ឡា​ លាត​សណ្ឋឹង​តាម​សមុទ្រ​ផ្នែក​ខាង​ត្បូង​។



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 16 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 341800

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម