ប៊ែលធី ទេសចរណ៍រៀបចំដំណើរសម្រាប់
នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ប៊ែលធី ទេសចរណ៍ សូមថ្លែងអំណរគុណដល់នាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលបានជ្រើសរើសយកសេវាកម្មកញ្ចប់ទេសចរណ៍ក្នុងរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលមានចំនួន ១២០នាក់ទៅកាន់ខេត្តស្ទឹងត្រែង ប្រទេសឡាវ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នំា២០២០។ នៅក្នុងដំណើរកម្សាន្តដ៏អស្ចារ្យមួយនេះភ្ញៀវទេសចរទាំងអស់បានរីករាយទស្សនានូវទេសភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋាន ទឹកធ្លាក់ខនផាផេង ប្រទេសឡាវដែលមានទឹកធ្លាក់ធំជាងគេនៅអាស៊ីអាគ្នេយ៍ និងដើមឈើសក្តិសិទ្ធិ របស់ប្រជាជនឡាវ ស្ពានសេកុងដ៏ស្រស់ស្អាតដែលឆ្លងកាត់លើទន្លេមេគង្គពីប្រទេសឡាវមកកម្ពុជា ព្រមទាំងចែកអំណោយដល់កងកម្លាំងយោធាប្រចាំតំបន់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានភ្នំសន្ទុកយ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ទាំងអស់ពិតជាទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រទូទៅរបស់ប្រទេសកម្ពុជា និងអនុស្សាវរីយ៍សប្បាយរីករាយជាច្រើនមិនអាចបំភ្លេចបាន។
|
![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |