១១-រតន​គីរីnbsp៣ថ្ងៃ ​២យប់​ / 103$​
Skip to Menu Skip to Content Skip to Footer
 

ចាប់​ពី​១៥​នាក់​ឡើង​ទៅ ​តម្លៃ​អាច​ពិភាក្សា​បាន​
ខេត្ត​រតន​គីរី​ស្ថិត​ នៅ​ភាគ​ឦសាន​ នៃ​ប្រទេស​កម្ពុជា​ គឺ​ជា​ទឹក​ដី​សំបូរ​ ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​រ៉ែ​ត្បូង​ ដែល​មាន​ចំងាយ​ផ្លូវ​ ៥៨៨​គម​ ពី​ទី​ក្រុង​ភ្នំ​ពេញ​ដោយ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​៦ ​លេខ​៧​ និង​លេខ​៧៨​ ឆ្លង​កាត់​ខេត្ត​ កណ្តាល​ កំពង់​ចាម​ ក្រចេះ​ និង​ស្ទឹង​ត្រែង​។ ​រតន​គីរី​មាន​ផ្ទៃ​ក្រឡា​ ១០,៧៨២​​​គម២ ​ចែក​ចេញ​ជា​ស្រុក​ចំនួន​៨​ និង​ឃុំ​ចំនួន​៥០​ ហើយ​មាន​ប្រជា​ជន​ចំនួន​ ១៥០,៤៦៦​នាក់​។ ​រតន​គីរី​មាន​ទី​ក្រុង​ឈ្មោះ​ថា​ បានឡុង​។​ ប្រជា​ជន​មាន​មុខ​របរ ​ជា​កសិករ​ដូច​ជា​ដាំ​ស្រូវ​ ដាំ​ដំណាំ​ហូប​ផ្លែ ​និង​ដាំ​បន្លែ​។ ​រតន​គីរី​ មាន​តំបន់​ទេសចរណ៍​ ជា​ច្រើន​ដូចជា​ បឹង​យក្ស​ឡោម​ ទឹក​ជ្រោះ​ចាអ៊ុង​ ទឹក​ជ្រោះ​កាចាញ​ ព្រះពុទ្ធ​ចូល​និព្វាន​លើ​ភ្នំ​ឥសី​បតមៈ​។ល។​

ថ្ងៃ​ទី១: ​ភ្នំ​ពេញ​-​រតន​គីរី​

-​ម៉ោង​៥​ព្រឹក​ចេញ​ដំណើរ​ឆ្ពោះ​ ទៅ​កាន់​ខេត្ត​រតន​គីរី​
-​អាហារ​ពេល​ព្រឹក​ នៅ​ពិភព​ចន្ទី​ ក្នុង​ខេត្ត​កពង់​ចាម​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ​នៅ​ខេត្ត​ក្រចេះ​
-​ពេល​ទៅ​ដល់​ រតន​គីរី​ទស្សនា​ថ្ងៃ​លិច​ ព្រះ​ពុទ្ធ​ចូល​និពា្វន​លើ​ ភ្នំ​ឥសី​បតមៈ​ (​ភ្នំ​ស្វាយ​)​
-​ជូន​ទៅ​ភ្លក់​រស​ជាតិ ​ដូង​ក្រឡុង ​នៅ​បឹង​កន្សែង​(​ចំនាយ​ផ្ទាល់​ខ្លួន​)​
-​ទទួល​ទាន​អាហារ​ ពេល​ល្ងាច​ និង​ជូន​ទៅ​សំរាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី​២: ​រតន​គីរី​

-​ទទួល​ទាន​អាហារ​ ពេល​ព្រឹក​ នៅ​ភោជនីយ​ដ្ឋាន​
ជូន​ទៅ​ផ្សា​បានលុង ​ទឹក​ជ្រោះ​កាចាញ ​ទឹក​ជ្រោះ​កាទៀង​ ​ទឹក​ជ្រោះ​ចាអ៊ុង​
-​ទស្សនា​បន្ត​នៅ​ ភូមិ​ជន​ជាតិ​ភាគ​តិច ​(​ភូមិណងលិ)​ និង​វាល​រំប្លង់​
-​ទទួល​ទាន​អាហារ ​ពេល​ថ្ងៃ​ត្រង់​ នៅ​ភោជនីយ​ដ្ឋាន​
-​ហែល​ទឹក​លេញ​នៅ ​បឹង​យក្ស​ឡោម​
-​ភ្លក់​នូវ​រស​ជាតិ​ស្រា​ពាង ​របស់​ជន​ជាតិ​ទំពួន​(​ចំនាយ​ផ្ទាល់​ខ្លួន​)​
-​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​ទៅ​សំរាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី​៣: ​រតន​គិរី​-​ភ្នំ​ពេញ​

-​ទទួល​ទាន​អាហារ ​ពេល​ព្រឹក​ នៅ​ភោជនីយ​ដ្ឋាន​
-​ធ្វើ​ដំណើរ​ចាក​ចេញ​ពី ​រតន​គីរី​
-​មក​ដល់​អូរ​ពង​មាន់​ភ្លក់​រសជាតិ ​ណែម​ដ៏​ឆ្ងាញ់​ប្រចាំ​ ខេត្ត​ស្ទឹង​ត្រែង ​(​ចំណាយ​ផ្ទាល់​ខ្លួន​)​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅ​ខេត្ត​ក្រចេះ​ រួម​ទាំង​ភ្លក់​រស​ជាតិ​ផ្លែ​ឈើ ​(​តាម​រដូវ​កាល​) ​ដ៏​ឆ្ងាញ់​ រួច​បន្ត​ដំណើរ​ត្រឡប់​មក​កាន់ ​ទី​ក្រុង​ភ្នំ​ពេញ​វិញ​។

 

 

 

 

_______________________________________________________________



ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ ទី១២ សាលា ប៊ែលធី អន្តរជាតិ ទៅកាន់ ប្រាសាទសំបូរព្រៃគុក
ដំណើរកម្សាន្តមហាគ្រួសារ Alliance Pharma Canbodge ទៅខេត្តព្រះសីហនុ
ប៊ែលធី ទេសចរណ៍ រៀបចំដំណើរកម្សាន្ត សម្រាប់បុគ្គលិក ទៅកាន់កោះឋានសួគ៌ ខេត្តព្រះសីហនុ






Flag Counter






យើងមាន ភ្ញៀវ 24 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 291036

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម