ចាប់ពី ១៥ នាក់ឡើងទៅ តម្លៃអាចពិភាក្សាគ្នាបាន
ខេត្តក្រចេះស្ថិត នៅភាគឦសាននៃប្រទេសកម្ពុជា ជាប់ទន្លេមេគង្គ មានចំងាយផ្លូវ ៣១៥គម ពីភ្នំពេញ ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ៦ និងលេខ៧ កាត់តាមខេត្តកណ្តាល និង ខេត្តកំពង់ចាម។ ខេត្តក្រចេះមាន ផ្ទៃដីចំនួន ១១,០៩៤គម២ ចែកចេញជាស្រុកចំនួន ៤ ឃុំចំនួន ៤៦ និងភូមិចំនួន ២៥០ ដែលមានប្រជាជនសរុប ចំនួន ៣១៩ ២១៧នាក់ ហើយមានទីក្រុងឈ្មោះថា ក្រុងក្រចេះ។ ប្រជាជននៅទីនោះ ប្រកបមុខរបរជាអ្នកលក់ដូរ ធ្វើស្រែចំការ ដាំដំណាំកៅស៊ូ ដំឡូងមី និងអ្នកនេសាទ។ ខេត្តក្រចេះ មានកន្លែងជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុក មកទស្សនាកំសាន្តដូចជា វិហារសរសរ ១០០ អន្លង់ផ្សោត រមណីយដ្ឋានព្រែកកាំពី វត្តសំបុក។ល។
-ម៉ោង៥ព្រឹក ចេញដំណើរពីភ្នំពេញឆ្ពោះ ទៅកាន់ខេត្តក្រចេះ
-ទទួលទានអាហារពេលព្រឹកនៅពិភពចន្ទី (ស្គន់)
-ទទួលទានអាហារ ថ្ងៃត្រង់ នៅពេលទៅដល់ទីរួមខេត្តក្រចេះ
-ទស្សនាសត្វផ្សោតទឹកសាប រមណីយដ្ឋានព្រែកកាំពី
-ទស្សនាវិហារសសរ ១០០ រាជចេតិយព្រះនាងក្រពុំឈូក
-ភ្លក់រសជាតិនំក្រឡាន (ចំណាយផ្ទាល់ខ្លួន)
-ទទួលទានអាហារ ពេលល្ងាចមុន នឹងចូល ទៅសំរាកផ្ទះសំណាក់។
ថ្ងៃទី២: ក្រចេះ-កោះត្រង់-រតនគីរី
-ទទួលទានអាហារពេលព្រឹក នៅភោជនីយដ្ឋាន
-ឆ្លងដែនទៅកាន់ភូមិកោះទ្រង់ និងទស្សនាទេសភាពលើកោះ
-ទទួលទានអាហារ ដ៏ឆ្ងាញ់រៀបចំដោយអ្នកនៅភូមិ
-បន្តដំណើរទៅកាន់ទីរួម ខេត្តរតនគីរី
-ទស្សនាព្រះពុទ្ធ ចូលនិព្វាន នៅលើភ្នំឥសីបតមៈ
-ជូនទៅភ្លក់រសជាតិដូងក្រឡុក នៅបឹងកន្សែង (ចំណាយផ្ទាល់ខ្លួន)
-ទទួលទានអាហារ ពេលល្ងាច មុននិងជួនទៅសំរាកនៅផ្ទះសំណាក់។
ថ្ងៃទី៣: រតនគីរី
-ទទួលទានអាហារ ពេលព្រឹក នៅភោជនីដ្ឋាន
-ជូនទៅផ្សារបានលុង ទឹកជ្រោះកាចាញ ទឹកជ្រោះកាទៀង ទឹកជ្រោះចាអ៊ុង និងទស្សនាភូមិណងលិ ហើយបន្តទស្សនាវាលរំប្លង់។
-ទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន
-រួចបន្តទៅងូតទឹកលេងកម្សាន្ត នៅបឹងយក្សឡោម
-ភ្លក់នូវរសជាតិស្រាពាង របស់ជនជាតិទំពួន (ចំណាយផ្ទាល់ខ្លួន)
-ទស្សនាហាងកែច្នៃត្បូង
-ទទួលទានអាហារពេលល្ងាច និងទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី៤: រតនគីរី-ភ្នំពេញ
-ទទួលទានអាហារ ពេលព្រឹក នៅភោជនីយដ្ឋាន
-ធ្វើដំណើរចាកចេញពីរតនគីរី ទៅខេត្តស្ទឹងត្រែង
-មកដល់ អូរពងមាន់ ភ្លក់រសជាតិណែម ដ៏ឆ្ងាញ់ប្រចាំ ខេត្តស្ទឹងត្រែង (ចំណាយផ្ទាល់ខ្លួន)
-ទទួលទានអាហារ ថ្ងៃត្រង់នៅខេត្តក្រចេះ រួមទាំងភ្លក់រសជាតិផ្លែឈើ (តាមរដូវកាល) ដ៏ឆ្ងាញ់ រួចបន្តដំណើរត្រឡប់មកកាន់ ទីក្រុងភ្នំពេញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |