១-សា​រស្វា​គមន៍​ពី​អគ្គ​នាយក​ប៊ែល​ធីគ្រុប
Skip to Menu Skip to Content Skip to Footer
 

សូម​គោរព​ និង​សូម​ស្វា​គមន៍​ចំពោះ​ សម្តេច​ ឯក​ឧត្តម​ លោក​ឧកញ៉ា​ លោក​ជំទាវ​ លោក​លោក​ស្រី​ អ្នក​នាង​កញ្ញា​ និង​សិស្ស-​និស្សិត​​ទាំង​អស់​ ដែល​បាន​ផ្តល់​ការ​ទុក​ចិត្ត​ និង​ធ្វើ​ដំណើរ​ទេស​ចរណ៍​ តាម​រយៈ ​ប៊ែលធី​ទេស​ចរណ៍​ ដែល​ជា​ផ្នែក​មួយ​នៃ​ប៊ែល​ធីគ្រុប​។ ដូច​យើង​បាន​ដឹង​រួច​មក​ហើយ​ថា​ ព្រះ​រាជា​ណា​ចក្រ​អច្ឆរិយៈ​ របស់​យើង​សម្បូរ​ទៅ​ដោយ ​កេរ្តិ៍​តំណែល​មាន​តំលៃ​ជា​ច្រើន​ដូច​ជា​ ប្រពៃណី​ វប្បធម៍​ ជាតិ​ដ៏​ត្រចះ​ត្រចង់​ ដែល​មាន ​ប្រវត្តិ​សាស្រ្តដ៏​យូរ​លង់​ និង​ធន​ធាន​ធម្ម​ជាតិ​សម្បូរ​បែប។​ ជា​លទ្ធ​ផល​ប្រទេស​យើង ​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​ ដែល​មាន​ការ​រីក​លូត​លាស់​ យ៉ាង​ឆាប់​រហ័ស​លើ ​វិស័យ​ទេស​ចរណ៍​ ជា​ពិសេស​បាន​ជាប់​ក្នុង ​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ស្អាត​ និង​សមុទ្រ​ស្អាត​។​ រួម​ជា​មួយ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ក្នុង​ការ​ផ្តល់​សេវា​កម្ម​បន្ថែម ​ជូន​ទៅ​ដល់​សិស្ស​-និសិ្សត​ បុគ្គលិក​អង្គការ​ ក្រុម​ហ៊ុន​ មន្រ្តី​រាជ​ការ​ និង​ប្រជា​ជន​ទូទៅ​ គណៈ​គ្រប់​គ្រង ​ប៊ែលធី​គ្រុប​ មាន​សេចក្តី​សោ​មនស្ស​រីក​រាយ ​ជំរាប​ជូន​ពី​ការ​បើក​ឡើង​នូវ ​សេវា​ថ្មី​មួយ​ទៀត​របស់​ប៊ែលធី​គ្រុប​គឺ ​ប៊ែលធី​ទេសចរណ៍។​


ប៊ែលធី​ទេសចរណ៍​ មាន​ភារ​កិច្ច​ក្នុង​ការ​ផ្តល់​ជូន​នូវ ​សេវា​កម្ម​ល្អៗ​ សម្រាប់​ការ​ធ្វើ​ដំណើរ​កំសាន្ត​ដូច​ជា​ ដំណើរ​កំសាន្ត​ទៅ ​តំបន់​ទេសចរណ៍​នានា​ នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ការ​កក់​សណ្ឋាគារ​ សំបុត្រ​យន្ត​ហោះ​ មធ្យោ​បាយ​ធ្វើ​ដំណើរ​ មគ្គុ​ទេ្ទសក៍​ និង​កពា្ចប់​ទេសចរណ៍​ ទៅ​តាម​តម្រូវ​ការ​របស់ ​លោក​អ្នក។​


សៀវភៅ​ព័ត៌​មាន ​សម្រាប់​ទេសចរណ៍​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​​ មាន​កម្ម​វិធី​ល្អៗ​ទៅ​កាន់ ​តំបន់់​ជា​ច្រើន​ទូទាំង​ប្រទេស​ដូច​ជា​ មណ្ឌលគីរី​ រតនគិរី​ ក្រចេះ​ ស្ទឹងត្រែង​ សៀមរាប​ ព្រះវិហារ​ បាត់ដំបង​ ប៉ៃលិន​ កោះកុង​ ក្រុង​ព្រះ​សីហនុ​ កំពត​ និង​ក្រុង​កែប​ជា​ដើម។​ តំបន់​ទាំង​នោះ​ សុទ្ធ​តែជា​តំបន់​ដ៏​មនោរម្យ​ និង​ជា​ទី​ទាក់​ទាញ​អ្នក​ទេសចរណ៍​ទាំង​ឡាយ​ឲ្យ​មាន ​អារម្មណ៍​ស្រស់​ថ្លា​ជា​មួយ ​ធម្ម​ជាតិ​ដ៏​ត្រកាល និង​សម្បត្តិ​វប្ប​ធម៌​ដ៏​សម្បូរ​បែប​។​ សេវា​កម្ម​យើង​ខ្ញុំ​មាន ​អ្នក​បើក​បរ​ប្រកប​ដោយ​ការ ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មគ្គុ​ទ្ទេស​ក៏​រួស​រាយ​រាក់​ទាក់​ យល់​ដឹង​ពី​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ ស្ថាន​ភាព​តាម​តំបន់​ អាហារ​ឆ្ងាញ់​ពិសា​ អនាម័យ​ល្អ​ ប្រកប​ដោយ​សុខភាព​។​ ចំណែក​ឯការ​ស្នាក់​នៅ​វិញ​ គឺ​ស្ថិត​ក្នុង​សណ្ឋាគារ​ ដែល​ប្រកប​ដោយ​ផាសុខ​ភាព។​

 

ទន្ទឹម​នឹង​នេះ​ យើង​ក៏​មាន​រៀប​ចំ​កម្ម​វិធី ​ដំណើរ​ទេសចរណ៍​តាម ​តម្រូវ​ការ​ផ្សេងៗ​ របស់​លោក​អ្នក​ផង​ដែរ។​ សូម​អញ្ជីញ​ទំនាក់​ទំនង​ មក​ការិយាល័យ ​ប៊ែលធី​ទេសចរណ៍​ ដើម្បី​ប្រឹក្សា​យោបល់​អំពី ​ដំណើរ​កំសាន្ត​របស់​លោក​អ្នក​ ហើយ​បុគ្គ​លិក​យើង​ខ្ញុំ​ រង់​ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ ​ដើម្បី​ជួយ​រៀប​ចំ​ដំណើរ​ទេសចរណ៍ ​របស់​លោក​អ្នក​អោយ​បាន​ល្អ​ប្រសើរ​បំផុត។​

ប៊ែលធី​ទេសចរណ៍​ សេវា​ល្អ​ ជា​ទី​រីករាយ​របស់​លោក​អ្នក!​

សូម​អរគុណ

 







Flag Counter






យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 356221

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម