ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៨

និងលើកកម្ពស់ទិសដៅការងារសម្រាប់ឆ្នាំ២០១៩

រសៀល​ថ្ងៃ​ទី​២៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ប៊ែល​ធី គ្រុប ​បាន​រៀប​ចំ ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០១៩ ដែល​មាន​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ ចូល​រួម​ចំ​នួន .២៤៣​នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ ក្រោម​អ​ធិប​តីភាព ឯក​ឧ​ត្តម​បណ្ឌិត លី ឆេង តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​និង​ជា​អគ្គ​នា​យក​ប៊ែល​ធី គ្រុប និង​លោក​ជំ​ទាវ​

លោក លី ប៊ុន​ឆៃ អគ្គ​នា​យក​រង​ប៊ែល​ធី​ គ្រុប បាន​មាន​ប្រ​សាសន៍​ថា ​ប៊ែល​ធី​ គ្រុប មាន​គណៈ​​គ្រប់​គ្រង​ បុគ្គ​លិក ​សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​បម្រើ​ការ​ .២៤៣​នាក់ មាន​សិស្ស​-​និ​ស្សិត​កំ​ពុង​សិក្សា​ ៤២.៤៩៣​នាក់ និង​មាន​ ២៤​ទី​តាំង ​ក្នុង​នោះ ​២២​ទី​តាំង​ជា​សា​លា (​១៩​ទី​តាំង​កំ​ពុង​ដំ​ណើរ​ការ​ ៣​ទី​តាំង​កំ​ពុង​សាង​សង់​)​ និង​២​ទី​តាំង​ជា​សា​កល​វិ​ទ្យា​ល័យ​។ លោក​បាន​បន្ថែម​ថា ​ប៊ែល​ធី គ្រុប ​មាន​បម្រើ​សេ​វា​កម្ម​ ០៣​ធំ​ៗ​ដូច​ជា​៖ I. ​ប៊ែល​ធី​សំ​ណង់ II.​ ប៊ែល​ធី​ទេស​ចរណ៍ ​និង​III​. ​ប៊ែល​ធី​អប់​រំ ​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ប៊ែល​ធី ​សម្រេច​បាន​នូវ​សមិ​ទ្ធ​ផល​ដូច​ជា​៖

I.​ ប៊ែល​ធី​សំ​ណង់ បាន​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​១៩​ និង​កំ​ពុង​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​២០ ទី​២១​ និង​ទី​២២​។

II.​ ប៊ែល​ធី​ទេស​ចរណ៍ បាន​ទទួល​ភ្ញៀវ​ទេស​ចរណ៍ ​៧.៧៨៩​នាក់ ក្នុង​នោះ ​ក្នុង​ប្រ​ទេស​ .១២៦​នាក់ និង​ក្រៅ​ប្រទេស ៦៦៣​នាក់ ព្រម​ទាំង​មាន​រថ​យន្ត​ទំ​នើបៗ ​០៨​គ្រឿង​សម្រាប់​ដឹក​ភ្ញៀវ​ផង​ដែរ​។

III.​សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ សិស្ស​បញ្ចប់​ការ​សិក្សា​ ២២.០៥៥​នាក់ ក្នុង​នោះ​បាន​ចែក​ចេញ​ជា​៖

- សិស្ស​ចំ​ណេះ​ទូ​ទៅ (​ថ្នាក់​ទី​១២​) ​ចំ​នួន .៧៥១​នាក់​  ជាប់ .៣១២​នាក់ ស្មើ ៨៥,២៤% និង និ​ទ្ទេស​​A ចំ​នួន​ ៩៤​នាក់

- សិស្ស​ភា​សា​អង់​គ្លេស​កម្រិត​ទី​១២ (Level 12) ចំ​នួន​៦.១៥១​នាក់

- សិស្ស​វគ្គ​ខ្លី​កុំ​ព្យូ​ទ័រ​ចំ​នួន​ ៨.៤២៧​នា

- សិស្ស​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​ ចំ​នួន ៧២៧​នាក់

សិស្ស​ប៊ែល​ធី​ថ្នាក់​ទី​១២ ​ដែល​រក្សា​បាន ​ជើង​ឯក​លេខ​១​ និង​លេខ​២ ​ទូ​ទាំង​ប្រ​ទេស​ជាប់ៗ​គ្នា​រយៈ​ពេល​ ០៤​ឆ្នាំចុង​ក្រោយ​នេះ​៖

-​ឆ្នាំ​២០១៨​នេះ សិស្ស ប៉េង គឹម​ហេង ប្រ​ឡង​ជាប់​ និ​ទ្ទេស A ​លេខ​២ ទូ​ទាំង​ប្រ​ទេស ​លំ​ដាប់​ពិន្ទុ​ ៩៩.៩៩៩

២​-​ឆ្នាំ​២០១៧ សិស្ស ​គីម​ស៊ា ប្រ​ឡង​ជាប់​ និ​ទ្ទេស A ​លេខ​១ ​ទូ​ទាំង​ប្រ​ទេស ​លំ​ដាប់​ពិន្ទុ​ ១០០.០០០

-​ឆ្នាំ​២០១៦ សិស្ស កាំង ​ស៊ីញ​លី ប្រ​ឡង​ជាប់​ និ​ទ្ទេស​ A ​លេខ​១ ទូ​ទាំង​ប្រ​ទេស​ លំ​ដាប់​ពិន្ទុ​ ១០០.០០០

៤​-​ឆ្នាំ​២០១៥ សិស្ស សេង ​ហ្គេច​លី ប្រ​ឡង​ជាប់ ​និ​ទ្ទេស A ​លេខ​២ ទូ​ទាំង​ប្រ​ទេស ​លំ​ដាប់​ពិន្ទុ​ ៩៩.៩៩៩

សិស្ស​ពូ​កែ​ថ្នាក់​ទី​៩ ​និង​ទី​១២ មាន ​៦៦​នាក់ ​ក្នុង​នោះ ​ទូ​ទាំង​ប្រ​ទេស​ ២២​នាក់​ និង​ទូ​ទាំង​រាជ​ធា​នី​ ៤៤​នាក់

IV​.​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ និ​ស្សិត​បញ្ចប់​ការ​សិក្សា​ .៦៩៣​នាក់ ​ក្នុង​នោះ ​ថ្នាក់​គរុ​កោ​សល្យ​ ៣៧១​នាក់ ​ថ្នាក់​បរិ​ញ្ញា​បត្រ .១៤៧​នាក់ ​និង​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់ ១៧៥​នាក់​។

V​.​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​ក្រៅ​ប្រ​ទេស​ ចំ​នួន ​៨៥២​នាក់ ​ក្នុង​នោះ សិស្ស​-​និ​ស្សិត​អា​ហា​រូប​ករណ៍​ឧក​ញ៉ា លី ឆេង ១០៤​នាក់ សិស្ស​-​និ​ស្សិត​បង់​ថ្លៃ​ ៤១​នាក់ ​និង​សិស្ស​-​និ​ស្សិត​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ ៧០៧​នាក់​។

ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០១៩

ឆ្នាំ​២០១៩​នេះ​ ប៊ែល​ធី​ គ្រុប​ បាន​សម្រេច​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​ រួម​មាន​៖

១​-​ពង្រឹង​រច​នា​សម្ព័ន្ធ​ដែល​មាន​ស្រាប់​តាម​រយៈ​ពិ​ពណ៌​នា​ការ​ងារ ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​បង្កើន​សមត្ថ​ភាព​ជំ​នាញ

-ពង្រឹង​វិ​ន័យ​សិស្ស​-​និ​ស្សិត​គ្រប់​ថ្នាក់​ និង​បង្កើន​ទំ​នាក់​ទំ​នង​ជា​មួយ ​មា​តា​បិ​តា ​អា​ណា​ព្យា​បាល​សិស្ស​-​និ​ស្សិត

៣​-​ពង្រីក​សា​ខា​សា​លា​ និង​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ ឱ្យ​បាន​ច្រើន​តាម​តម្រូវ​ការ​ជាក់​ស្តែង

៤​-ពង្រឹង​ស​មត្ថ​ភាព​ថ្នាក់​ដឹក​នាំ ​និង​បុគ្គ​លិក​ផ្នែក​នី​មួយៗ ​តាម​រយៈ ​វគ្គ​បណ្តុះ​បណ្តាល​ខ្លី (On The Job Training)

៥​-ពង្រឹង​កម្ម​វិ​ធី​សិក្សា​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ចាប់​ពី​ថ្នាក់​ត្រៀម​ បឋម​សិក្សា​ ដល់​ថ្នាក់​មធ្យម​សិក្សា​ឱ្យ​មាន​គុណ​ភាព​ខ្ពស់ ​ដោយ​សិស្ស​ថ្នាក់​ទី​១២ ​ត្រូវ​ប្រ​ឡង​ជាប់​បាក់​ឌុប​ពី ​៨៥​-​៩០% ​និង​ទ​ទួល​បាន​និ​ទ្ទេស​ A​ %​ នៃ​ចំ​នួន​សិស្ស​ប៊ែល​ធី​ចូល​រួម​ប្រ​ឡង​បាក់​ឌុប

៦​-​ពង្រឹង​កម្ម​វិ​ធី​សិក្សា​បន្ថែម​ធំៗ​ ទាំង ៨​ឱ្យ​បាន​ខ្ជាប់​ខ្ជូន ​ស្រប​តាម​ពាក្យ​ស្លោក ​ការ​សិក្សា​ត្រូវ​ផ្សារ​ភ្ជាប់​ ទ្រឹស្តី​នឹង​ការ​អនុ​វត្ត​ជាក់​ស្តែង​”

៧​-បង្កើន​កម្ម​វិ​ធី STEM​ តាមរយៈ ​បន្ថែម​សម្ភារៈ​បន្ទប់​ពិ​សោធន៍​ កម្ម​វិ​ធី Technology ​បន្ទប់​សម្ភារៈ​វិ​ស្វ​កម្ម​ និង IMA Program

៨​-​បន្ត​បើក​ថ្នាក់​​គ​ណ​នា​លេខ​រហ័ស​ (IMA Program)” ​ឱ្យ​បាន​គ្រប់​សា​ខា​ ចាប់ ពី ថ្នាក់ បឋម សិក្សា ឡើង​ទៅ

៩​-​សិស្ស​បញ្ចប់​ Level 12 ​ត្រូវ​រៀន​ត្រៀម ​៤០​ម៉ោង ​ដើម្បី​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​ឱ្យ​បាន​ពិន្ទុ​ IELTS 5.5​ ឡើង​ទៅ ​និង​លើក​ទឹក​ចិត្ត​ សិស្ស​ដែល​ទ​ទួល​បាន​ពិន្ទុ​ IELTS ​ចាប់​ពី 6.5​ ដល់ 7.0​ ទ​ទួល​បាន​អា​ហា​រូប​ករណ៍​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ រី​ឯ​សិស្ស​ដែល​ទ​ទួល​បាន​ពិន្ទុ​ចាប់​ពី​ 7.5​ ឡើង​ទៅ​ នឹង​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ឧក​ញ៉ា លី ឆេង ១០០% ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស

១០­-​សា​កល​វិ​ទ្យា​ល័យ​ បន្ត​ពង្រឹង​កម្ម​វិ​ធី​សិក្សា​អន្តរ​ជាតិ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រ​សើរ​ និង​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​ជាតិ ​បាន​បន្ថែម​ថ្នាក់​បំ​ប៉ន​ភា​សា​អង់​គ្លេស​ ៤០​ក្រេ​ឌីត ​និង​កុំ​ព្យូ​ទ័រ​ ១​ឆ្នាំ​ ដោយ​ឥត​គិត​ថ្លៃ​ និង​ផ្តល់​ឱ​កាស​ការ​ងារ​ជូន​និ​ស្សិត​ពូ​កែ ​បម្រើ​ការ​នៅ​ប៊ែល​ធី

១១​-ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ​នឹង​ខិត​ខំ​ពង្រឹង​ និង​បង្កើន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​បន្ថែម​ជា​មួយ​គ្រឹះ​ស្ថាន​អប់​រំ​ល្បីៗ​ទូ​ទាំង​ពិ​ភព​លោក ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល ​និង​ទំ​នុក​ចិត្ត​ជូន​ដល់​សិស្ស​-​និ​ស្សិត​ មា​តា​បិ​តា​ និង​អា​ណា​ព្យា​បាល

១២​-​ពង្រីក​គោល​ដៅ​ទេស​ចរណ៍​ក្រៅ​ប្រ​ទេស​សំ​ខាន់ៗ​បន្ថែម​ទៀត ​តាម​តម្រូវ​ការ​របស់​អ​តិ​ថិ​ជន

ក្នុង​ឱ​កាស​នោះ​ដែរ ​ឯក​ឧត្តម​បណ្ឌិត លី ឆេង អគ្គ​នា​យក​ប៊ែល​ធី គ្រុប ​បាន​ថ្លែង​កោត​សរ​សើរ​ចំ​ពោះ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សា​ស្ត្រា​ចារ្យ និង​លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់​នៃ​ប៊ែល​ធី​គ្រុប​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ភារ​កិច្ច​តាម​តួ​នា​ទី​រៀងៗ​ខ្លួន​ ដោយ​អនុ​វត្ត​បាន​តាម​គោល​ការណ៍និង​សេច​ក្តី​សម្រេច​នា​នា​របស់​ថ្នាក់​លើ​ដែល​បាន​ដាក់​ចុះ ​និង​អនុ​វត្ត​បាន​យ៉ាង​ហ្មត់​ចត់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​លិ​ខិត​បទ​ដ្ឋាន​ផ្សេងៗ​ ព្រម​ទាំង​រក្សា​បាន​នូវ​វិ​ន័យ​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​គួរ​ជា​ទី​មោ​ទន​ក្រៃ​លែង​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បណ្ឌិត ​ប្រ​ធាន​គណៈ​អ​ធិប​តី​ និង​លោក​ជំ​ទាវ បាន​ប្រ​គល់​លិ​ខិត​តែង​តាំង​ជូន​ដល់​ថ្នាក់​ដឹក​នាំ​នៃ​ប៊ែល​ធី​គ្រុប ​និង​ប្រ​គល់​ពាន​រង្វាន់​សា​ខា​ឆ្នើម ពាន​រង្វាន់​ការ​ងារ​ ប័ណ្ណ​អា​ហា​រូប​ករណ៍​ ១០០%​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ដល់​បុគ្គ​លិក​បម្រើ​ការ​ងារ ​១០​ឆ្នាំ ​ចំ​នួន ​៨៧​នាក់ ​នា​ពេល​នោះ​ផង​ដែរ​។





























___________________________________________________________


15/05/2019:ដំណើរកម្សាន្តរៀប ចំសម្រាប់ភ្ញៀវ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 12/05/2019:ដំណើរកម្សាន្តកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​ម៉ា​ឡេ​ស៊ី
10/05/2019:ដំណើរកម្សាន្ត ថ្នាក់ដឹកនាំកំពូល នៃប៊ែលធី គ្រុប ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង 14/04/2019:ដំ​ណើរ​កម្សា​ន្ត​ទៅ​កាន់​កោះ​ត្រល់ ​ រយៈ​ពេល​​ ៤​ថ្ងៃ​​៣​យប់​
13/04/2019:ដំណើរកម្សាន្ត កញ្ចប់​ទេស​ចរណ៍​ទៅ​កាន់ក្រុង​ដា​ណាំង​ និង​ក្រុង​ហ្វេ 12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
16/01/2019:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់ ​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង ​នា​រដូវ​ធ្លាក់​ទឹ​កកក​ រយៈ​ពេល​ ៥​ថ្ងៃ​ ៤​យប់​ 09/01/2019:ដំ​ណើរ​កម្សាន្តយ៉ាងសប្បយា​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​
22/12/2018:ប៊ែល​ធី​ ទេស​ចរណ៍រៀបចំដំណើរកម្សាន្ត យ៉ាងសម្រាប់ ធានាគារពាណិជ្ជ ឈីហ្វ(កម្ពុជា) 21/12/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ថ្នាក់​ដឹក​នាំ និងបុគ្គលិក COSCO SHIPPING LINE
28/11/2018:​ប៊ែល​ធី​ ទេស​ចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់ធា​នា​គារ​អេ​ស៊ី​លី​ដា​ ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី 19/11/2018:ប៊ែល​ធី ​ទេស​ចរណ៍​ ដំណើរកម្សាន្កកញ្ចប់​ទេស​ចរណ៍​ទៅ​កាន់​ប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤
09/11/2018:ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​សម្រាប់​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នា​យក​រង​​​ភា​សា​អង់គ្លេស និងខ្មែរ 08/11/2018:ប៊ែលធី ទេសចរណ៍ រៀបចំណើរកម្សាន្ត ៥ថ្ងៃ ៤យប់ ទៅប្រទេសកូរ៉េ
28/10/2018:ប៊ែល​ធី ​គ្រុប ​បាន​រៀប​ចំ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ សម្រាប់​បុគ្គ​លិក​ផ្នែកសណ្ឋារ​កិច្ច​ 25/10/2018:ប៊ែល​ធី ​ទេស​ចរណ៍ ​រៀបចំដំណើរកម្សាន្តប្រ​ទេស​កូ​រ៉េ​ រយៈ​ពេល​៥​ថ្ងៃ ​៤​យប់​
06/10/2018:រីករាយដំណើរកម្សាន្ត ទៅកាន់ប្រទេសវៀតណាម ៥ថ្ងៃ ៤យប់ 22/09/2018:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​ក្រុម​ហ៊ុន​ Branch of APS Logistics
13/02/2018:​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ​ ថា​ណា​កន​រេន​ជើ​កម្ពុជា 18/06/2017:រីក​រាយ​ដំ​ណើរ​កម្សាន្ត​ប្រ​ចាំ​ឆ្នាំ​របស់​ម​ហា​គ្រួ​សារ ​អា​លី​យ៉ង់​ ហ្វា​ម៉ា
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 12/01/2017:ដំ​ណើរ​កម្សាន្ត​ទៅ​កាន់​ប្រ​ទេស​ថៃ​ បាង​កក​-​ភូ​កេត
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 31/03/2014:ដំណើរទស្សន កិច្ចសិក្សារបស់ គរុសិស្សនៃ មជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ
05/03/2014:ដំណើរទស្សនា កម្សាន្តរបស់របស់ក្រុមសិស្ស នៃការប្រកួតភាសាអង់គ្លេស កម្រិត ៣, ៦, ៩, ១២... 14/02/2014:ដំណើរកម្សាន្ត របស់ក្រុមហ៊ុនអាលីយ៉ង់ កាំបូដ(Alliance Pharma Cambodge)ទៅកាន់ព្រះសីហនុ...



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 331097

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម