-ខេត្តបាត់ដំបង
Skip to Menu Skip to Content Skip to Footer
 


ខេត្ត​បាត់​ដំ​បង​ គឺ​ជា​ខេត្ត​មួយ​នៅ​ភាគ​ពា​យ័ព្យ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ខេត្ត​បាត់​ដំ​បង​ មាន​ទី​ប្រ​ជុំ​ជន​ធំ​នៅ​ក្រុង​បាត់​ដំ​បង​។ ខេត្ត​បាត់​ដំ​បង​មាន​ព្រំ​ប្រ​ទល់ ​ខាង​ជើង​ជាប់​ខេត្ត​បន្ទាយ​មាន​ជ័យ​ ខាង​កើត​ជាប់​ខេត្ត​សៀម​រាប​ និង​បឹង​ទន្លេ​សាប ​ខាង​ត្បូង​ជាប់​ខេត្ត​ពោធិ៍​សាត់​ ខាង​លិច​ជាប់​ខេត្ត​ប៉ៃ​លិន​ និង​ខេត្ត​ច័ន្ទ​បុ​រី​(​ប្រ​ទេស​ថៃ​)​។

អំ​ពី​ឈ្មោះ​បាត់​ដំ​បង
អ្នក​តា​ដំ​បង​ក្រ​ញូង ​គឺ​ជា​និ​មិត្ត​រូប​នៃ​ខេត្ត​បាត់​ដំ​បង​​លោក​តា​ដំ​បង​គ្រ​ញូង​ជា​កូន​រាស្ត្រ​សា​មញ្ញ​កើត​ចេញ​ពី​ស្រ​ទាប់​កសិ​ករ​បាន​ឡើង​សោយ​រាជ្យ​សម្បត្តិ​ជា​ស្តេច​ខ្មែរ​ទី​១៧ បន្ទាប់​ពី​ព្រះ​បាទ​ចក្រ​ព័​ត្រ​សោយ​ទីវ​ង្គ​ត​ហើយ​បាន​ដាក់​ឈ្មោះ ថា​ព្រះបាទ​គោត្ត​ម​អមរ​ទេវរាជ ​នៅ​ថ្ងៃទី​១០​កើត ​ខែ​ពិសាខ​ ឆ្នាំឆ្លូវ​ ​គ​.​ស​១០០១-១០០៨​។​ បើ​តាម​ឯកសារ​ពង្សាវតារ​វត្ត​ទឹក​វិល​ក្នុង​ស្រុក​ស្អាង ​ខេត្ត​កណ្តាល​បាន​កត់ត្រា​ទុក​ថា​ ​នាយ​ញូ​ង ​មាន​ដើម​កំ​ណើត​នៅ​ស្រុក​សួន​មង្ឃុត​មាន​ឪពុក​ឈ្មោះ ​សួន ម្តាយ ​ឈ្មោះ​ សែន​​ មុន​នាយ​ញូ​ង ​មក​ចាប់​កំ​ណើត​ឪពុក​បាន​យល់​​ស​ប្តិ​ឃើញ​ព្រះ​កាល​(​ជា​ព្រះអាទិទេព​ផ្នែក​កាល​វេលា​ឬ​ក៍​ជា​មច្ចុរាជ​) ​បាន​យក​ដាវ​មក​ប្រ​គល់ឲ្យ​ពេល​នោះ​លោក​គ្រូ​ចៅ​អធិ​ការ​វត្តភ្នំ​បាន​ទស្សន៍​ទាយ​ថា ​ប្រពន្ធ​គាត់​នឹង​បាន​កូន​ប្រុស​។ ​កូនប្រុស​ហ្នឹង​បាន​ឡើង​​សោយរាជ្យ​តែ​មិនបាន​អាយុ​វែង​ទេ​។​ ពេល​មាន​ផ្ទៃពោះ​នាង​សែន​ត្រូវជា​ម្តាយ​តែងតែ​ចង់​បរិភោគ​ប្រ​មាត់ដី​(​ជា​រុក្ខជាតិ​ម្យ៉ាង​តូច​ទាប​ដូច​ស្មៅ​ពណ៌​បៃតង ​គ្មាន​ផ្កា​ទេ​ហើយ​ដែល​តែងតែ​យកមក​ដាំ​ជាប់​​គ្នា​​រដឹក​លម្អ​តាម​សួនច្បារ​មាន​រស់ជាតិ​ល្វីង​ដូច​រស់ជាតិ​ទឹកប្រមាត់​ធ្វើជា​បន្លែ​ស្ល​ស្រឡក់​ហើយក៍​ជា​ឱសថ​កែរោគ​គ្រុន​ស្រៀវស្រាញ​)​។​ ​នាយ​សួន​ ជា​ប្តី​តែងតែ​ទៅ​កាត់​យកមក​ចម្អិន​ធ្វើ​​ជា​អាហារ​ឲ្យ​ប្រពន្ធ​បរិភោគ​តាម​ចំណ​ង៉​ចិត្ត​។​ ​នៅ​ថ្ង​ទី​៦​កើត​ខែ​ពិ​សាខ​ឆ្នាំ​ថោះ ​ព​.​ស​១១៥៤នាង​សែន​ សម្រាល​បាន​កូន​ប្រុស​មួយ​ដាក់ ឈ្មោះ​ញូ​ង​ ព្រោះ​កូន​នោះ​មាន​សម្បុរ​ខ្មៅ​ស្រ​អែម​ស្វាយ​។​ នាយ​ញូ​ង ពេល​ធំ​​ឡើង​បាន​ទៅ​រៀនសូត្រ​នៅ​វត្តភ្នំ​ជាមួយ​ព្រះចៅ​អធិការ​។​ ថ្ងៃមួយ​ព្រះ​មហា​ក្សត្រ​តម្រូវឱ្យ​កេណ្ឌ​ប្រ​ជា​រាស្ត្រ​ទៅ​កាប់​ឈើ ​ជញ្ជូន​ថ្ម​យក​មក​សាង​សង់​ព្រះ​ម​រម​រាជវាំង​និង​បាចទឹក​សម្អាត​ស្រះ អូរ ប្រឡាយ​តូចធំ​ក្នុង​ព្រះ​នគរ​។​ ​នាយ​ញូ​ង ​ត្រូវបាន​ចៅ​ហ្វាយ​ខេត្ត​ចាត់​ឱ្យធ្វើជា​មេ​ធំ​ហើយ​បញ្ជូន​ទៅ​បំពេញ​ការ​​ងារ​ឯ​មហា​នគរ​។ ​នាយ​ត្រូវគេ​បង្គាប់​ទៅ​កាប៎​ឈើ​ និង​ជញ្ជូន​ថ្ម​នៅ​ជើងភ្នំ​ដងរែក​ និង​ក្រុម​កំណែន​ខ្លះទៀត​ក៍​ត្រូវគេ​បញ្ជូនទៅ​ធ្វើការ​នៅ​​ភ្នំ​គូលែន​។​ ថ្ងៃមួយ​នាយ​ញូ​ង​ដល់​វេន​នៅចាំ​ជំរុំ​ ហើយ​មាន​ភារកិច្ច​ដាំ​ស្ល​ចម្អិន​អាហារ​សម្រាប់​ក្រុម​កំណែន​ឯទៀត ​ដែល​ចេញទៅ​បំពេញការងារ​។​ ដាំបាយ​ឆ្អិន​កាលណា​នាយ​ញូ​ងរ​ក​អ្វី​មក​ជ្រួយ​​បាយ​មិន​បាន ​នាយក៏យក​មែក​ដើម​រកា​ខ្មៅ​មក​ជ្រួយ​បាយ​។ ​ភ្លាម​នោះ​បាយ​សស្គុស​ក៏ប្រែ​ពណ៌​ទៅជា​ខ្មៅ​។ ​ដោយ​ក្តី​ហេវ​ហត់​និង​ឃ្លាន​ផង​នាយ​ញូ​​ក៏កាយ​ញាត់ៗ​បាយ​ពណ៌​ខ្មៅ​ទាល់តែ​អស់​រលីង​។​ បន្ទាប់មក​នាយ​ញូ​ងក៍​ចាប់ផ្តើម​ដាំ​បាយ​ជាថ្មី​ ទុកឲ្យ​ក្រុម​កំ​ណែន​។​ តែ​ម្តងនេះ​ពេល​នាយ​រក​មែក​ឈើ​ដើម​រកា​ខ្មៅ​នោះ មក​ជ្រួយ​បាយ​ស្រាប់តែ​មែក​នោះ​បាត់​​ស្រមោល​​រក​មិនឃើញ​មែក​ដើម​រកា​ខ្មៅ​ដែល​បាត់ទៅ​នោះ គេ​មិនដឹង​ឡើយ​ថា​ជា​អន្តរាគមន៍​ទេវតា​ឬ​ខ្មោច អា​រក្ស​យក​មក​ដាក់​ហើយ​លាក់​បំ​បាំង​យក​ទៅ​វិញ​។​ ហើយ​កន្លែង​ដែល​បាត់​ដើម​រកា​ខ្មៅ​គេ​ឱ្យ​ឈ្មោះ​ថា ​បាត់​ដំ​បង​រហូតមក​​ដល់​សព្វថ្ងៃ​។​ ពេល​នោះ​នាយ​ញូ​ង​ស្រាប់​តែមាន​កម្លាំង​ខ្លាំង​ដូច​ដំរីសា​រទាំង​៧ ​ស្រាប់​តែមាន​ដំបង​​គ្រញូង​មួយ​បាន​លេច​ចេញ​មក​យ៉ាង​អស្ចារ្យ​។​ នាយ​ញូ​ង ​បាន​យក​ដំបង​នោះ​មក​ធ្វើជា​អា​វុធ​​សម្រាប់​ប្រើ។ ​នាយ​ញូ​ង​ចាប់​យក​ដំបង​មក​គ្រវី​វិល​ញាប់​ស្មេរ​ ដូច​កង​ចក្រ​ហើយ​នាយ​ក៏​អាច​ហក់​​លោត​បាន​ដល់​ទៅ​កម្ពស់​១៥​ហត្ថ​ផង​។​ ​មនុស្ស​ម្នា​ទាំងឡាយ​ដែល​បាន​ឃើញ​ឬ​ទ្ធិ​ចេស្តា​នាយ​ញូ​ង​ខ្លាំង​អស្ចារ្យ​ដូច្នេះ​បាន​នាំ​គ្នា​ដាក់​ឈ្មោះ​ឱ្យ​ថា “ដំបងគ្រញូង​”​ ជា​រៀង​រហូត​មក​។​ ដឹង​ច្បាស់​ថា ​ខ្លួន​មាន​កម្លាំង​ខ្លាំងក្លា​ពូកែ​លើស​អស់​មនុស្ស​​ធម្មតា​ហើយ​មាន​ឬ​ទ្ឌា​នុ​ភាព​ ​នាយ​ញូ​ង​ចាប់ផ្តើម​បែកគំនិត​ចង់​សោយ​រាជ្យ​ធ្វើជា​ស្តេច​ដូច ដែល​ក្រុម​ជន​កំ​ណែន​បាន​ស្នើ​​សុំ​។​ នាយ​ញូ​ង ​បាន​ស្រែក​ប្រ​កាស​ប្រាប់​ពួក​កំណែន​ទាំង​អស់​ ឲ្យ​ឈប់​កាប់​ដើម​ឈើ​សម្រាប់​យក​ទៅ​ស​ង៉​ព្រះ​រាជ​វាំង​ស្តេច​ហើយ​ឲ្យ​កាប់​ដើមឈើ​ធ្វើជា​អាវុធ​វិញ​មាន​ដូច​ជា​ដំបង ព្រ​នង់ ​ផលិត​ជា​កាំបិត​ដាវ លំ​ពែង ​ពូថៅ ព្រួញ ធ្នូ ស្នា​ ហើយ​នាំគ្នា​ហ្វឹកហាត់​ជា​កងទ័ព​ដើម្បី​ចេញ​ដំ​ណើរ​ទៅ​ព័ទ្ធ​រាជវាំង​វាយ​ប្រហារ​ស្តេច​ចក្រ​ព័​ត្រ​ដណ្តើម​រាជ្យ​។ ​ប្រ​ជា​ជន​ទាំងអស់​បាន​ស្មោះស្ម័គ្រ​នាំគ្នា​ដើរ​​តាម​ដំ​បង​គ្រ​ញូង​។ ​ដូច្នេះ​គេ​អាច​រួច​ពី​កំ​ណែន​លែង​ហត់​នឿយ​កាប់​​​ឈើ ជញ្ជូន​ថ្ម​បម្រើ​ស្តេច​ទៀត​។ ​ដំបងគ្រញូង​លើកទ័ព​១០​ម៉ឺន​នាក់​ច្បាំង​ឡោមព័ទ្ធ​ព្រះ​មហានគរ​។ ​ចំ​ណែក​​ព្រះ​​មហាក្សត្រ​ចក្រ​ព័​ត្រ​កំពុងមាន​ជំងឺ​ជា​ទម្ងន់ ​បាន​​បែងចែក​ទ័ព​ជា​ពីរ​ផ្នែក​ឱ្យ​ចេញទៅ​ទប់ទល់​ជា​មួយ​ដំបងគ្រញូង​។ ​ទ័ព​ផ្នែក​ទី​១​ ត្រូវ​ចេញ​​ទៅ​ក្រៅ​ក្រុង​វាយ​ប្រ​យុ​ទ្អ​ប្រឈមមុខ​ផ្ទាល់​ជា​​មួយ​សត្រូវ​។ ​ឯ​ទ័ព​ផ្នែក​ទី​២​វិញ​ ត្រូវ​នៅ​ប្រចាំការ​​ការពារ​រាជធានី​។​ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំង​​សងខាង​ធ្វើឲ្យ​ពលទាហាន​ស្លាប់​និង​របួស​​យ៉ាងច្រើន​មីរដេរដាស​។​ ទ័ព​ដំបងគ្រញូង​ទទួលបាន​ជ័យជម្នះ​ដោយ​កម្ទេច​ទ័ព​ផ្នែក​ទី​១​របស់​ស្តេច​ហើយ​សម្រុកចូល​ព័ទ្ធ​មហា​​នគរជុំ​ជិត​។ ​ព្រះមហាក្សត្រ​នៅសល់តែ​កងទ័ព​ការពារ​ទីក្រុង​តែប៉ុណ្ណោះ​។​ ក្នុងឱកាស​នោះ​ដំបងគ្រញូង​បាន​ចាត់​ពល​សេនា​ត្រៀម​ចន្លុះ​និង​ជ័រ​ឈើ​។​ ពេលយប់​កណ្តាល​អា​ធ្រា​ត្រ​ដំបង​​គ្រញូង​​បាន​បញ្ជា​ឱ្យ​កងទ័ព​វា​យស​ន្ធា​ប៉ ដាក់​ជណ្តើរ​ផ្លោះ​ឡើង​កំពែង​មហានគរ​យ៉ាង​រហ័សរ​ហួន​ហើយ​ចាក់​ស្រោច​គប់​ដុត​ជ័រ​ឈើ​បោះ​ចូលទៅ​លើផ្ទះ​សម្បែង​ក្នុង​បរិវេណ​ក្រុង​។​ មិនយូរប៉ុន្មាន​កងទ័ព​ព្រៃរបស់​ដំ​បង​គ្រ​ញូង​វាយ​កម្ទេច​ទ្វារ​ម​ហា​នគរ​ទ​ទួល​បាន​ជោគជ័យ​ហើយក៍​សម្រុក​វាយ​លុក​កាប់​សម្លាប់​យ៉ាង​សា​ហាវ​ព្រៃ​ផ្សៃ​ទៅ​លើ​កង​ទ័ព​ព្រះ​រាជា​និង​ប្រជាជន​ស្លូតត្រង់​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​។​គ្រានោះ​ព្រះមហាក្សត្រ​ចក្រ​ព័​ត្រ​មាន​ជំងឺ​ផង​បាន​ដក​ព្រះ​ខ័ន​បម្រុង​ក្រោក​ឈរ​ឡើង​តស៊ូ​ ក៏ធ្លាក់​ពីលើ​ក្រ​ឡា​បន្ទំ​សុគគ​ក្នុង​គ្រា​នោះ​ទៅក្នុង​​ព្រះ​ជន្ម​៤៩​វស្សា ​ព្រះអង្គ​ចក្រ​ព័​ត្រ​សោយ​រាជ្យ​​បាន​២៩​ឆ្នាំ​។​ ចំ​ណែក​ដំ​បង​គ្រ​ញូង​បាន​ឡើង​គ្រង​រាជ្យ​ជា​ស្តេច​ខ្មែរ​ទី​១៧ ​ដោយ​ដាក់​ព្រះនាម​ថា​ព្រះបាទ​គោត្ត​មអមរ​ទេវ​រាជ​
ប្រា​សាទ​បា​ណន់ ប្រា​សាទ​បា​ណន់​ជា​រច​នា​បថ​​កណ្តាល​ស.ត​ទី ​១១​ និង​ចុង​ស​.​ត​ទី​១២​ព្រះ​រាជា ​ដែល​បាន​កសាង​មុន​គេគឺ​ព្រះ​បាទ​ឧ​ទយា​ទិត្យា​វរ្ម័ន​ទី២ ​(១០៥០​ ដល់ ​១០៦៦​) ​ក្រោយ​មក​ត្រូវ​បញ្ចប់​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១​.​១២១៩)​។ ប្រា​សាទ​បា​ណន់​ត្រូវ​បាន​ក​សាង​លើ​កំ​ពូល​ភ្នំ​ដែល​មាន​កំពស់​ប្រ​មាណ​ជាង​១០០ម​ ដោយ​មាន​កាំ​ជណ្តើរ​ចំ​នួន​៣៥២​កាំ​ ស្ថិត​នៅ​ក្នុង​ឃុំ​កន្ទឺ២​ ស្រុក​បា​ណន់​ ចំ​ងាយ​ ២៥គ,ម​ ពី​ទី​រួម​ខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។ នៅ​ជើងភ្នំ​បា​ណន់​មាន​គូ​ទឹក​ និង​ល្អាង​សំ​ខាន់​ពីរ​គឺ​ល្អាង​ព្រះ​ទឹក ​និង​ល្អាង​បិទ​មាស​។ រម​ណីយ​ដ្ឋាន​ប្រា​សាទ​បា​ណន់​ គឺ​ជា​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​ប្រ​វត្តិ​សាស្ត្រ​ផង ​និង​ជា​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​ផង ​ពី​ព្រោះ​ក​សាង​ឡើង​នៅ​លើ​កំ​ពូល​ភ្នំ​ប្រ​កប​ទៅ​ដោយ​ធម្ម​ជាតិ​ព្រៃ​ព្រឹក្សា​ដ៏​ស្រស់​ត្រ​កាល​ ព្រម​ទាំង​មាន​ទឹក​ស្ទឹង​សង្កែ​រួម​ជា​មួយ​ផង។ ភូមិ​សាស្ត្រ​ និង ​បរិ​ស្ថាន​​ជុំ​វិញ​បាន​ផ្តល់​អំ​នោយ​ផល​​បន្ថែម​ទៀត​លើ​វិស័យ​ទេស​ចរណ៍​ ពី​ព្រោះ​សង​ខាង​ដង​ផ្លូវ​ទៅកាន់​រម​នីយ​ដ្ឋាន​នេះ​សំ​បូរ​ទៅ​ដោយ​ភោគ​ផល​ដំ​នាំ​​កសិកម្ម​ដូច​ជា​ស្រូវ ជា​ពិ​សេស​ចំ​ការ​ក្រូច​ពោធិ៍​សាត់​ដ៏​ល្បី​ល្បាញ​ក្នុង​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​ មាន​រស​ជាតិ​ឆ្ងាញ់​។ ដំ​នាំ​ក្រូច​ផ្តល់​ផល​ក្នុង​មួយ​ឆ្នាំ ​២ដង ​ហើយ​បាន​ដឹក​នាំ​ទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​និង​ទី​ក្រុង​ភ្នំ​ពេញ​ផង​។
ប្រា​សាទ​ឯក​ភ្នំ ប្រា​សាទ​វត្ត​ឯក​ ឬ​ឯក​ភ្នំ ​ជា​​ស្ថាប​ត្យ​កម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ ​ក​សាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧​ ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០) ។ ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំ​ងាយ ១៥​គ​.​ម ​ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រា​សាទ​មាន​គូទឹក​មួយ ​សព្វ​ថ្ងៃ​​ប្រាសាទ​នេះ​ត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូល​ហេតុ​ធម្ម​ជាតិ​ និង​ ការ​ជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ប្រា​សាទ​នេះ​នៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​គួរ​ឱ្យ​អ្នក​ទេស​ចរណ៍​ជាតិ ​និង​អន្តរ​ជាតិ​មក​ទស្ស​នា​។
ប្រា​សាទ​បា​សែត ប្រា​សាទ​បា​សែត ​​​ត្រូវ​បាន​ក​សាង​​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សុ​រិយ​វរ្ម័ន​ទី១​ (១០០២-១០៥០) ​ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម​ ពី​ទី​រួម​ខេត្ត ​ស្ថិត​ក្នុង​ភូមិ​បា​សែត ​ឃុំ​តា​ប៉ុន ​ស្រុក​សង្កែ​។ ប្រា​សាទ​បា​សែត​ ជា​ស្ថា​បត្យ​កម្ម​ក្នុង​ស.វទី​១១​ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ​១០៣៦ ​ដល់ឆ្នាំ​ ១០៤២។​ នៅ​ក្បែរ​ប្រា​សាទ​នេះ​មាន​ស្រះ​ទឹក​បុ​រាណ​មួយ​រាង​កា​រេ ​២០ម​ បួន​ជ្រុង ​ជំ​រៅ​១២​ម ​លក្ខ​ណៈ​ពិ​សេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង​ ខួប​វស្សា​។
ប្រា​សាទ​​ស្នឹង ប្រា​សាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បា​ណន់ ​មាន​ចំ​ងាយ ​២២​គ.ម ​ពី​ទី​រួម​ខេត្ត​។ ប្រា​សាទ​ស្នឹង​ក​សាង​អំ​ពី​ឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ​៣០​ម ទទឹង​ ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រា​សាទ​នេះ​មាន​លក្ខណៈ​ប្រ​ហាក់​ប្រ​ហែល​គ្នានឹង​បណ្តា​ប្រាសាទ​កសាង​ក្នុង​សត​រត្ស​​ទី​ ១២​ ដែរ។​ ប្រា​សាទ​ចំ​នួន​ 0២​ ស្ថិត​នៅ​ក្នុង​បរិ​វេណ​រត្ត​ស្នឹង​ និង មួយ​ទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅ​លើ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៥៧ ​ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់​ដំ​បង​ទៅ​ក្រុង​ប៉ៃ​លិន​។
រម​ណីយ​ដ្ឋាន​វប្ប​ធម៌​ប្រ​វត្តិ​សាស្រ្ត​ភ្នំ​សំពៅ ​គឺ​ជា​រម​ណីយ​ដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃ​សំ​រាក​ ឫ​បុណ្យ​ប្រ​ពៃ​ណី​ផ្សេងៗ ​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​បុណ្យ​ភ្ជុំ​បិណ្ឌ​។​ល​។​ រម​ណីយ​ដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាង​ឆ្វេង​ដៃ​មាន​ចំ​ងាយ​ ១៣​គ​.​ម ​ពី​ទី​រួម​ខេត្ត​។​ បើ​ពិ​និត្យ​ឱយ​​ម៉ត់​ចត់ ​ភ្នំ​នេះ​មាន​ទ្រង់​ទ្រាយ​ដូច​ជា​សំ​ពៅ ​មាន​កំ​ពស់​ ១០០​ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំ​ខាន់ៗ​ដែល​គេ​និ​យម​ទស្សនា​គឺ​ ល្អាង​ផ្កា​ស្លា​ ល្អាង​ល្ខោន ​ល្អាង​អសុក​។ នៅ​លើ​កំ​ពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្ត​គិ​រី​រម្យ​។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំ​នាក់​ទំ​នង​ជា​មួយ​គ្នា​ក្នុង​រឿង​ព្រេង​ខ្មែរ ​រាជ​កុល ​និង​នាង​រំ​សាយ​សក់ ​ដូច​ជា​ភ្នំ​ក្តោង ​ភ្នំ​ក្រ​ពើ ​ភ្នំ​ទ្រុង​មាន់​ ភ្នំ​ទ្រុង​ទា ​ភ្នំ​នាង​រំ​សាយ​សក់​។​ល​។​ ដែល​សុទ្ធ​តែ​ជា​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំ​សំ​ពៅ ​ស្រុក​បា​ណន់​។
រម​ណីយ​ដ្ឋាន​អាង​កំ​ពីង​ពួយ ​អាង​កំ​ពីង​ពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​អំ​ឡុង​ទស្ស​វត្ស​ទី ៧៦​ ប្រ​ជា​ជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​ក​សាង​អាង​ទឹក​នេះ​។ អាង​កំ​ពីង​ពួយ​​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ពីរ​គឺ ​ភ្នំ​គល់ ​និង​ភ្នំ​តា​ង៉ែន ក្នុង​ឃុំ​តា​គ្រាម​ ស្រុក​បា​ណន់​ មាន​ចំ​ងាយ ​៣៥​គ.ម​ ពី​ទី​រួម​ខេត្ត​ និង​មាន​ចំ​ងាយ ​១៩​គ.ម ​ពី​ផ្លូវ​ជាតិ​លេខ​ ៥៧​អតីត​ផ្លូវ​ជាតិ​លេខ​ ១០​ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំ​នប់​អាង ​មានបណ្តោយ ​៧៥០០​ម និង​ទទឹង​មាន​ ១៩០០​ម ​អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ​ម៉ែត​គូប ​នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រ​ភព​ទឹក​សំ​រាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិ​កម្ម​។ អាង​​កំ​ពីង​ពួយ មិន​គ្រាន់​តែ​ផ្តល់​ផល​ប្រ​យោ​ជន៍​យ៉ាង​ច្រើន​ក្នុង​វិ​ស័យ​កសិ​កម្ម​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ​ជា​ពិ​សេស​លើស​ពី​នេះ​ទៅ​ទៀត​បាន​ផ្តល់​ប្រ​យោជន៍​យ៉ាង​សំ​ខាន់​បំ​រើ​ឱ្យ​វិស័យ​ទេស​ចរណ៍​ គឺ​ជា​រម​ណីយ​ដ្ឋាន​មួយ​ដែល​ទេស​ចរណ៍​ជាតិ​និង​អន្តរ​ជាតិ​និ​យម​ទៅ​លំ​ហែ​យក​ខ្យល់​អា​កាស​បរិ​សុទ្ធ​ ទស្ស​នា​ភ្នំ​ និង​មុជ​ទឹក​លេង​។ ប្រ​ជា​ជន​នៅ​ក្បែរ​អាង​កំ​ពីង​ពួយ​មាន​អា​ជី​វ​កម្ម​ធ្វើ​ស្រែ​ចំ​ការ​និង​នេ​សាទ​ត្រី​។



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 15 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 426303

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម