ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
ខេត្តសៀមរាបគឺជាខេត្តមួយដែលស្ថិតនៅភាគពាយព្យ នៃប្រទេសកម្ពុជា ដែលជាទឹកដី អង្គរដ៏រុងរឿង។ មានចំងាយផ្លូវ ៣១៤គម ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម និង កំពង់ឆ្នាំង។ ខេត្តសៀមរាប មានផ្ទៃក្រឡា ១០,២៩៩គម២ ស្រុកចំនួន១១ ឃុំចំនួន១០០ ភូមិចំនួន៩០៧ និងមានប្រជាជន ចំនួន៨៩៦,៤៤៣នាក់ (៨៧នាក់/គម២) ហើយមាន ទីក្រុងឈ្មោះថា ក្រុងសៀមរាប។ ចំពោះជីវភាពរស់នៅ របស់ប្រជាជន ៧៣% គឺជាកសិករ ដែលទទួលចំណូលពីការធ្វើស្រែ និងចំការ ដូចជាដាំឈូក សណ្តែក ជាដើម។ ប្រជាជនក្នុង ស្រុកសៀមរាប ក៏បានទទួលចំណូលបន្ថែមពី វិស័យទេសចរណ៍ផងដែរ។ ខេត្តសៀមរាប មានតំបន់ទេសចរណ៍ ទាក់ទាញជាច្រើនដូចជា ប្រាសាទអង្គរវត្ត ដែលបានដាក់ចូលជា បេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូ ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទដែលមាន ក្បាច់ចំលាក់ល្អដាច់គេ និងប្រាសាទជាច្រើនទៀត។
ថ្ងៃទី១: ភ្នំពេញ-សៀមរាប
-ម៉ោង៦ ព្រឹកធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះ ទៅកាន់ខេត្តសៀមរាប
-ទទួលទាន អាហារពេល ព្រឹកនៅ ពិភពចន្ទី (ស្គន់)
-ចូលទស្សនាប្រាសាទ គុហានគរ និងភ្នំសន្ទុក ដែលស្ថិតនៅ ក្នុងទឹកដីខេត្តកំពង់ធំ
-ទទួលទាន អាហារ ថ្ងៃត្រង់នៅ ភោជនីយដ្ឋានក្នុង ខេត្តកំពង់ធំ
-បន្តដំណើរ តាមផ្លូវជាតិលេខ ៦ឆ្ពោះទៅកាន់ក្រុងសៀមរាប
-ទស្សនា ជាដំបូងនៅ សារមន្ទីរជាតិអង្គរ
-ទទួលទាន អាហារពេល ល្ងាច និងជូនទៅផ្សាររាត្រី
-ជូនទៅសម្រាក នៅសណ្ឋាគារ។
-ទទួលទានអាហារពេល ព្រឹកនៅសណ្ឋាគារ
-បន្តទស្សនា ប្រាសាទបាយ័ន ប្រាសាទបាពួន ទីលានជល់ដំរី ជាដើម
-ទទួលទានអាហារ ថ្ងៃត្រង់នៅមុខ អង្គរក្បែរកន្លែងជិៈបាឡុង (ចំណាយផ្ទាល់ខ្លួន រាល់ការជិៈបាឡុង)
-ទស្សនាភូមិវប្បធម៌ ជាមួយកម្មវិធី យ៉ាងច្រើនក្នុងភូមិ
-ទទួលទានអាហារពេល ល្ងាចនៅភោជនីយដ្ឋាន បែបប៊ូហ្វេ មុននឹងជូនទៅ សម្រាកនៅសណ្ឋាគារ។
ថ្ងៃទី៣: សៀមរាប-ភ្នំពេញ
-ទស្សនាថ្ងៃរះ នៅអង្គរវត្ត
-ទទួលទានអាហារ ពេលព្រឹកនៅសណ្ឋាគារ
-ទស្សនា និងទិញទំនិញ នៅផ្សារចាស់ ក្រុងសៀមរាប
-ទទួលទានអាហារ ថ្ងៃត្រង់ក្នុងក្រុង មុននឹងធ្វើដំណើរត្រឡប់មករាជធានីភ្នំពេញវិញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |