ក្រុងកែប ជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិនប៉ុន្មានគីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុ ដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ជាពិសេសគឺក្ដាមសមុទ្រ។
រឿងព្រេង
តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះហើយយូរៗទៅក៏ហៅខ្លីមកត្រឹមពាក្យ “កែប” រហូតដល់សព្វថ្ងៃនេះ។
ប្រវត្តិសាស្រ្ត និង ពត៌មានទូទៅ
ខេត្តកែប ទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ឈ្មោះទីក្រុង កែបនេះបានក្លាយពីពាក្យបារាំង Le Cap ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ។ បច្ចុប្បន្ន ខេត្តកែប មានផ្ទៃដីសរុបចំនួន ៣៣៦ គីឡូម៉ែត្រការ៉េ ដែលចែកចេញជាក្រុង ០១ ស្រុក ០១ ឃុំ ០២ សង្កាត់ ០៣ និងមានភូមិសរុបចំនួន ១៨។
តើលោកអ្នកគួរទៅកម្សាន្តទីណាខ្លះ?
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |