ទីតាំងភូមិសាស្ត្រ
ខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរ នៃព្រះរាជាណាចក្រកម្ពុជាដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ៣២៩៤គីឡូម៉ែត្រជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយសំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំណង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន ៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរ និងមានជនជាតិភាគតិច កួយមានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាសមេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីឡូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។
តំបន់សក្កានុពលទេសចរណ៍
ខេត្តព្រះវិហារ ជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្តប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱ្យវិស័យទេសចរណ៍មានការធ្លាក់ចុះ និងរាំងស្ទះដល់ការអភិវឌ្ឍន៍គឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱ្យទូលំទូលាយប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍មកទស្សនា។ ខេត្តព្រះវិហារមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន និងមានប្រាសាទបុរាណប្រហែល ២៤៥ប្រាសាទ។
សេដ្ឋកិច្ច
សេដ្ឋកិច្ចខេត្តព្រះវិហារដោយប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការ បរបាញ់សត្វ នេសាទ រកជ័យជាដើម។ ផ្សារ៖ កំពង់ប្រណាក់ គូលែន ភ្នំដែក រវៀង រ៉ាម្ម៉ស្រឯម ស្រយ៉ង់ ស្រឯម។
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |